មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/10/2026 - 20:19

កូវកែចងសម្ព័ន្ធកសិករដាំជីររណា 

ក្រុមសហការដាំជីររណាភូមិភិរម្យសុខ ឃុំកូវកែ ខេត្តវិញឡុង បានបង្កើតឡើងដោយមានសមាជិក ២៧ នាក់ ដើម្បីចងសម្ព័ន្ធកសិករដាំជីររណាក្នុងចម្ការដូង។ ទម្រង់នេះសំដៅឆ្លៀតប្រើប្រាស់អស់ផ្ទៃដីផលិតមានប្រសិទ្ធភាព បង្កការងារធ្វើ បង្កើនប្រាក់ចំណូលជូនគ្រួសារ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនៅភូមិភាគ។

លោក ថាច់សំណាង (ខាងស្តាំ) ប្រធានសមាគមកសិករឃុំកូវកែ ជូនវិញ្ញាបនបត្រចុះឈ្មោះក្រុមសហការដាំជីររណានៅភូមិភិរម្យសុខដល់តំណាងជាសមាជិកក្រុម។

លោក ថាច់សំណាង ប្រធានសមាគមកសិករឃុំកូវកែ ឱ្យដឹង៖ ក្រុមសហការដាំជីររណាភូមិភិរម្យសុខ បានផ្តល់ជូនវិញ្ញាបនបត្រចុះឈ្មោះនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ មានភារកិច្ចចាត់តាំង រក្សា និងអភិវឌ្ឍន៍របរដាំជីររណា។ តាមរយៈការប្រមូលផ្តុំគ្រួសារដែលដាំប្រភេទដំណាំនេះដូចគ្នា ក្រុមបានបង្កលក្ខណៈដើម្បីឱ្យកសិករដោះដូរបទពិសោធន៍ ជួយគ្នាទៅវិញទៅមកក្នុងការដាំដុះ និងចងសម្ព័ន្ធប្រើប្រាស់ផលិតផល។ នេះក៏ជាមូលដ្ឋានដើម្បីសមាគមកសិករឃុំក្តោបក្តាប់តម្រូវការ និងការលំបាករបស់សមាជិក ព្រមទាំងសហការជួយគ្នាទៅវិញទៅមកឱ្យបានសមស្រប។

ទិសដៅមួយក្នុងចំណោមទិសដៅរបស់ក្រុមសហការ គឺជួយសមាជិកប្រើប្រាស់ផ្ទៃដីដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពជាងទៀត។ ការដាំជីររណាឆ្លាស់ក្នុងចម្ការដូង ដើម្បីមានផលិតផលបន្ថែមលើផ្ទៃដីតែមួយ ចំណាយកម្លាំង រកប្រាក់ចំណូលបន្ថែមក្រៅពីដូង។ ពេលចូលរួមក្រុម មាមីងមានលក្ខណៈដោះដូរពីរបៀបដាំដុះ ថែទាំ និងដោះស្រាយបញ្ហាដែលកើតឡើងក្នុងការផលិត។ តាមរយៈនោះ គ្រួសារនីមួយៗអាចជ្រើសវិធីដាំឱ្យសមស្របនឹងលក្ខណៈចម្ការ និងសមត្ថភាពពលកម្មរបស់គ្រួសារ។ ទន្ទឹមនឹងឧបត្ថម្ភដាំដុះ តភ្ជាប់ទីផ្សារច្រកចេញគឺជាភារកិច្ចបានដាក់ចេញតាំងពីពេលបង្កើត។ ក្រុមសហការម្ចាស់ការតភ្ជាប់ ឧទ្ទេសនាម និងលក់ផលិតផល ព្រមទាំងយកចិត្តទុកដាក់លើកកម្ពស់គុណភាពជីររណាទៀតផង។ ផ្តើមពីនោះ ចាត់តាំងស្វែងរកឱកាសសហការជាមួយភាគីប្រើប្រាស់ ជួយឱ្យកសិករកៀកជិតទីផ្សារ និងម្ចាស់ការជាងទៀតក្នុងការផលិត។

