អត្ថបទចុងក្រោយ៖
ដីល្អសម្រាប់ “គ្រាប់ពូជក្រហម” ចេញផ្កា
បន្ទាប់ពីព្រឹត្តិការណ៍រួមបញ្ចូលកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ទីក្រុងកឹងធើបើកចេញនូវបរិយាកាសអភិវឌ្ឍធំទូលាយ ដោយមានសហគមន៍ជនរួមជាតិខ្មែរស្រូបអត្រា ១២,៧៥% នៃប្រជាជនទូទាំងទីក្រុង។ ចំពោះមុខតម្រូវការដំណើរការទម្រង់រដ្ឋអំណាចភូមិភាគពីរថ្នាក់ និងទិសដៅកសាងទីក្រុងក្លាយជាទីក្រុងអេកូឡូស៊ី ស៊ីវិល័យ ទំនើប កម្លាំងចលករបស់តំបន់វាលរាបទន្លេគឺវឡុង ការងារកសាងបក្សនៅតំបន់ជនរួមជាតិទាមទារកំណត់គោលនយោបាយមានកម្រិតយុទ្ធសាស្ត្រយ៉ាងណានោះ?
កាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ បានធ្វើបទសម្ភាសន៍ស៊ីជម្រៅជាមួយលោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិ និងសាសនា ទីក្រុងកឹងធើ។
ជំហានវិវឌ្ឍន៍ជាក់ស្តែងក្នុងបរិយាកាសអភិវឌ្ឍថ្មី
* ជម្រាបប្រសាសន៍លោក ក្រោយពីព្រឹត្តិការណ៍រួមបញ្ចូលចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ មក បរិយាកាសអភិវឌ្ឍទីក្រុងកឹងធើថ្មីបានបើកទូលាយ ដាក់ចេញតម្រូវការពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានយ៉ាងណា ជំហានវិវឌ្ឍន៍ជាមូលដ្ឋានក្នុងការកសាងបក្សក្នុងជនរួមជាតិខ្មែររយៈពេលកន្លងគឺអ្វីខ្លះ?
- ក្រោយពីអនុវត្តគោលការណ៍រួមបញ្ចូល ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ មក បរិយាកាសអភិវឌ្ឍរបស់ទីក្រុងបានបើកទូលាយយ៉ាងធំ ទន្ទឹមនឹងនោះដាក់ចេញនូវតម្រូវការថ្មីចំពោះការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយនៅតំបន់ជនជាតិភាគតិច ក្នុងនោះមានជនរួមជាតិខ្មែរ។
នៅពេលដំណើរការទម្រង់រដ្ឋអំណាចភូមិភាគពីរថ្នាក់ ថ្នាក់ឃុំក្លាយជាថ្នាក់ដោះស្រាយការងារដោយផ្ទាល់ ជិតដិត និងស្អិតល្មួតនឹងប្រជាជនបំផុត។ តម្រូវការសំខាន់បំផុតដាក់ចេញ គឺត្រូវតែពង្រឹង និងធ្វើរឹងមាំនូវសាខាបក្សនៅតំបន់តាំងទីលំនៅ ដាច់ខាត់មិនទុកឱ្យកើតមាន “ខ្វះចន្លោះ” អំពីការដឹកនាំរបស់បក្សនៅមូលដ្ឋានឡើយ។

លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិ និងសាសនាទីក្រុងកឹងធើ។
បច្ចុប្បន្ន ទីក្រុងកឹងធើមានសមាជិកបក្សជាជនជាតិខ្មែរជាង ៩.៥០០ នាក់ ស្រូបអត្រា ៦,៦២% នៃចំនួនបក្ខជនសរុបទូទាំងបក្ខភាគទីក្រុង។ ពិសេស មានអ្នកតំណាងក្រុមប្រឹក្សាប្រជាជនក្រុងជាជនជាតិខ្មែរចំនួន ៥ នាក់ក្នុងចំណោម ៨៤ នាក់។ តួលេខនេះបញ្ជាក់ពីកម្លាំងដ៏រឹងមាំរបស់កម្លាំងនយោបាយស្នូល។ ប៉ុន្តែខ្ញុំយល់ថាជំហានវិវឌ្ឍន៍ដ៏សំខាន់បំផុតគឺការផ្លាស់ប្តូរពី "មានបក្ខជនជាជនជាតិខ្មែរ" មក "បក្ខជនជាជនជាតិខ្មែរពង្រីកតួនាទីក្នុងសហគមន៍"។ បក្ខជនពិតជាអ្នកឈានមុខ និយាយដើម្បីប្រជាជនយល់ ធ្វើដើម្បីប្រជាជនទុកចិត្ត និងចលនាដើម្បីប្រជាជនរួមគ្នាធ្វើ។
* ចំពោះស្ថានភាពយុវជនខ្មែរទៅធ្វើការរកស៊ីឆ្ងាយក្រៅភូមិភាគ យើងគប្បីទទួលស្គាល់បញ្ហានេះយ៉ាងណា ដើម្បីរលូនប្រភពកម្លាំងជូនបក្ស ជម្រាបប្រសាសន៍លោក ?
