ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/11/2026 - 21:58

គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿងប្រ​គល់​សញ្ញា​លក្ខណ៍​បក្ស​ ជូន​បក្ខ​ជន​១០រូប 

រសៀល​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​យ៉ាង​ឱ​ឡា​រិក​ពិ​ធី​ប្រ​គល់​សញ្ញា​លក្ខណ៍​បក្ស​ ជូន​សម​មិត្ត​ចំ​នួន​១០រូប​ ជា​បក្ខ​ជន​វ័យ​ចំ​ណាស់​នៅ​លើ​ភូមិ​ឋាន​។

តាម​នោះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​បាន​ប្រ​កាស​សេច​ក្តី​សម្រេច​និង​ប្រ​គល់​សញ្ញា​លក្ខណ៍​បក្ស​ ជូន​សម​មិត្ត​ចំ​នួន​១០រូប​ រួម​មាន​៖សញ្ញា​លក្ខណ៍​អាយុ​បក្ស​៥០ឆ្នាំ​ ជូន​សម​មិត្ត​ ថៃ​ធូធ្វី​; សញ្ញា​លក្ខណ៍​អាយុ​បក្ស​៣៥ឆ្នាំ​ ជូន​សម​មិត្ត​ ហ៊ិញវ៉ាំង​លួង​ និង​សញ្ញា​លក្ខណ៍​អាយុ​បក្ស​៣០ឆ្នាំ​ ជូន​សម​មិត្ត​ចំ​នួន​៨រូប​៖ ផាង​ឌឹកថាំង​ វ៉​ហ្វី​ហ្វាំង​ ដាវ​កុង​បាំង​ ថា​ច់គៀ ត្រឹង​វ៉ាំង​ក្វាង​ ដោ​វ៉ាំង​ខន​ ម៉ាយ​គ្វៀកឌិញ និង​ទ្រិញង៉ុក​ថាវ​។

គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿងអប​អរ​សា​ទរ​សម​មិត្ត​ចំ​នួន​១០រូប​ដែល​បាន​ទទួល​សញ្ញា​លក្ខណ៍​បក្ស​ នៅ​លើក​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៦។

ថ្លែង​ក្នុង​ពិ​ធី​នេះ​ សម​មិត្ត​ ង្វៀង​វ៉ាំង​អ៊ុក អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿង មាន​វាចា​អប​អរ​សា​ទរ​យ៉ាង​កក់​ក្តៅ​ដល់​សម​មិត្ត​ទាំង​ឡាយ​ដែល​ទើប​តែ​ទទួល​បាន​សញ្ញា​លក្ខណ៍​បក្ស​ដ៏​ថ្លៃ​ថ្នូរ​; ព្រម​ទាំង​កត់​សម្គាល់​ ស្ងើច​សរសើរ​ចំ​ពោះ​ស្មារតី​ស្មោះ​ត្រង់​ ព្រម​ទាំង​ការ​លះ​បង់​យ៉ាង​ខ្ជាប់​ខ្ជួន​របស់​បក្ខ​ជន​គ្រប់​រូប​ក្នុង​ដំ​ណាក់​កាល​ខិត​ខំ​តស៊ូ​កន្លង​មក​។ សម​មិត្ត​អនុ​លេខា​ប្រ​ចាំ​ការ​សង្ឃឹម​ថា​ សម​មិត្ត​ទាំង​ឡាយ​នឹង​បន្ត​រក្សា​គោល​ជំ​ហ​រន​យោ​បាយ​រឹង​មាំ​ ពង្រីក​ស្មារតី​ឈាន​មុខ​ ធ្វើ​ជា​គំ​រូ​ជា​និច្ច​ ជា​ទី​ពឹង​រឹង​មាំ​និង​ជា​គំ​រូ​ភ្លឺ​ស្វាង​សម្រាប់​ជំ​នាន់​ក្រោយ​យក​តម្រា​បតាម​។

តំ​ណាង​បក្ខ​ជន​ទទួល​សញ្ញា​លក្ខណ៍​បក្ស​ សម​មិត្ត​ ផាង​ឌឹកថាំង​ បាន​សម្តែង​នូវ​ការ​រំភើប​ចិត្ត​និង​ក្តី​មោទ​នភាព​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​របស់​អង្គ​ការ​បក្ស​។ សម​មិត្ត​បញ្ជាក់​ថា​ នឹង​រក្សា​ជា​និច្ច​នូវ​ពាក្យ​សច្ចា​របស់​បក្ខ​ជន​បក្ស​កុម្មុយ​និស្ត បន្ត​លត់​ដំ​គុណ​សម្បត្តិ​បដិវត្តន៍​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការក​សាង​បក្ស​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។

ពិ​ធី​ប្រ​គល់​សញ្ញា​លក្ខណ៍​បក្ស​ គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​ស័ក្តសម​ចំ​ពោះ​ការ​លះ​បង់​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វ​ហេ​តុ​បដិវត្តន៍​ ព្រម​ទាំង​ជា​ឱ​កាស​ដ៏​មាន​អត្ថ​ន័យ​ដើម្បី​ពូន​ជ្រំ​ទំនុក​ចិត្ត​ ក្តី​មោទ​នភាព​និង​អប់​រំ​ប្រវេ​ណី​បដិវត្តន៍​ដ៏​រុង​រឿង​ដល់​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​ឃុំ​មី​ហឿង៕

យ្វី​អាញ​ - សុផន​

ចែករំលែកអត្ថបទ