10/11/2026 - 06:22

កូវ​ឡាវ​យុង នាំ​យក​ច្បាប់​ស្ដី​ពី​កុមារ​ផ្សព្វ​ផ្សាយ​ដល់​សិស្សា​នុសិស្ស​ 

តាម​រយៈ​រូប​ភាព​ដែល​ឃោស​នា​ជិត​ដិត​សម​ស្រប​ទៅ​តាម​វ័យ​សម្ព័ន្ធ​យុវ​ជន​ឃុំ​កូវ​ឡាវ​យុង ទី​ក្រុង​កឹង​ធើ រួម​ចំ​ណែក​បញ្ចូល​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់​ស្តី​ពី​កុមារ​ដល់​សិស្សា​នុសិស្ស។ ខ្លឹម​សារ​ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សិទ្ធិ​និង​ករណីយ​កិច្ច​របស់​កុមារ បំ​ណិន​ការ​ពារ​ខ្លួន បង្ការ​ចៀស​វាង​អំ​ពើ​ហិង្សា​និង​កសាង​បរិ​ស្ថាន​សា​លា​រៀន​ជិត​ស្និទ្ធ។

 សម្ព័ន្ធ​យុវ​ជន​ឃុំ​កូវ​ឡាវ​យុង ផ្សព្វ​ផ្សាយ​ច្បាប់​កុមារ​និង​សិទ្ធិ​ចូល​រួម​របស់​កុមារ​នៅ​សា​លា​បឋម​សិក្សា​កូវ​ឡាវ​យុង។

រយៈ​ពេល​កន្លង សម្ព័ន្ធ​យុវ​ជន​ឃុំ​កូវ​ឡាវ​យុង បាន​ចាត់​តាំង​ឃោស​នា​ច្បាប់​ស្តី​ពី​កុមារ​នៅ​តាម​សា​លា​រៀន​ជា​ប្រ​ចាំ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ផ្នែក​ច្បាប់ បំ​ប៉ន​ចំ​ណេះ​ដឹង និង​បំ​ណិន​ចាំ​បាច់​ដល់​សិស្សា​នុសិស្ស។ រាល់​សកម្ម​ភាព​បាន​ចាត់​តាំង​ឡើង​ដោយ​ខ្លឹម​សារ​ខ្លីៗ ងាយ​យល់​ផ្សារ​ភ្ជាប់​នឹង​ស្ថាន​ការណ៍​ជិត​ស្និទ្ធិ​ក្នុង​ការ​រៀន​សូត្រ ប្រ​ជុំ​ជីវ​ភាព ជួយ​ឱ្យ​ប្អូនៗ​ចាប់​យក​ចំ​ណេះ​ដឹង​និង​អនុ​វត្ត​ទៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។

