គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបប្រកាសឱ្យប្រើផែនការលេខ ៥១២/KH-UBND អភិវឌ្ឍន៍ប្រព័ន្ធភស្តុភារកម្ម ដើម្បីលើកកម្ពស់គុណភាពនិងសមត្ថភាពប្រកួតប្រជែងសម្រាប់កសិផល ដំណាក់កាល ២០២៦- ២០៣០ នៅលើភូមិឋានទីក្រុង។
តាមផែនការដល់ឆ្នាំ ២០៣០ ធានាឆ្លើយតបនឹងតម្រូវការសេវាភស្តុភារកម្មបម្រើការផលិត និងធ្វើអាជីវកម្មកសិផល នៅតាមតំបន់ផលិតប្រមូលផ្តុំរបស់ទីក្រុង ពិសេសគឺប្រភេទទំនិញសំខាន់ៗរបស់ភូមិភាគ ដូចជា អង្ករ បង្កង ត្រីប្រា ផ្លែឈើ ផលិតផលសត្វចិញ្ចឹម និងប្រភេទទំនិញកសិផលសំខាន់ៗផ្សេងទៀត។ អភិវឌ្ឍន៍សេវាភស្តុ ភារកម្មចំពោះប្រភេទទំនិញកសិផលនីមួយៗ ដើម្បីបន្ថយការចំណាយ និងពេលវេលាដឹកជញ្ជូន រក្សាទុកទាន់ពេលវេលា និងបន្ថយឱ្យនៅកម្រិតទាបស្ថានភាពគុណភាពកសិផលធ្លាក់ចុះក្រោយពីប្រមូលផល។ មានអាជីវកម្មចំនួន ៨០% ធ្វើសេវាភស្តុភារកម្មក្នុងកសិកម្មនៅលើភូមិឋានទីក្រុង អនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងដំណើរការ ខ្សែសង្វាក់ផ្គត់ផ្គង់ ផ្លាស់ប្តូរឌីជីថល ដើម្បីកែលម្អពេលវេលានិងការចំណាយលើភស្តុភារកម្ម។ តំបន់ផលិតប្រភេទទំនិញកសិកម្ម រុក្ខកម្ម និងជលផលប្រមូលផ្តុំទាំងអស់បានផ្គត់ផ្គង់សេវាកម្មគ្រប់គ្រាន់សម្រាប់តាមដានប្រភពដើម ត្រួតពិនិត្យ ធ្វើតេស្ត បញ្ជាក់គុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារ។
ដើម្បីសម្រេចបានទិសដៅខាងលើ ទីក្រុងធ្វើឱ្យសុក្រឹតនូវគោលនយោបាយអភិវឌ្ឍន៍ និងទាក់ទាញអ្នកវិនិយោគចូលមកផ្គត់ផ្គង់សេវា ភស្តុភារកម្មកសិផល។ ជំរុញការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេវាភស្តុភារកម្មកសិផលឱ្យមានភាពស៊ីសង្វាក់គ្នានិងទំនើប។ បង្កើនការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស បច្ចេកវិទ្យាព័ត៌មានជំនួយសេវាភស្តុភារកម្មកសិផល។ លើកកម្ពស់គុណភាពសេវាកម្ម និងចងសម្ព័ន្ធអភិវឌ្ឍសេវាភស្តុភារកម្ម។ បង្កើនការផ្សព្វផ្សាយ បណ្តុះបណ្តាលធនធាន មនុស្សដល់ប្រព័ន្ធភស្តុភារកម្មកសិផល៕
គីមភុក - វិមាន