សមាជិកក្រុមសហការដាំជីររណាភូមិភិរម្យសុខ ថតរូបអនុស្សាវរីយ៍ក្នុងពិធីបង្ហាញមុខ។

អ្នកស្រី ថាច់ធីត្វៀក ប្រធានក្រុមសហការដាំជីររណា ភូមិភិរម្យសុខ ឱ្យដឹង៖ តាមលក្ខន្តិកៈ ក្រុមសហការតែងប្រជុំរៀងរាល់ត្រៃមាសម្តង ដើម្បីវាយតម្លៃសកម្មភាព ដោះដូរបទពិសោធន៍ និងឯកភាពទិសដៅក្នុងពេលខាងមុខ។ សមាជិកម្នាក់ៗផ្ញើប្រាក់ប្រិតសន្សំ ២០០.០០០ ដុងក្នុងពេលប្រជុំម្តង; កម្រិតប្រាក់ផ្ញើអាចប្រែប្រួលនៅពេលសមូហភាពយល់ព្រម។ ប្រាក់ចំណូល និងចំណាយបានកត់ត្រា រក្សាទុកឯកសារភស្តុតាង និងប្រកាសបើកចំហចំពោះសមាជិក។ ការប្រជុំជាកំណត់ជួយឱ្យមាមីងពិភាក្សា រួមមតិយោបល់ និងសហការអនុវត្តការងាររួម។ លក្ខន្តិកៈក៏បានកំណត់ច្បាស់ការទទួលខុសត្រូវ និងផលប្រយោជន៍របស់អ្នកចូលរួម។ សមា​ជិកអនុវត្តខ្លឹមសារដែលបានសន្យា ចូលរួមប្រជុំគ្រប់គ្រាន់ សាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងពលកម្មផលិត។ ទន្ទឹមនឹងនោះ សមាជិកបានពិភាក្សា អនុមតិលើបញ្ហាដែលស្ថិតក្នុងដែនកំណត់សកម្មភាពរបស់ក្រុមតាមគោលការណ៍ប្រជាធិបតេយ្យ សមភាព; បានសំណើដោះស្រាយដើម្បីលើកកម្ពស់ប្រសិទ្ធភាពសហការ។ សមា​ជិកក្រុមនៅទាំងបានចូលរួមវគ្គហ្វឹកហ្វឺន ផ្ទេរជូនបច្ចេកទេស កៀកជិតព័ត៌មានទីផ្សារ និងកម្មវិធីឧបត្ថម្ភនៅពេលមានលក្ខណៈ។

តាមប្រសាសន៍លោក ថាច់សំណាង ក្រុមសហការនៅទាំងសហការឃោសនា ចលនាសមា​ជិកសមាគម និងកសិករចូលរួមអភិវឌ្ឍទម្រង់សេដ្ឋកិច្ច បង្កប្រាក់ចំណូលបន្ថែម។ សកម្មភាពរបស់ក្រុមបានតាមដាន បូកសរុប និងរាយការណ៍តាមកាលកំណត់ដល់សមាគមកសិករឃុំ។ ការបង្កើតក្រុមសហការដាំជីររណាភូមិភិរម្យសុខ បានរួមអនុវត្តផែនការរបស់សមាគមកសិករខេត្តវិញឡុង អំពីអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពលើវិស័យកសិកម្មដល់ឆ្នាំ ២០៣០។ ជាមួយនឹងកិច្ចសហការរបស់សមាគម និងស្មារតីសហការរបស់សមាជិក ២៧ នាក់ ទម្រង់នេះបានរំពឹងទុកនឹងផ្សារភ្ជាប់ផលិតជាមួយអ្នកប្រើប្រាស់ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់កសិករ៕

ទីទុយ - វិមាន

ចែករំលែកអត្ថបទ