នៅ​សា​លា​បឋម​សិក្សា​កូវ​ឡាវ​យុង កម្ម​វិធី​ឃោស​នា​ច្បាប់​ស្ដី​ពី​កុមារ​និង​សិទ្ធិ​ចូល​រួម​របស់​កុមារ បាន​រួម​បញ្ចូល​ក្នុង​ពេល​គោ​រព​ទង់​ជាតិ ទាក់​ទាញ​សិស្សា​នុសិស្ស​ចូល​រួម​ជាង ២០០ នាក់។ តាម​រយៈ​រូប​ភាព បង្រៀន​ចំ​ណេះ​ដឹង​ដែល​សម​ស្រប​នឹង​ចិត្ត​សាស្រ្ត​តាម​វ័យ ប្អូនៗ​បាន​ស្វែង​យល់​នូវ​ខ្លឹម​សា​ជា​មូល​ដ្ឋាន​នៃ​ច្បាប់​ស្ដី​ពី​កុមារ​ក្រុម​សិទ្ធិ​ជា​មូល​ដ្ឋាន សិទ្ធិ​ទទួល​បាន​ថែ​ទាំ​ការ​អប់រំ​ការ​ការ​ពារ និង​សិទ្ធិ​ចូល​រួម​ក្នុង​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​ខ្លួន​ឯង។ ពិ​សេស ខ្លឹម​សារ​ឃោស​នា​បាន​សង្កត់​ធ្ងន់​លើ​សិទ្ធិ​បញ្ចេញ​មតិ បំ​ណង​ទទួល​បាន​ការ​ស្តាប់ និង​ការ​គោ​រព​នៅ​ក្នុង​គ្រួ​សារ​សា​លា​រៀន​និង​សហ​គមន៍។ តាម​រយៈ​នោះ ជួយ​សិស្សា​នុសិស្ស​យល់​ដឹង ព្រម​ទាំង​ទទួល​បាន​ការ​ការ​ពារ​ការ​ថែ​ទាំ​និង​បង្ក​លក្ខណៈ​អភិ​វឌ្ឍន៍ ប្អូនៗ​ក៏​មាន​ករណីយ​កិច្ច​រៀន​សូត្រ លត់​ដំ គោ​រព​អ្នក​ដទៃ និង​អនុ​វត្ត​នូវ​ការ​ងារ​ដែល​សម​ស្រប​តាម​វ័យ។ ប្អូន​ថាច់​យ៉ី សិស្ស​ថ្នាក់​ទី ៥A សា​លា​បឋម​សិក្សា​កូវ​ឡាវ​យុង ចែក​រំ​លែក៖ “តាម​រយៈ​ការ​ឃោស​នា ប្អូន​យល់​បន្ថែម​ទៀត​អំ​ពី​សិទ្ធិ​ទទួល​បាន​ការ​រៀន​សូត្រ​ការ​ថែ​ទាំ ការ​ការ​ពារ​និង​ការ​បញ្ចេញ​មតិ​របស់​កុមារ។ ប្អូន​ក៏​ដឹង​ថា នៅ​ពេល​ជួប​ប្រ​ទះ​ស្ថាន​ភាព​គ្រោះ​ថ្នាក់ ត្រូវ​រាយ​ការណ៍​ជូន​ឪ​ពុក​ម្តាយ និង​លោក​គ្រូ​អ្នក​គ្រូ ដើម្បី​ទទួល​បាន​ជំ​នួយ”។

បង​ង៉ោ​ហ្វាង​ភុក អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​កូវ​ឡាវ​យុង ឱ្យ​ដឹង៖ “ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ សម្ព័ន្ធ​យុវ​ជន​ឃុំ​បាន​ចាត់​តាំង​ការ​ឃោស​នា​ចំ​នួន ២ លើក។ តាម​រយៈ​ការ​ឃោស​នា​ទាំង​នេះ យើង​ខ្ញុំ​មាន​បំ​ណង​ជួយ​សិស្សា​នុសិស្ស​យល់​កាន់​តែ​ច្បាស់​អំ​ពី​សិទ្ធិ​និង​ករណីយ​កិច្ច​របស់​កុមារ ព្រម​ទាំង​បំ​ប៉ន​បំ​ណិន​ចាំ​បាច់​ដើម្បី​ប្អូនៗ​ចេះ​ការ​ពារ​ខ្លួន ឯង​ចំ​ពោះ​ហា​និភ័យ​នៃ​ការ​បំ​ពាន​និង​អំ​ពើ​ហិង្សា។ រយៈ​ពេល​ខាង​មុខ សម្ព័ន្ធ​យុវ​ជន​ឃុំ​បន្ត​សហ​ការ​ជា​មួយ​សា​លា​រៀន ចាត់​តាំង​សកម្ម​ភាព​ឃោស​នា ច្បាប់​អប់​រំ​បំ​ណិន​ជីវិត​ដែល​សម​ស្រប​ទៅ​តាម​វ័យ លើក​ទឹក​ចិត្ត​ប្អូនៗ​ឱ្យ​ក្លា​ហាន​បញ្ចេញ​មតិ រួម​ចំ​ណែក​កសាង​បរិ​ស្ថាន​រៀន​សូត្រ​សុវត្ថិ​ភាព​និង​វិជ្ជ​មាន”។

តាម​រយៈ​រាល់​សកម្ម​ភាព​ជាក់​ស្តែង សម្ព័ន្ធ​យុវ​ជន​ឃុំ​កូវ​ឡាវ​យុង រួម​ចំ​ណែក​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រួ​សារ សា​លា​រៀន​និង​សហ​គមន៍ ក្នុង​ការ​ថែ​ទាំ​និង​ការ​ពារ​កុ​មារ។ តាម​នោះ បង្ក​លក្ខណៈ​ដើម្បី​ប្អូនៗ​បាន​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​សុវត្ថិ​ភាព ទទួល​បាន​ការ​ស្តាប់ ការ​គោ​រព​និង​អភិ​វឌ្ឍន៍​គ្រប់​ជ្រុង​ជ្រោយ៕

ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