មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/10/2026 - 08:39

ព្រួត​ដៃ​គ្នា​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ 

គាំ​ទ្រ​ចលនា​ប្រឡង​ប្រ​ណាំង​សាមគ្គី​កសាង​ជន​បទ​ថ្មី សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​លីវ​ទូ​ បាន​សហ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់ “នា​រី​ឃុំ​លីវ​ទូ ព្រួត​ដៃ​គ្នា​បំ​ភ្លឺ​ផ្លូវ​ជន​បទ” នៅ​ភូមិ​បឹង​ទ្រៀក។ បង្គោល​ភ្លើង​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​រួម​ជា​មួយ​ជួរ​ដើម​ផ្កា​ដក​ឃឹម បាន​លេច​រូប​រាង​ឡើង​ពី​កម្លាំង​សាម​គ្គី​របស់​សហ​គមន៍ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​បរិ​ស្ថាន​រស់​នៅ និង​កសាង​ទិដ្ឋ​ភាព​ជន​បទ​ឱ្យ​កាន់​តែ​ស្រស់​ស្អាត។

 សំ​ណង់ “នា​រី​ឃុំ​លីវ​ទូ ព្រួត​ដៃ​គ្នា​បំ​ភ្លឺ​ផ្លូវ​ជន​បទ” រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​នៅ​ភូមិ​បឹង​ទ្រៀក។

ដង​ផ្លូវ​ប្រ​វែង​ប្រ​មាណ ២៨០ ម៉ែត្រ នៅ​ភូមិ​បឹង​ទ្រៀក​ពី​មុន​នៅ​មាន​កំ​ណាត់​ផ្លូវ​មួយ​ចំ​នួន​ខ្វះ​ពន្លឺ​ ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន​នៅ​ពេល​យប់​ជួប​ការ​លំ​បាក​ខ្លាំង។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លីវ​ទូ សហ​ការ​ជា​មួយ​សា​ខា​សមា​គម​នគរ​បាល​ព្រម​ទាំង​ផ្នែក អង្គ​ការ​មហា​ជន​នា​នា ចល​នា​ប្រ​ភព​ធន​ធាន​សង្គ​មូប​នីយ​កម្ម​ដើម្បី​អនុ​វត្ត​សំ​ណង់ “នា​រី​ឃុំ​លីវ​ទូ ព្រួត​ដៃ​គ្នា​បំ​ភ្លឺ​ផ្លូវ​ជន​បទ”។

សំ​ណង់​បាន​ដំ​ឡើង​បង្គោល​ភ្លើង​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​ចំ​នួន ១០ ដើម​តាម​បណ្តោយ​ដង​ផ្លូវ។ ទន្ទឹម​នឹង​នោះ ដាំ​ផ្កា​ដក​ឃឹម​ចំ​នួន ២០០ ដើម បាន​ដាំ​អម​សង​ខាង​ផ្លូវ បង្ក​បន្ថែម​បរិ​ស្ថាន​បៃ​តង​និង​រួម​ចំ​ណែក​កែ​លម្អ​ទេស​ភាព។ ថវិកា​អនុ​វត្ត​គឺ​បាន​មក​ពី​ការ​ចលនា​សប្បុរស​ជន សមា​ជិកា​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ។ មិន​ត្រឹម​តែ​ចូល​រួម​ថវិកា​ប៉ុណ្ណោះ​ទេ កម្មា​ភិបាល សមា​ជិកា​ថែម​ទាំង​បាន​ចូល​រួម​ដាំ​ផ្កា សម្អាត​បរិ​ស្ថាន កែ​លម្អ​ដង​ផ្លូវ​ដោយ​ផ្ទាល់។

