17/10/2026 - 17:49

បង​ស្រី​ ថា​ច់ សា​រី​ - នា​រី​ជន​ជាតិ​ខ្មែរ​ខិត​ខំ​ឈាន​ឡើង​ធ្វើ​មាន​ 

អស់​រយៈ​កាល​ជាង​ ៣០ ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​ចិញ្ចឹម​គោ​ បង​ស្រី​ ថា​ច់ សា​រី​ កើត​ឆ្នាំ​ ១៩៦៦ នៅ​ភូមិ​ ផ្នោសង្រ្កម​ ឃុំ​តឹបង៉ាយ ខេត្ត​វិញ​ឡុង​ ជា​ជំ​ហាន​បង្កើត​បាន​ហ្វូង​គោ​ពូជ​ ផ្គួប​ផ្សំ​នឹង​ធ្វើ​ស្រែ​ ដាំ​ស្មៅ​ដើម្បី​ម្ចាស់​ការ​ប្រ​ភព​ចំ​ណី​។ អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​ពល​កម្ម​ផលិត​ និង​ឆ្លៀត​ទាញ​យក​ផល​ពី​លក្ខ​ណៈដែល​មាន​ស្រាប់​ គ្រួ​សា​របង​ស្រី​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ កែ​លម្អ​ជីវ​ភាព​ និង​ឈាន​ឡើង​ក្លាយ​ជា​គ្រួ​សារ​មាន​បាន​។

បង​ស្រី​ ថា​ច់ សា​រី​ ដោះ​ដូរ​ជា​មួយ​កម្មា​ភិបាល​ភូមិ​ភាគ​។

កាល​ពី​មុន​ គ្រួ​សា​របង​ស្រី​ សា​រី​ ប្រ​កប​មុខ​របរ​ចិញ្ចឹម​ជ្រូក​ ផ្គួប​ផ្សំ​នឹង​បិត​ស្រា​ ហើយ​យក​កាក​បាយ​ស្រា​ធ្វើ​ជា​ចំ​ណី​សត្វ​។ ថ្វី​ដ្បិត​តែ​របៀប​ធ្វើ​នេះ​រក្សា​បាន​ប្រ​ភព​ចំ​ណូល​ ប៉ុន្តែ​ការ​ចិញ្ចឹម​ជ្រូក​ជួប​ហា​និភ័យ​ច្រើន​ ចំ​ណេញ​តិច​ ប្រ​សិទ្ធ​ភាព​មិន​ដូច​ការ​រំ​ពឹង​ទុក​។ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង​ស្រី​បាន​ស្វែង​រក​ទិស​ដៅ​រក​ស៊ី​ដែល​សម​ស្រប​នឹង​សមត្ថ​ភាព​ថែ​ទាំ​ និង​លក្ខ​ណៈផលិត​របស់​គ្រួ​សារ​។ ចាប់​ពី​ពេល​នោះ​មក​ បង​ស្រី​បាន​ផ្លាស់​ប្តូរ​មក​ចិញ្ចឹម​សាក​ល្បង​គោ​ពូជ​ចំ​នួន​ ២ ក្បាល​។ ឆ្លង​កាត់​ពេល​វេលា​ថែ​ទាំ​ សង្កេត​ឃើញ​ថា​អាច​ទាញ​យក​ផល​ប្រ​យោជន៍​ពី​ចំ​បើង​ ស្មៅ​ និង​កាក​បាយ​ស្រា​ធ្វើ​ជា​ចំ​ណី​ គ្រួ​សា​របង​ស្រី​ក៏​បាន​សម្រេច​ចិត្ត​ប្រឡូក​យូរ​អង្វែង​ជា​មួយ​មុខ​របរ​ចិញ្ចឹម​គោ​នេះ​។

