មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/10/2026 - 08:39

ពង្រីក​តួ​នា​ទី​នា​រី​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ 

ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​នៃ​បច្ចេក​វិទ្យា​ព័ត៌​មាន កម្មា​ភិបាល និង​សមា​ជិកា​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ កាន់​តែ​បញ្ជាក់​ច្បាស់​ពី​តួ​នា​ទី​ស្នូល​ក្នុង​កិច្ច​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល។ ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​ភាព​ជិត​ស្និទ្ធ បង​ប្អូន​នា​រី​បាន​ក្លាយ​ជា “ស្ពាន​តភ្ជាប់​ឌីជី​ថល” នាំ​យក​បច្ចេក​វិទ្យា​ឱ្យ​កាន់​តែ​ខិត​ជិត​ទៅ​នឹង​ជីវ​ភាព​របស់​គ្រួ​សារ​និង​សមា​ជិ​កា​ម្នាក់ៗ។

 សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​អូរ​ម៉ូង បំ​ផុស​ចលនា “គ្រួ​សារ​ឌីជី​ថល” និង​ប្រ​កាស​បង្កើត “ក្រុម​នា​រី​ផ្លាស់​ប្តូរ​ឌីជី​ថល​សហ​គមន៍”។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ​ រូប​ភាព​សមា​ជិកា​នៃ​ក្រុម​នា​រី​ឌីជី​ថល សង្កាត់​អូរ​ម៉ូង តែង​ប្រ​កាន់​ខ្ជាប់ “ណែ​នាំ​មួយ​ជំ​ហាន​ម្ដងៗ” ដោយ​ណែ​នាំ​សមា​ជិកា​ម្នាក់ៗ​ឱ្យ​ចេះ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ឆ្លាត​វៃ។ ដំ​ណើរ​ការ​ដែល​មើល​ទៅ​សា​មញ្ញ​ដូច​ជា ការ​បង្កើត​គណ​នី​ ការ​ចូល​ប្រើ​ប្រាស់​រហូត​ដល់​ការ​ដាក់​ពាក្យ ស្នើ​សុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ត្រូវ​បាន​សមា​ជិកា​ក្នុង​ក្រុម ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​តាម​ជំ​ហាន​នី​មួយៗ។ មាន​ករ​ណី​ជា​ច្រើន​ដែល​បង​ប្អូន​នា​រី​មិន​ទាន់​ធ្លាប់​ប្រើ​ប្រាស់ បច្ចេក​វិទ្យា ឬ​មាន​ការ​បា​រម្ភ​ខ្លាច​ធ្វើ​ខុស​និង​ខ្វះ​ឧប​ករណ៍ សម​ស្រប ធ្វើ​ឱ្យ​ការ​ចល​នា​នៅ​ដំ​ណាក់​កាល​ដំ​បូង​ជួប​ការ​លំ​បាក​ខ្លាំង។ តាម​ប្រ​សាសន៍​បង​ស្រី លី​ធី​ភុង ប្រ​ធាន​សាខា​សមា​គម​នា​រី​មណ្ឌល​ដុង​តៀង បាន​ឱ្យ​ដឹង កាល​ពី​ដំ​បូង ការ​ចលនា​ជួប​ការ​លំ​បាក​ច្រើន ដោយ​សារ​បង​ប្អូន​នា​រី​នៅ​មាន​ការ​អល់ អែក និង​ភ័យ​ខ្លាច​ធ្វើ​ខុស​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​មួយ​នឹង​ទិស​ស្លោក “ធ្វើ​ជា​មួយ​គ្នា ដើរ​គ្រប់​ច្រក​ល្ហក គោះ​ទ្វារ​គ្រប់​ខ្នង​ផ្ទះ” សមា​ជិ​កា​ក្នុង​ក្រុម​បាន​ព្យា​យាម​ប្រ​កាន់​ខ្ជាប់​ការ​ណែ​នាំ​តាំង​ពី​ជំ​ហាន​តូច​តាច​ឡើង​ទៅ។ នៅ​ពេល​មើល​ឃើញ​ពី​ភាព​ងាយ​ស្រួល ការ​សន្សំ​សំ​ចៃ​ពេល​វេលា​និង​ថវិកា បង​ប្អូន​នា​រី​ក៏​បាន​ម្ចាស់​ការ​ស្វែង​យល់ និង​អនុ​វត្ត​ដំ​ណើរ​ការ​ផ្សេង​ៗ​នៅ​លើ​បរិ​ស្ថាន​ឌីជី​ថល។ អ្នក​ស្រី​ វ៉​ធី​ធ្វី​ដង​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​អូរ​ម៉ូង ចែក​រំលែក៖ “ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក សមា​គម​បាន​បង្កើត “ក្រុម​នា​រី​ផ្លាស់​ប្តូរ​ឌីជី​ថល​សហ​គមន៍” បាន ៤៣ ក្រុម ដោយ​មាន​សមា​ជិកា ២៣១ រូប ក្នុង​គោល​បំ​ណង​ជួយ​ប្រ​ជា​ជន​នៅ​តាម​មណ្ឌល​នា​នា​ឱ្យ​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​បច្ចេក​វិទ្យា ពិ​សេស​គឺ​អ្នក​វ័យ​ចាស់​និង​សមា​ជិកា​នា​រី”។

លោក​ស្រី​ ត្រឹង​ធី​ហាំង​ អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​ នា​រី​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ “នៅ​ពេល​នា​រី​ម្នាក់​ៗម្ចាស់​ ការ​លើ​បច្ចេក​វិទ្យា​ ហើយ​ព័ត៌​មាន​និង​សេ​វា​ឌីជី​ថល​ទៅ​ ដល់​រាល់​ខ្នង​ផ្ទះ​ពិត​ប្រាកដ​នោះ​ ទិស​ដៅ​កសាង​ទី​ក្រុង​ កឹង​ធើ​ឆ្លាត​វៃ​ ទំនើប​ ស៊ី​វិល័យ​នឹង​កាន់​តែ​ខិត​ជិត​។ ហេ​តុ​ដូច្នេះ​ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ផ្តោត​លើ​ការ​ដឹក​នាំ​ រក្សា​ខ្ជាប់​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​ “ក្រុម​នា​រី​ផ្លាស់​ប្តូរ​ឌីជី​ថល​សហ​គម​ន៍” ជំ​រុញ​ការប​ណ្តុះ​បណ្តា​ល និង​បំប៉ន​បំ​ណិន​ឌីជី​ថល​ជូន​ដល់​កម្មា​ភិបាល​និង​សមាជិកា​។ ទន្ទឹម​នឹង​នោះ​ នឹង​ពង្រីក​ទម្រង់​និង​វិធី​ធ្វើ​ល្អ​ៗ ដើម្បី​កសាង​ក្រុម​នា​រី​ដែល​មាន​ភាព​ជឿ​ជាក់​ ម្ចាស់​ការ​លើ​បច្ចេក​វិទ្យា​រួម​ចំ​ណែក​កសាង​រដ្ឋា​ភិបាល​ឌីជី​ថល​ សេដ្ឋ​កិច្ច​ឌីជី​ថល​ និង​សង្គម​ ឌីជី​ថល​នៅ​ភូមិ​ភាគ”៕

                                     ថាញ់​វ៉ាង - ថាច់​ធី​

ចែករំលែកអត្ថបទ