- យើងមិនគួរមើលយុវជនដែលធ្វើការឆ្ងាយគ្រាន់តែជាការលំបាកនោះទេ តែគប្បីមើលប្រការនោះជាតម្រូវការថ្មីក្នុងវិធីសាស្រ្តបង្កធនធាន។ គប្បីពង្រឹងតភ្ជាប់ជាមួយយុវជនខ្មែរដែលកំពុងរៀនសូត្រ និងធ្វើការនៅក្រៅភូមិភាគ; រក្សាទំនាក់ទំនងជាប្រចាំជាមួយស្រុកកំណើត ចលនាពួកគាត់ចូលរួមក្នុងសកម្មភាពដើម្បីសហគមន៍ និងបង្កលក្ខណៈដើម្បីអ្នកមានសមត្ថភាព មានបំណងបានបន្តលត់ដំ និងតស៊ូ។
ទន្ទឹមនឹងនោះ ដើម្បីជម្នះចិត្តសាស្រ្តព្រងើយកន្តើយរបស់ប្រជាជនមួយចំនួន មិនត្រឹមតែផ្សព្វផ្សាយដោយពាក្យសម្តីប៉ុណ្ណោះទេ ថែមទាំងបង្កឱកាសអភិវឌ្ឍជាក់ស្តែងទៀតផង។ ពេលយុវជនយល់ឃើញថាការរៀនសូត្រនាំឱ្យមានឱកាសការងារធ្វើ ពលកម្មអាចលើកកម្ពស់ប្រាក់ចំណូល ចូលរួមការងារសង្គម មានឱកាសលះបង់ និងវិវឌ្ឍន៍ ទើបនឹងមានកម្លាំងជំរុញតស៊ូខ្លាំងក្លាជាងទៀត។ សម្ព័ន្ធយុវជន និងយុវជនខ្មែរឆ្នើមម្នាក់ៗ គប្បីបានទទួលស្គាល់មិនត្រឹមតែជាមុខសញ្ញាបញ្ចូលបក្ខជនប៉ុណ្ណោះទេ ដំបូងបង្អស់គឺប្រភពកម្លាំងដ៏សំខាន់ដល់ការអភិវឌ្ឍស្រុកកំណើត។
កំណត់គោលនយោបាយលោតផ្លោះកសាងកងជួរ "មានចិត្ត - មានចក្ខុវិស័យ - មានកិត្យានុភាពគ្រប់គ្រាន់"
* ដើម្បីពង្រីកកម្លាំងផែនមហាសាមគ្គី តើទីក្រុងមានយន្តការសហការជាក់ស្តែងអ្វីខ្លះរវាងប្រព័ន្ធនយោបាយជាមួយនិងកងកម្លាំងពិសេសក្នុងជនរួមជាតិខ្មែរ ជម្រាបប្រសាសន៍លោក?
- ទីក្រុងមានគោលការណ៍កសាងយន្តការដើម្បីពង្រីកប្រភពកម្លាំងទាំងបីក្នុងពេលតែមួយ៖ កម្មាភិបាល បក្ខជនក្នុងប្រព័ន្ធនយោបាយ - អ្នកមុខអ្នកការសាសនា - អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ។

តំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើកាន់តែអភិវឌ្ឍ។
កម្លាំងទាំងបីនេះមានតួនាទីខុសៗគ្នា ប៉ុន្តែជំនួយដល់គ្នាទៅវិញទៅមកយ៉ាងមានប្រសិទ្ធភាព។ កម្មាភិបាល បក្ខជនដើរតួនាទីជាអ្នកដឹកនាំ និងចាត់តាំងអនុវត្ត; អ្នកមុខអ្នកការសាសនាមានប្រិយភាពយ៉ាងទូលំទូលាយក្នុងជីវភាពស្មារតី; អ្នកមានប្រិយភាពមានឥទ្ធិពលដោយផ្ទាល់នៅក្នុងសហគមន៍ភូមិស្រុក។ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់ថ្នាក់ត្រូវជួបទំនាក់ទំនង ដោះដូរ ផ្តល់ព័ត៌មាន ស្តាប់មតិគោលបំណង និងសហការដោះស្រាយបញ្ហាដែលកើតឡើងនៅមូលដ្ឋាន។ នៅពេលបណ្តាញចលនានេះរួមកម្លាំងគ្នា កម្លាំងមហាសាមគ្គីទូទាំងជនជាតិនឹងបានគុណច្រើនដង។
* ឈានចូលសម័យអភិវឌ្ឍខ្លួនដោយទិសដៅនាំកឹងធើក្លាយជាទីក្រុងអេកូឡូស៊ី ស៊ីវិល័យ ទំ នើប ទីក្រុងបានដាក់ចេញទិសដៅសំខាន់ៗ និងយន្តការអ្វីខ្លះ ដើម្បីបណ្តុះបណ្តាល ប្រើប្រាស់កងជួរកម្មាភិបាល បក្ខជនខ្មែរក្នុងដំណាក់កាលថ្មីនេះ ជម្រាបប្រសាសន៍លោក?