លោក​ ថាច់​យៀង ប្រ​ជា​ជន​ភូមិ​បឹង​ទ្រៀក​ ចែក​រំលែក៖ “កាល​ពី​មុន នៅ​ពេល​យប់​មាន​កំ​ណាត់​ផ្លូវ​ខ្លះ​ងងឹត ដូច្នេះ​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន​មាន​ការ​លំ​បាក​។ ឥ​ឡូវ​នេះ ផ្លូវ​ជន​បទ​ពេល​យប់​មាន​ភ្លើង​បំ​ភ្លឺ មា​មីង​សប្បាយ​រីក​រាយ​ណាស់។ យើង​ខ្ញុំ​នឹង​រួម​គ្នា​ថែ​រក្សា​អំ​ពូល​ភ្លើង ថែ​ទាំ​ដើម​ផ្កា និង​រក្សា​អនា​ម័យ ដើម្បី​ឱ្យ​ដង​ផ្លូវ​កាន់​តែ​ស្រស់​ស្អាត​ថែម​ទៀត”។

តាម​ប្រ​សាសន៍​បង​ស្រី ត្រឿង​កឹម​តៀង ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លីវ​ទូ ដើម្បី​ឱ្យ​សំ​ណង់​ពង្រីក​ប្រ​សិទ្ធ​ភាព​យូរ​អង្វែង ទន្ទឹម​នឹង​ការ​ចលនា​ប្រ​ភព​ធន​ធាន​វិនិ​យោគ សមា​គម​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់ លើ​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​គ្រប់​គ្រង​និង​ការ​ពារ។ សមា​ជិកា​បាន​ចលនា​លើក​កម្ពស់​ស្មារតី​ក្នុង​ការ​រក្សា​អនា​ម័យ​បរិ​ស្ថាន ថែ​ទាំ​ផ្កា ការ​ពារ​ប្រ​ព័ន្ធ​បំ​ភ្លឺ ប្រើ​ប្រាស់​អគ្គិ​សនី​ដោយ​សុវត្ថិ​ភាព​និង​ប្រិត​សំ​ចៃ។

ក្រោយ​ពី​បាន​ក​សាង​រួច​រាល់ ប្រ​ព័ន្ធ​អំ​ពូល​ភ្លើង​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​មាន​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិ​ភាព​ជាង​មុន​នៅ​ពេល​យប់ ព្រម​ទាំង​ជំ​នួយ​ដល់​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​ភាគ។ ព្រម​ជា​មួយ​នោះ រដ្ឋ​អំ​ណាច អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​បន្ត​ព្រួត​ដៃ​ថែ​ទាំ ស្រោច​ទឹក ពូន​ដី​ដាំ​បន្ថែម​ជួរ​ផ្កា​ដក​ឃឹម រក្សា​ឱ្យ​ដង​ផ្លូវ​មាន​ពន្លឺ បៃ​តង ជ្រះ ស្អាត និង​បង្ក​បាន​ជា​បរិ​យា​កាស​រស់​នៅ​កាន់​តែ​សម​រម្យ​និង​ស៊ី​វិល័យ។

ផ្ដើម​ពី​សំ​ណង់​ជាក់​ស្តែង សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លីវ​ទូ​បាន​ធ្វើ​ឱ្យ​សាយ​ភាយ​ស្មារតី​សាម​គ្គី​ ការ​ទទួល​ខុស​ត្រូវ​ក្នុង​កម្មា​ភិបាល សមា​ជិកា​និង​ប្រ​ជា​ជន។ អំ​ពូល​ភ្លើង​ដែល​បាន​បំ​ភ្លឺ ជួរ​ផ្កា​ដែល​បាន​ដាំ​ថែ​ទាំ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ផ្លូវ​ជន​បទ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​សាមគ្គី​កសាង​ជន​បទ​ថ្មី រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្រស់​ភូមិ​ស្រុក​កាន់​តែ​ស្រស់​ស្អាត​ឡើងៗ ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​មាន​សុវត្ថិ​ភាព និង​មាន​ភាព​ងាយ​ស្រួល​ថែម​ទៀត៕

  ហុង​ទើ - មេង​លី​

ចែករំលែកអត្ថបទ