(អ.ឡ) លទ្ធផលបូកសរុបបណ្តោះអាសន្នការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦ បង្ហាញឱ្យឃើញថា ទំហំខឿនសេដ្ឋកិច្ចបន្តបានពង្រីក ចំនួនអង្គភាពសេដ្ឋកិច្ចបានកើនឡើង បើប្រៀបនឹងពេលស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២១។
នៅព្រឹកថ្ងៃទី ២៣ ខែតុលា គណៈចង្អុលការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦ ទីក្រុងកឹងធើ ចាត់តាំងកិច្ចប្រជុំបូកសរុបនិងស្ងើចសរសើរការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦។ លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ប្រធានគណៈចង្អុលការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦ ធ្វើជាអធិបតីអង្គប្រជុំ។

ថ្នាក់ដឹកនាំស្ថាប័នស្ថិតិទីក្រុងកឹងធើ របាយការណ៍លទ្ធផលបូកសរុបបណ្តោះអាសន្នការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦។
កិច្ចការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦ បានអនុវត្តការប្រមូលព័ត៌មានលើភូមិឋានទីក្រុង ចាប់ពីថ្ងៃទី៥ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានប្រមូលព័ត៌មានពីអង្គភាពស៊ើបអង្កេតជិត ២១៦.៩៦៩។
យោងតាមស្ថិតិទីក្រុងកឹងធើ លទ្ធផលបូកសរុបបណ្តោះអាសន្នការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦ បង្ហាញឱ្យឃើញថា ចំនួនអង្គភាពសេដ្ឋកិច្ចបានកើនឡើង បើប្រៀបនឹងពេលស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២១ ឆ្លុះបញ្ចាំងពីនិន្នាការអភិវឌ្ឍនៃតំបន់អាជីវកម្មនិងការបង្វែររចនាសម្ព័ន្ធរវាងតំបន់សេដ្ឋកិច្ចនានា។
គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បើប្រៀបនឹងពេលស៊ើបអង្កេតទូទៅសេដ្ឋកិច្ទ ឆ្នាំ២០២១ ទូទាំងទីក្រុងមានអាជីវកម្មកំពុងដំណើរការមានលទ្ធផលផលិត ធ្វើអាជីវកម្មចំនួន ១៧.៩៥៦ កើនឡើង ៤៤,៦៩% សរុបពលករមាន ២៤៧.៧៤២ នាក់ កើនឡើង ២៤%; មានសហករណ៍ចំនួន៥១៧ កើនឡើង១៧,៥% សរុបពលករមាន ៣.២៤៥ នាក់ ថយចុះ ២១,២៥%។ មានក្រុមសហការ កំពុងដំណើរការចំនួន ១.២៨៩ សរុបពលករមាន ១៥.៤៧៩ នាក់។
ទូទាំងទីក្រុងមានមូលដ្ឋានផលិត ធ្វើអាជីវកម្មឯកជនក្រៅកសិកម្ម រុក្ខកម្មនិងជលផលចំនួន ១៩០.០២៨ ល្បឿនកំណើនដំណាក់កាល ២០២០-២០២៥ សម្រេច ១០២,៥៥% ចំនួនពលករមានប្រមាណ ៣៤០.៤៦៤ នាក់ ល្បឿនកំណើនដំណាក់កាល ២០២០-២០២៥ សម្រេច ១០១,៥៥%។ ដល់ចុងឆ្នាំ២០២៥ លើភូមិឋានទីក្រុងមានអង្គភាពក្រៅស្ថាប័នរដ្ឋចំនួន៤២ ប្រមូលផ្តុំជាសំខាន់លើវិស័យអប់រំនិងបណ្តុះបណ្តាល; មានគ្រឹះស្ថានផែនសម្ព័ន្ធសមាគមចំនួន៣០។ ទូទាំងទីក្រុងមានមូលដ្ឋានជំនឿសាសនាចំនួន ១.៣៥៣ កើនឡើង១០,៩%បើប្រៀបនឹងឆ្នាំ២០២០។

លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ថ្លែងក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំ លោកវឿងក្វឹកណាម បានស្ងើចសរសើរនិងកត់សម្គាល់ចំពោះស្មារតីទទួលខុសត្រូវនិងការរួមចំណែករបស់ទូទាំងកងកម្លាំងបានចូលរួមអនុវត្តសម្រេចល្អកិច្ចការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦។
ដើម្បីពង្រីកតម្លៃនៃប្រភពទិន្នន័យ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរស្ថាប័នស្ថិតិទីក្រុង ជាមួយតួនាទីជាអង្គភាពដឹកនាំបន្តសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ គណៈ ផ្នែកនិងអង្គភាពដែលពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់ បូកសរុប វិភាគនិងវាយតម្លៃស៊ីជម្រៅក្រមទិន្នន័យលេខ តាមរយៈនោះ ឆ្លុះបញ្ចាំងត្រឹមត្រូវពីតថភាពនិងការប្រែប្រួលនៃខឿនសេដ្ឋកិច្ច។
ចំណែកខាងមន្ទីរ គណៈ ផ្នែកនិងភូមិភាគគប្បីម្ចាស់ការស្រាវជ្រាវ ទាញយកផលពីឃ្លាំងទិន្នន័យនេះឱ្យមានប្រសិទ្ធភាព។ នេះជាមូលដ្ឋានវិទ្យាសាស្ត្រដ៏សំខាន់ ដើម្បីកំណត់យុទ្ធសាស្ត្រ កំណត់ទិសដៅអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ រួមចំណែកជំរុញសេដ្ឋកិច្ច-សង្គមរបស់ទីក្រុងក្នុងដំណាក់កាលថ្មី។

លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ជូនប័ណ្ណសរសើរដល់បុគ្គលដែលសម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦។

លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនប័ណ្ណសរសើរដល់សមូហភាពដែលសម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦។
ស្របក្នុងឱកាសនេះដែរ មានសមូហភាពនិងបុគ្គលជាច្រើនដែលសម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តការស៊ើបអង្កេតទូទៅសេដ្ឋកិច្ច ឆ្នាំ២០២៦ មានកិត្តិយសទទួលបានប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងប័ណ្ណសរសរសើររបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងលិខិតសរសើររបស់ប្រធានស្ថាប័នស្ថិតិទីក្រុងកឹងធើ៕
ត្វៀកទ្រិញ-មុនី