ផ្តើម​ពី​គោ​ ២ ក្បាល​ដំ​បូង​ បង​ស្រី​រក្សា​ទុក​គោ​ញី​ដើម្បី​បន្ត​ពូជ​ ជា​ជំ​ហាន​ពង្រីក​ហ្វូង​រហូត​ដល់​ ៩ ក្បាល​។ ហ្វូង​គោ​កើន​ឡើង​បន្តិច​ម្តង​ៗ ស្រប​ទៅ​នឹង​ប្រ​ភព​ចំ​ណី​និង​កម្លាំង​ថែ​ទាំ​របស់​សមា​ជិក​ក្នុង​គ្រួ​សារ​។ ការ​រក្សា​គោ​ពូជ​បាន​ជួយ​ឱ្យ​គ្រួ​សារ​មាន​ប្រ​ភព​ពូជ​នៅ​នឹង​កន្លែង​ ទាំង​បង្ក​លក្ខ​ណៈអភិវឌ្ឍ​ហ្វូង​ ទាំង​មាន​គោ​សម្រាប់​លក់​ជា​រៀង​រាល់​ឆ្នាំ​។

ផ្តើម​ពី​គោ​ ២ ក្បាល​ដំ​បូង​ គ្រួ​សា​របង​ស្រី​ ថា​ច់ សា​រី​ ជា​ជំ​ហាន​ពង្រីក​ហ្វូង​គោ​ដូច​បច្ចុប្បន្ន​។

បង​ស្រី​ សា​រី​ បាន​ឱ្យ​ដឹង​ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ គ្រួ​សា​របង​ស្រី​លក់​កូន​គោ​ពី​ ៥ ទៅ​ ៦ ក្បាល​ ដោយ​តម្លៃ​ប្រ​មា​ណ​ ២៣ លាន​ដុង​/ក្បាល​ អា​ស្រ័យ​ទៅ​តាម​ដំ​ណាក់​កាល​និង​ទម្ងន់​គោ​។ ប្រ​ភព​ថវិកា​ដែល​ទទួល​បាន​ បាន​ជួយ​រ៉ាប់​រង​ការ​ចំ​ណាយ​ក្នុង​ជីវ​ភាព​និង​វិនិយោគ​ឡើង​វិញ​លើ​ការ​ចិញ្ចឹម​សត្វ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ដើម្បី​មាន​គោ​លក់​ជា​ទៀង​ទាត់​ គ្រួ​សារ​ត្រូវ​ចំ​ណាយ​ពេល​ថែ​ទាំ​ចាប់​តាំង​ពី​ពេល​កូន​គោ​ទើប​កើត​រហូត​ដល់​គោ​ធំ​ធាត់​។ សម្រាប់​បង​ស្រី​ ការ​ពង្រីក​ហ្វូង​គោ​ត្រូវ​មាន​ការ​អត់​ធ្មត់​ ពង្រីក​ឱ្យ​ ស្រប​នឹង​កម្លាំង​ថែ​ទាំ​ និង​សមត្ថ​ភាព​ផ្គត់​ផ្គង់​ចំ​ណី​។ ក្នុង​ដំ​ណើរ​ការ​ចិញ្ចឹម​ សមា​ជិក​ក្នុង​គ្រួ​សារ​បាន​បែង​ចែក​ការ​ងារ​គ្នា​ដើម្បី​រួម​គ្នា​មើល​ថែ​ហ្វូង​គោ​។ បង​ស្រី​ សា​រី​ បាន​ចែក​រំលែក​៖ “ខ្ញុំ​នៅ​ផ្ទះ​បិត​ស្រា​ ឆ្លៀត​យក​កាក​បាយ​ស្រា​ធ្វើ​ជា​ចំ​ណី​ឱ្យ​គោ​ និង​មើល​ថែ​ហ្វូង​គោ​។ កូន​ប្រុស​ខ្ញុំ​ឈ្មោះ​ ឡឹម​ សាង​ កើត​ឆ្នាំ​ ១៩៩៣ ទទួល​បន្ទុក​កាត់​ស្មៅ​និង​ជួយ​ខ្ញុំ​មើល​ថែ​ ម៉្លោះ​ហើយ​ការ​ចិញ្ចឹម​សត្វ​មា​នភា​ពរ​លូន​ល្អ​”។ ការ​ជួយ​ជ្រោមជ្រែង​ពី​កូន​ប្រុស​បាន​ជួយ​ឱ្យ​បង​ស្រី​មា​នល​ក្ខណៈ​រក្សា​ទាំ​ងរ​បរ​បិត​ស្រា​ ទាំង​ការ​ចិញ្ចឹម​សត្វ​។ ម្នាក់​ៗទទួល​ខុស​ត្រូវ​ការ​ងារ​មួយ​ រួម​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ នេះ​ក៏​ជា​លក្ខ​ណៈដើម្បី​ឱ្យ​បង​ស្រី​បន្ត​ផ្សារ​ភ្ជាប់​ជា​មួយ​មុខ​របរ​ មើល​ថែ​ហ្វូង​គោ​ពូជ​។

