21/10/2026 - 22:33

ផ្លាស់​ប្តូរ​ឌីជី​ថល​ "ចាក់​ឫស​" ចូល​ក្នុង​ជីវ​ភា​ពរ​ហូត​ដល់​តំ​បន់​ជន​បទ​ 

មិន​ត្រឹម​តែ​ប្រ​មូល​ផ្តុំ​នៅ​តំ​បន់​មជ្ឈ​មណ្ឌល​ប៉ុណ្ណោះ​ទេ​ រលក​បច្ចេក​វិទ្យា​បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​យ៉ាង​ស៊ី​ជម្រៅ​មក​ដល់​តំ​បន់​ជន​បទ​នៃ​ទី​ក្រុង​កឹង​ធើ​ ជា​ជំ​ហាន​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗនូវ​ទម្លាប់​របស់​ប្រ​ជា​ជន​ ភា​វូប​នីយ​កម្ម​ខឿន​រដ្ឋ​បាល​ និង​ជំនួយ​កម្លាំង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។

ចង្វាក់​ជីវ​ភាព​ឌីជី​ថល​នៅ​ជន​បទ​

ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​ទិស​ដៅ​ផ្លាស់​ប្តូរ​ឌីជី​ថល​គ្រប់​ជ្រុង​ជ្រោយ​លើ​សសរ​ស្តម្ភទាំង​ ៣ គឺ​៖ រដ្ឋ​អំ​ណាច​ឌីជី​ថល​ សេដ្ឋ​កិច្ច​ឌីជី​ថល​និង​សង្គម​ឌីជី​ថល​ ភូមិ​ភាគ​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ​ តែង​យក​ចិត្ត​ទុក​ដាក់​និង​ផ្តល់​អាទិ​ភាព​ដល់​ធន​ធាន​សម្រាប់​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​។ តួ​យ៉ាង​ដូច​នៅ​ឃុំ​ផុង​ដៀង​ ឆ្នាំ​ ២០២៦ ភូមិ​ភាគ​បាន​បែង​ចែក​ថវិកា​ជាង​ ៧៩១ លាន​ដុង​ ដើម្បី​បម្រើ​ដោយ​ផ្ទាល់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។ ប្រ​ភព​ធន​ធាន​នេះ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ជាក់​ស្តែង​ដូច​ជា​៖ វិនិយោគ​បង្កើត​ផលិត​ផល​ចំ​នួន​ ៣ ទទួល​បាន​វិញ្ញាបនបត្រ​ OCOP ផ្កាយ​៤; ដំ​ឡើង​គ្រឿង​បំ​ពង​សំឡេង​ឆ្លាត​វៃ​ថ្មី​ចំ​នួន​ ១៦ កន្លែង​; អនុ​វត្ត​កម្ម​វិធី​ផ្នែក​ទន់​ទិន្ន​ន័យ​សុខ​ភាព​អេឡិច​ត្រូ​និកព្រម​ៗគ្នា​ និង​សុក្រឹត្យ​សំណុំ​ឯក​សារ​កម្រិត​សុវត្ថិ​ភាព​ព័ត៌​មាន​។ ទន្ទឹម​នឹង​នោះ​ ឃុំ​ក៏​បាន​បើក​វគ្គ​បណ្តុះ​បណ្តា​លស្តី​ពី​បំ​ណិន​ប្រើ​ប្រាស់​មូល​ដ្ឋាន​គ្រឹះ​ឌីជី​ថល​ អនុ​វត្ត​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត (AI) ទៅ​ក្នុង​ការ​ងារ​រដ្ឋ​បាល​ និង​ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​ប្រើ​ប្រាស់​សេ​វា​សា​ធា​រណៈ​អន​ឡាញ។

ប្រ​ជា​ជន​កំ​ពុង​ឆ្លង​កាត់​ពិសោធន៍​ដំ​ណើរ​ការ​ឌីជី​ថលូ​បនីយ​កម្ម​នៅ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​ឃុំ​ថា​ញ់ហ្វា​។

