គាំទ្រទិវាផ្លាស់ប្តូរឌីជីថលជាតិ គណៈកម្មាធិការប្រជាជនឃុំហឹងហោយ បានសហការជាមួយធនាគារ Agribank សាខាវិញឡើយ និង VNPT កាម៉ាវ ទើបតែបង្ហាញមុខទម្រង់ “ផ្សារឌីជីថល និងដងផ្លូវទូទាត់មិនប្រើសាច់ប្រាក់”។ សកម្មភាពនេះបានរួមចំណែកធ្វើទំនើបកម្មសកម្មភាពពាណិជ្ជកម្មប្រពៃណីជាបណ្តើរៗ បង្កលក្ខណៈងាយស្រួលឱ្យប្រជាជន និងអាជីវករអាចទទួលបានវិធីសាស្ត្រទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព តម្លាភាព និងឆាប់រហ័ស។
ជាពិសេស ការបង្ហាញមុខទម្រង់ “ផ្សារឌីជីថល និងដងផ្លូវមិនប្រើសាច់ប្រាក់” នៅឃុំហឹងហោយ ជាកន្លែងមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្ត កាន់តែបង្ហាញឱ្យឃើញថា ការប្តេជ្ញាចិត្តរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៃខេត្តកាម៉ាវ ក្នុងការនាំយកការផ្លាស់ប្តូរឌីជីថលចូលទៅជ្រៅ ចូលទៅដល់តំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។ លោកគីទ្រុងងៀ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហឹងហោយ បានឱ្យដឹង៖ ដោយជ្រួតជ្រាបនូវស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការលោតផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថលជាតិ ភូមិភាគបានកំណត ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចជាប្រចាំ និងយូរអង្វែង។ ការអភិវឌ្ឍជាក់ស្តែង ដោយយកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌលនៃការបម្រើ។

បណ្តាអាជីវករនៅផ្សារយ៉ាហោយ ឃុំហឹងហោយ ណែនាំពីកូដ QR សម្រាប់ទូទាត់ប្រាក់។
រយៈពេលកន្លង កិច្ចការផ្លាស់ប្តូរឌីជីថលនៅលើភូមិឋានឃុំហឹងហោយ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានបានយកចិត្តទុកដាក់កែលម្អជាបណ្តើរៗ។ មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋរបស់ឃុំ ដំណើរការកាន់តែមានប្រសិទ្ធភាព។ ទម្រង់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ណែនាំប្រជាជនប្រើប្រាស់សេវាកម្មរដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត ការកំណត់អត្តសញ្ញាណអេឡិចត្រូនិក (VNeID) និងការទូទាត់មិនប្រើសាច់ប្រាក់... បានចូលទៅក្នុងជីវភាពរស់នៅជាបណ្តើរៗ នាំមកនូវភាពងាយស្រួល និងជួយសំចៃពេលវេលាដល់ប្រជាជន។
ផ្តើមពីការទូទាត់ដែលភាគច្រើនប្រើប្រាស់សាច់ប្រាក់ មាមីងអាជីវករ និងប្រជាជនបានចាប់ផ្តើមប្រើប្រាស់កូដ QR ក្នុងការវេរប្រាក់ និងការទូទាត់អេឡិចត្រូនិក បានរួមចំណែកបង្កទម្លាប់ឌីជីថល និងបំណិនឌីជីថល បង្កបានភាពឆាប់រហ័ស ងាយស្រួល សុវត្ថិភាព និងតម្លាភាពក្នុងការទូទាត់។ ផ្សារគឺជាកន្លែងដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះ នៅពេលដែលបច្ចេកវិទ្យាឌីជីថលបានអនុវត្តទៅតាមតូបទំនិញ និងរាល់ការទិញលក់ នោះការផ្លាស់ប្តូរឌីជីថល មិននៅជាទស្សនាទានចម្លែកទៀត គឺបានក្លាយជាប្រយោជន៍ជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកហ្វិញវ៉ាំងឡឹម អាជីវករនៅផ្សារយ៉ាហោយ ឃុំហឹងហោយ បានរៀបរាប់៖ “អាជីវករនៅទីផ្សារមានសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលរដ្ឋបានយកចិត្តទុកដាក់ជួយបង្កើតគណនី និងធ្វើផ្ទាំងស្កែន QR សម្រាប់វេរប្រាក់។ ដំបូងនៅទីទើ បន្តិចដោយសារមិនទាន់ស្ទាត់ ប៉ុន្តែធ្វើបានប៉ុន្មានដងឃើញមានប្រសិទ្ធភាព។ ប្រយោជន៍គឺធានាបាននូវការទូទាត់ឆាប់រហ័ស សុវត្ថិភាព និងមានប្រសិទ្ធភាព”។
មិនត្រឹមតែអ្នកលក់ទេ អ្នកទិញក៏បានទទួលយកការផ្លាស់ប្តូរបច្ចេកវិទ្យានេះយ៉ាងឆាប់រហ័សផងដែរ។ លោកថាច់អេត បានចែករំលែក៖ “ឥឡូវទៅផ្សារទិញអីវ៉ាន់ គ្រាន់តែមានទូរស័ព្ទឆ្លាត់វៃ គឺអាចទូទាត់បានយ៉ាងងាយស្រួល និងឆាប់រហ័ស។ ដំបូង ខ្ញុំក៏រអែងក្នុងការប្រើប្រាស់កម្មវិធីនេះដែរ ព្រោះខ្លាចចុចខុស ប៉ុន្តែបានកូនចៅណែនាំប្រាប់ពីរបីដងក៏ស៊ាំដៃ។ ឥឡូវទៅផ្សារមិនបាច់ភ័យខ្លាចខ្វះសាច់ប្រាក់តាមខ្លួនទេ ហើយក៏មិនបាច់ឈររង់ចាំអាប់ប្រាក់ដែរ។ ងាយស្រួល និងមានសុវត្ថិភាពជាងមុនច្រើន។ ជាពិសេសគឺងាយស្រួលខ្លាំងសម្រាប់ជនជាតិខ្មែរក្នុងការទទួលបានផលប្រយោជន៍ឌីជីថលទំនើបៗ”។
.jpg)
ឃុំហឹងហោយ ជាជំហានៗនាំយកប្រយោជន៍ឌីជីថលមកដល់គ្រប់តូបក្នុងផ្សារ។
ចាប់ពីការដោះដូរដែលមានតម្លៃតូចក្នុងជីវភាពប្រចាំថ្ងៃ ការទូទាត់មិនប្រើសាច់ប្រាក់កំពុងក្លាយជាវិធីសាស្ត្រមួយដ៏ជិតស្និទ្ធ រួមចំណែកសន្សំសំចៃពេលវេលា បន្ថយហានិភ័យ និងលើកកម្ពស់ភាពងាយស្រួលក្នុងការដោះដូរ។ ជាពិសេសសម្រាប់អាជីវករតូច ការប្រើប្រាស់គណនីទូទាត់ និងប្រយោជន៍ធនាគារឌីជីថល អាចជួយឱ្យការទទួលប្រាក់ពីអតិថិជនកាន់តែងាយស្រួល និងរហ័សជាងមុន។ អ្នកមីង ង៉ោធីគីវឡង អាជីវករនៅផ្សារយ៉ាហោយ ឃុំហឹងហោយ មានចំណាប់អារម្មណ៍៖ “ឥឡូវ ចាប់ពីតូបលក់បន្លែ តូបលក់ត្រី រហូតដល់តូបលក់ចាប់ហួយតូចៗ សុទ្ធតែមានកូដ QR សម្រាប់ស្កែនទូទាត់ប្រាក់។ ផ្លាស់ប្តូរឌីជីថលលែងជារឿងចម្លែកទៀតហើយ ក្លាយជាការពិតប្រាកដចូលទៅក្នុងជីវភាពប្រចាំថ្ងៃ ជួយឱ្យបងប្អូនសន្សំសំចៃពេលវេលា និងទទួលបានរបៀបរស់នៅបែបស៊ីវិល័យ និងទំនើបជាងមុន”។
ផ្លាស់ប្តូរឌីជីថលទទួលបានជោគជ័យពិតប្រាកដ លុះត្រាតែប្រជាជនយល់ មានទំនុកចិត្ត និងម្ចាស់ការប្រើប្រាស់ផ្ទាល់។ តាមរយៈសកម្មភាពជាក់ស្តែង ផ្តើមពីតូបលក់ដូរនីមួយៗនៅទីផ្សារប្រពៃណី ឃុំហឹងហោយ កំពុងនាំយកប្រយោជន៍ឌីជីថលចូលទៅក្នុងជីវភាពរស់នៅ បង្កមូលដ្ឋនគ្រឹះយ៉ាងរឹងមាំដើម្បីជនរួមជាតិខ្មែរទទួលបានផលប្រយោជន៍សមភាពពីសមិទ្ធផលអភិវឌ្ឍន៍នៃយុគសម័យឌីជីថល៕
យ្វីអាញ-ត្រឹងរ៉ូន