- ដំបូងបង្អស់ ត្រូវកំណត់គោលការណ៍មួយច្បាស់លាស់ជានិច្ច៖ កន្លែងណាមានជនរួមជាតិ ទីនោះត្រូវតែមានអង្គការបក្សគ្រប់សមត្ថភាពដឹកនាំ; កន្លែងណាមានអង្គការបក្ស ទីនោះត្រូវតែមានកងជួរកម្មាភិបាល បក្ខជនមានប្រិយភាព មានសមត្ថភាពគ្រប់គ្រាន់ និងជិតដិតជាមួយប្រជាជន។
ពេលខាងមុខ ទីក្រុងនឹងបន្តពង្រឹងអង្គការបក្សមូលដ្ឋាននៅតំបន់ជនជាតិភាគតិចតាមទិសដៅ "រឹងមាំផ្នែកចាត់តាំង ខ្លាំងផ្នែកកងជួរ កៀកជិតជាមួយប្រជាជន និងសមស្របលក្ខណៈភូមិសាស្រ្ត"។ អំពីកិច្ចការកម្មាភិបាល ទីក្រុងគប្បីអនុវត្តផែនការរយៈពេលវែង បន្តបន្ទាប់ និងមានលក្ខណៈស្នងបន្ត មិនរង់ចាំដល់ពេលខ្វះទើបស្វែងរកប្រភពនោះទេ។
កងជួរកម្មាភិបាល បក្ខជនខ្មែរត្រូវបានបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ៖ មានភាពអង់អាចខាងនយោបាយផង និងមានកម្រិតវិជ្ជាជំនាញ បំណិនគ្រប់គ្រងផង និងសមត្ថភាពចលនាមហាជន។ ពិសេស គប្បីបំប៉នជូនកម្មាភិបាលវ័យក្មេងនូវចំណេះដឹងអំពីផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា អភិវឌ្ឍសេដ្ឋកិច្ចបៃតង កសិកម្មបច្ចេកវិទ្យាខ្ពស់ គ្រប់គ្រងសង្គម និងបំណិនផ្សព្វផ្សាយក្នុងបរិស្ថានឌីជីថល; ទន្ទឹមនឹងនោះ ត្រូវតែមានការយល់ដឹងជ្រៅជ្រះអំពីវប្បធម៌ ទំនៀមទម្លាប់ ជំនឿ និងចិត្តសាស្រ្តរបស់ជនរួមជាតិ។
ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សត្រូវតែមោះមុតប្រគល់ការងារ និងប្រើប្រាស់កម្មាភិបាល។ បណ្តុះបណ្តាលតែមិនប្រើប្រាស់និងពិបាកក្នុងការបង្កកម្លាំងលើកទឹកចិត្ត។ កម្មាភិបាលវ័យក្មេង កម្មាភិបាលនារីខ្មែរដែលមានសមត្ថភាព គប្បីបានប្រគល់ភារកិច្ចសមស្របដើម្បីសាកល្បង វាយតម្លៃដោយផ្អែកលើលទ្ធផលការងារ និងប្រិយភាពក្នុងប្រជាជន គឺមិនមែនផ្អែកទាំងស្រុងលើសញ្ញាបត្រ ឬអតីតភាពនោះទេ។ ទន្ទឹមនឹងនោះ ទីក្រុងគប្បីស្រាវជ្រាវយន្តការការពារកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួម បង្កបរិ យាកាសយុត្តិធម៌ តម្លាភាព ដើម្បីបងប្អូនស្ងប់ចិត្តបំពេញការងារ។
ទិសដៅសំខាន់គឺកសាងកងជួរកម្មាភិបាល បក្ខជនខ្មែរ "មានចិត្ត-មានចក្ខុវិស័យ-មានកិត្យានុភាពគ្រប់គ្រាន់"។ "ចិត្ត" គឺអស់ពីចិត្តជាមួយបក្ស ជាមួយប្រជាជន ផ្សារភ្ជាប់សាច់ឈាមជាមួយសហគមន៍។ "ចក្ខុវិស័យ" គឺមានចំណេះដឹង សមត្ថភាព គំនិតផ្លាស់ថ្មី។ "កិត្យានុភាព" បានប្រជាជនជឿទុកចិត្តដោយទង្វើជាក់ស្តែង។ ពេលនោះ បក្ខជនគ្រប់រូបនឹងក្លាយជា "គោលជំនឿ" នៅក្នុងសហគមន៍។
* បាទ សូមថ្លែងអរគុណលោក!
|
BOX ពន្លកក្រហមបង្ហាញពីការចេញផ្កាពេលបានបណ្តុះលើដីល្អ បានថែទាំដោយក្តីជំនឿ និងបានសាកល្បងក្នុងភាពជាក់ស្តែង។ បក្ខជនខ្មែរបច្ចុប្បន្ននេះ គឺជាស្រទាប់បានបណ្តុះរដូវថ្មីសម្រាប់ភូមិ និងរួមចំណែកបង្កទៅជាភាពរស់រវើករបស់ទីក្រុងកឹងធើ ក្នុងយុគសម័យអភិវឌ្ឍខ្លួនឡើង។ ថាញ់ឡុង - លីធាន-សុផាន |
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