មិន​ត្រឹម​តែ​បញ្ឈប់​នៅ​ត្រឹម​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ​ ការ​អនុ​វត្ត​ផ្លាស់​ប្តូរ​ឌីជី​ថល​ទៅ​ក្នុង​សកម្ម​ភាព​ផលិត​កំ​ពុង​បង្ក​គំនាស់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​ឌីជី​ថល​នៅ​ជន​បទ​។ លោក​ ឡេហ្វាង​យ៉ាង​ អនុ​ប្រ​ធាន​ការិយា​ល័យ​សេដ្ឋ​កិច្ច​ឃុំ​ដុង​ហ៊ីប​ បាន​ឱ្យ​ដឹង​៖ ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​ពី​មន្ទីរ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ទី​ក្រុង​ ផលិត​ផល​ OCOP ទទួល​ស្គាល់​ថ្មី​ និង​ទទួល​ស្គាល់​ឡើង​វិញ​ ១០០% របស់​ឃុំ​នា​ពេល​បច្ចុប្បន្ន​ សុទ្ធ​តែ​បាន​ធ្វើ​ឌីជី​ថលូ​បនីយ​កម្ម​លើ​ដំ​ណើរ​ការ​ផលិត​ និង​អនុ​វត្ត​បិទ​តែម​ QR code ស្វែង​រក​ប្រ​ភព​ទំនិញ​។ ចំ​ពោះ​បណ្តា​ញចែក​ចាយ​ ផលិត​ផល​ OCOP ចំ​នួន​ ៥០% របស់​ឃុំ​ (លេច​ធ្លោ​ដូច​ជា​៖ មៀន​សម្ងួត​ខ្ចប់​គ្រាប់​ឈូក​, ទៀប​បា​រាំង​សម្ងួត​អំ​បិល​ម្ទេស​) ធ្វើ​អា​ជីវ​កម្ម​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នៅ​លើ​បណ្តា​ញសង្គម​។ ក្រៅ​ពី​នេះ​ ផលិត​ផល​ដែល​មាន​សក្តា​នុពល​ផ្សេង​ទៀត​ដូច​ជា​ ត្រ​បែក​សម្ងួត​, ម្នាស់​សម្ងួត​... កំ​ពុង​ខិត​ជិត​អតិថិ​ជន​តាម​រយៈ​បណ្តា​ញសង្គម​ Zalo, Facebook និង​ប្រ​ព័ន្ធ​ដេប៉ូអន​ឡាញ​។ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​អតិ​បរ​មា​ នា​ពេល​ខាង​មុខ​ ភូមិ​ភាគ​នឹង​បន្ត​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មន្ទីរ​ និង​ផ្នែក​ជំ​នាញ​ បង្កើន​ការ​ឧបត្ថម្ភ​អា​ជីវ​កម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​នាំ​យក​ផលិត​ផល​ OCOP ដែល​គ្រប់​លក្ខ​ណៈចូល​រួម​លើ​វេទិកា​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក។

ក្រៅ​ពី​ការ​នាំ​យក​កសិ​ផល​ដាក់​លើ​ប្រ​ព័ន្ធ​អ៊ីនធឺ​ណិត​ កម្ម​វិធី​ផ្នែក​ទន់​ឯក​ទេស​ឧបត្ថម្ភ​ដល់​ការ​ផលិត​ក៏​បាន​នាំ​យក​ទៅ​ដល់​ដៃ​កសិ​ករ​ផង​ដែរ​ ដូច​ជា​៖ កម្ម​វិធី​គ្រប់​គ្រង​តំ​បន់​ដាំ​ដុះ​ VNPT Green, កម្ម​វិធី​ប្រឹក្សា​យោបល់​និង​កំ​ណត់​ដឹង​សត្វ​ល្អិត​បំ​ផ្លាញ​ Mobi Agri, ផ្នែក​ទន់​គ្រប់​គ្រង​ការ​ផលិត​ស្រូវ​ Ricemore... ជួយ​ឱ្យ​ការ​បង្ក​បង្កើន​ផល​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ និង​មាន​វិទ្យា​សាស្ត្រ​ជាង​។

កសាង​ពល​រដ្ឋ​ឌីជី​ថល​

ដើម្បី​ឱ្យ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ចូល​ទៅ​ក្នុង​ជីវ​ភាព​យ៉ាង​ពិត​ប្រាកដ​ មិន​អាច​បញ្ឈប់​នៅ​ត្រឹម​ការ​ផ្សព្វ​ផ្សាយ​ ឬ​ការ​ផ្តល់​វេទិកា​ប៉ុណ្ណោះ​ទេ​។ អ្វី​ដែល​សំ​ខាន់​បំ​ផុត​នោះ​គឺ​ ប្រ​ជា​ជន​ដឹង​ យល់​និង​ប្រើ​ប្រាស់​សេ​វា​ឌីជី​ថល​។