ក្រៅ​ពី​នេះ​ គ្រួ​សា​របង​ស្រី​ថែម​ទាំង​ធ្វើ​ស្រែ​ចំ​នួន​ ៣៥ កុង​ ឆ្លៀត​ទាញ​យក​ផល​ចំ​បើង​ក្រោយ​ពី​ប្រ​មូល​ផល​ធ្វើ​ជា​ចំ​ណី​ឱ្យ​គោ​ ព្រម​ទាំង​ទុក​ដី​ចំ​នួន​ ២ កុង​សម្រាប់​ដាំ​ស្មៅ​។ ប្រ​ភព​ចំ​បើង​ និង​ស្មៅ​ដែល​មាន​ស្រាប់​ បាន​រួម​ចំ​ណែក​បន្ថយ​បរិមាណ​ចំ​ណី​ដែល​ត្រូវ​ទិញ​ពី​ខាង​ក្រៅ​។ យក​កាក​បាយ​ស្រា​លាយ​ជា​មួយ​ចំ​ណី​ផ្សេង​ៗបន្ថែម​សម្រាប់​ហ្វូង​គោ​ និង​ឆ្លៀត​ទាញ​យក​ផល​ពី​អនុ​ផល​កសិ​កម្ម​ដើម្បី​បន្ថយ​លើ​ការ​ចំ​ណាយ​។ ការ​ធ្វើ​ស្រែ​ ដាំ​ស្មៅ​ បិត​ស្រា​និង​ចិញ្ចឹម​គោ​ បាន​ជំនួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ វិធី​ធ្វើ​នេះ​បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​រាប់​សិប​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ៗ ជួយ​ឱ្យ​គ្រួ​សារ​ជា​ជំ​ហាន​កែ​លម្អ​ជីវ​ភាព​។

លោក​ ថា​ច់ យឹង ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ផ្នោសង្រ្កម​ បាន​ឱ្យ​ដឹង​ គ្រួ​សា​របង​ស្រី​ ថា​ច់ សា​រី​ គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ខិត​ខំ​ពល​កម្ម​ផលិត​ មាន​ឆន្ទៈ​ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ ផ្តើម​ពី​ដើម​ទុន​និង​ហ្វូង​គោ​ដំ​បូង​ គ្រួ​សា​របង​បាន​ខិត​ខំ​ថែ​ទាំ​ បង្កាត់​ពូជ​ ចេះ​ទាញ​យក​ប្រ​ភព​ចំ​ណី​ដែល​មាន​ស្រាប់​ដើម្បី​បន្ថយ​ចំ​ណាយ​។ តាម​លោក​ យឹង ទម្រង់​រក​ស៊ី​របស់​បង​ស្រី​ សា​រី​ គួរ​តែ​បើក​ទូ​លាយ​ដើម្បី​ឱ្យ​មា​មីង​សិក្សា​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ និង​អនុ​វត្ត​សម​ស្រប​ទៅ​នឹង​លក្ខ​ណៈរបស់​គ្រួ​សារ​នីមួយៗ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​នៅ​ភូមិ​ភាគ​៕

ទីទុយ​

ចែករំលែកអត្ថបទ