គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដាក់ចេញផែនការលេខ ៤៧៧/KH-UBND ស្តីពីការអនុវត្តយុទ្ធសាស្ត្រទិន្នន័យជាតិ ដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ នៅលើភូមិឋានទីក្រុង។
តាមនោះ គណៈកម្មាធិការប្រជាជនទីក្រុងកំណត់ទិដៅខិតខំដល់ឆ្នាំ ២០៣០ បណ្តុះបណ្តាលជំនាញទិន្នន័យ វិភាគទិន្នន័យនិងអនុវត្តបញ្ញាសិប្បនិម្មិត (AI) សម្រាប់កម្មករប្រមាណ ៦.០០០លើកនាក់ក្នុងអាជីវកម្ម; បណ្តុះបណ្តាល បំប៉នយ៉ាងតិច ១.០០០កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង វិភាគនិងទាញយកទិន្នន័យ។
ដើម្បីសម្រេចទិសដៅដែលបានដាក់ចេញ ទីក្រុងយកចិត្តទុកដាក់ លើកកម្ពស់ជំនាញទិន្នន័យសម្រាប់កម្មករក្នុងអាជីវកម្ម អាទិភាពចំពោះវិស័យ ផ្នែកសំខាន់ៗ; បណ្តុះបណ្តាលកងជួរអ្នកជំនាញទិន្នន័យស្នូល ពង្រឹងការចងសម្ព័ន្ធរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានបណ្តុះបណ្តាល វិទ្យាស្ថានស្រាវជ្រាវនិងអាជីវកម្ម។ សាកលវិទ្យាល័យមហាវិទ្យាល័យ នៅលើភូមិឋានទីក្រុងផ្តុំកម្លាំងបណ្តុះបណ្តាល បំប៉នប្រភពធនធានមនុស្សជំនាញខ្ពស់អំពីការកសាង អភិវឌ្ឍទិន្នន័យ; បង្កើនការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្ទេរបច្ចេកវិទ្យានិងតភ្ជាប់ជាមួយអាជីវកម្ម។ មន្ទីរមហាផ្ទៃសហការជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងស្ថាប័នពាក់ព័ន្ធនានាធ្វើសេនាធិការជ្រើសរើស ឬស្នើយន្តការជួលអ្នកជំនាញទិន្នន័យបម្រើទីក្រុងតាមបទប្បញ្ញត្តិ៕
កៀងក្វឹក - សុផន