ដោយ​ផ្អែក​លើ​ស្មារតី​ខាង​លើ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​បើក​យុទ្ធ​នា​ការ​ព្រម​ៗគ្នា​ “៦០ ថ្ងៃ​ចុះ​គ្រប់​ច្រក​ល្ហក​ គោះ​ទ្វារ​គ្រប់​ផ្ទះ​ ណែ​នាំ​ប្រ​ជា​ជន​ម្នាក់​ៗអំ​ពី​បំ​ណិន​ឌីជី​ថល​ និង​ការ​ប្រើ​ប្រាស់​សេ​វា​ឌីជី​ថល​” (អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១០ ខែ​តុ​លា​ ដល់​ថ្ងៃ​ទី​ ៨ ខែ​ធ្នូ​ ឆ្នាំ​២០២៦)។ យុទ្ធ​នា​ការ​នេះ​ បាន​ប្រ​មូល​ផ្តុំ​ជា​អតិ​បរ​មា​កម្លាំង​ជំ​នាញ​ថ្នាក់​ឃុំ​ និង​សមា​ជិក​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ឱ្យ​ចុះ​ទៅ​មូល​ដ្ឋាន​ដោយ​ផ្ទាល់​ ណែ​នាំ​ប្រ​ជា​ជន​រៀន​សូ​ត្រ​និង​ប្រើ​ប្រាស់​មូល​ដ្ឋាន​គ្រឹះ​ “ប្រ​ជា​សិក្សា​ឌីជី​ថល​”, ដំ​ឡើង​គណ​នី​ VNeID, ប្រើ​ប្រាស់​សេ​វា​កម្ម​រដ្ឋ​បាល​អន​ឡាញ​ និង​ទូ​ទាត់​ដោយ​មិន​ប្រើ​ក្រ​ដាស់​ប្រាក់​... តាម​នោះ​ ជា​ជំ​ហាន​នាំ​យក​ឧប​ករណ៍​ប្រើ​ប្រាស់​ឌីជី​ថល​ចូល​ទៅ​ក្នុង​ជីវ​ភាព​ ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ភាព​ម្ចាស់​ការ​ជាង​នៅ​ពេល​ធ្វើ​នីតិ​វិធី​រដ្ឋ​បាល​។

ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​ការ​ប្តេជ្ញា​ចិត្ត​នេះ​នៅ​មូល​ដ្ឋាន​ អ្នក​ស្រី​ តា​បែ​ឡ​ង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញ៉ើងអាយ​ បាន​ចែក​រំលែក​៖ ឃុំ​ខិត​ខំ​សម្រេច​ឱ្យ​បាន​នូវ​ភាគ​កម្រិត​នៃ​ការ​ផ្តល់​ និង​បើក​ដំ​ណើរ​ការ​ចុះ​ហត្ថ​លេខា​ឌីជី​ថល​ចំ​នួន​ ១.០០០ ជូន​ដល់​ប្រ​ជា​ជន​ពេញ​វ័យ​ ដោយ​ផ្តល់​អាទិ​ភាព​ពិ​សេស​ដល់​កម្មា​ភិបាល​ បក្ខ​ជន​ អា​ជីវ​ករ​ផ្សារ​វ៉ា​មសាង​ និង​គ្រួ​សារ​ផលិត​ធ្វើ​អា​ជីវ​កម្ម។ ទន្ទឹម​នឹង​នេះ​ កង​កម្លាំង​ស្នូល​នឹង​ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​ស្ទាត់​ជំ​នាញ​ VNeID កម្រិត​ ២, វិធី​ដាក់​ពាក្យ​ស្នើ​សុំ​តាម​អន​ឡាញ​ និង​ខិត​ជិត​វេទិកា​ស្វ័យ​សិក្សា​បំ​ណិន​ឌីជី​ថល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ដំ​ណើរ​ការ​អនុ​វត្ត​តែង​ប្រ​កាន់​ខ្ជាប់​នូវ​គោល​លំ​នាំ​ យក​ប្រ​ជា​ជន​ធ្វើ​ជា​មជ្ឈ​មណ្ឌល​ គោរព​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ការ​ពារ​ទិន្ន​ន័យ​ផ្ទាល់​ខ្លួន​ ធា​នា​សុវត្ថិ​ភាព​ដាច់​ខាត​ និង​មិន​បង្ក​ការ​រំ​ខាន​។

ការក​សាង​បរិយាកាស​អន្តរ​កម្ម​ជា​បន្ត​បន្ទាប់​រវាង​រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ គឺ​ជា​កត្តា​ចាំ​បាច់​ជួយ​រក្សា​ទម្លាប់​ឌីជី​ថល​ជា​ប្រ​ចាំ​។ ដោយ​ក្តាប់​បាន​នូវ​តម្រូវ​ការ​នេះ​ Viettel កឹង​ធើ​ បាន​សហ​ការ​ជា​មួយ​ឃុំ​ សង្កាត់​នា​នា​ ឧទ្ទេស​នាម​ដំ​ណោះ​ស្រាយ​ថ្នាល​ឌីជី​ថល​ Viettel Tammi។ តាម​នោះ​ Tammi OA ប្រៀប​ដូច​ជា​បណ្តា​ញព័ត៌​មាន​ឌីជី​ថល​ផ្លូវ​ការ​របស់​រដ្ឋ​អំ​ណាច​ ជួយ​បញ្ជូន​យ៉ាង​ឆាប់​រហ័ស​នូវ​គោល​ការណ៍​ គោ​លន​យោ​បាយ​ កាល​វិភាគ​ការ​ងារ​ និង​ព័ត៌​មាន​ចាំ​បាច់​នា​នា​ដល់​ប្រ​ជា​ជន​។ ឆ្លង​តាម​រយៈ​កម្ម​វិធី​នេះ​ ប្រ​ជា​ជន​អាច​ដោះ​ដូរ​ ឆ្លុះ​បញ្ចាំង​ និង​ផ្ញើ​មតិ​យោបល់​ ជា​ជំ​ហាន​បង្កើត​បាន​ជា​វិធី​សាស្ត្រ​អន្តរ​កម្ម​ទៅ​វិញ​ទៅ​មក​យ៉ាង​ងាយ​ស្រួល​ និង​តម្លា​ភាព​។

តាម​លោក​វរ​សេនីយ៍​ឯក​បម្រុង​ ដាម​ថា​យថួ​ក ប្រ​ធាន​គណៈ​ផ្លាស់​ប្តូរ​ឌីជី​ថល​ Viettel កឹង​ធើ​ បាន​ឱ្យ​ដឹង​ Tammi OA ជួយ​តភ្ជាប់​ទំ​នាក់​ទំនង​រដ្ឋ​អំ​ណាច​ - ផ្សារ​ភ្ជាប់​សហ​គម​ន៍ - បម្រើ​ប្រ​ជា​ជន​។ រំ​ពឹង​ថា​នៅ​ចុង​ឆ្នាំ​ ២០២៦ អង្គ​ភាព​នឹង​សហ​ការ​អនុ​វត្ត​ការ​គ្រប​ដណ្តប់​កម្ម​វិធី​នេះ​នៅ​តាម​ឃុំ​ សង្កាត់​ចំ​នួន​ ១០៣ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​។ ប្រ​ជា​ពល​រដ្ឋ​ម្នាក់​ៗមាន​គណ​នី​មួយ​ អាច​ទទួល​ព័ត៌​មាន​ផង​ ទាំង​បាន​ប្រើ​ប្រាស់​ឧប​ករណ៍​ជាក់​ស្តែង​ផង​។ តាម​រយៈ​នោះ​ ទស្សន​ទាន​ "ពល​រដ្ឋ​ឌីជី​ថល​" មិន​មែន​ជា​រឿង​វែង​ឆ្ងាយ​ទៀត​ឡើយ​ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់​តាម​រយៈ​សកម្ម​ភាព​ជិត​ស្និទ្ធ​។ ការ​រួម​ដំ​ណើរ​របស់​ Viettel កឹង​ធើ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ មិន​ត្រឹម​តែ​នាំ​យក​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ពល​រដ្ឋ​ដចូល​បរិស្ថាន​ឌីជី​ថល​ជា​មួយ​គ្នា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​ស្និទ្ធ​ស្នាល​នៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ទៀត​ផង​៕

ត្វៀកត្រិញ-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