ផ្តើមពីការអនុវត្តដំណើរការចិញ្ចឹមគោតាមទិសដៅ Viet GAP គួបផ្សំនឹងទម្រង់ចិញ្ចឹមប្រចៀវយកលាមក បាននាំមកនូវប្រភពចំណូលល្អ និងទិសដៅផលិតចីរភាពសម្រាប់គ្រួសារលោកហូមិញលៀក នៅភូមិទៀងគឿង ឃុំថាញ់ថើយអាង ទីក្រុងកឹងធើ។
ណែនាំថ្នាក់ដឹកនាំមកទស្សនាទម្រង់ចិញ្ចឹមគោរបស់គ្រួសារ លោកលៀក បានចែករំលែក៖ “ដោយឃើញទម្រង់ចិញ្ចឹមគោនាំមកនូវប្រសិទ្ធភាព នៅឆ្នាំ ២០១៩ ខ្ញុំបានវិនិយោគសង់ទ្រុង និងទិញគោមេ ៤ ក្បាលមកចិញ្ចឹមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ផ្តើមពីទម្រង់មានទ្រង់ទ្រាយតូច ខ្ញុំធ្វើបណ្តើរនិងរៀនសូត្រដកបទពិសោធន៍បណ្តើរ តាំងពីបច្ចេកទេសថែទាំ និងការការពារជំងឺ។ អាស្រ័យហេតុនេះ បន្ទាប់ពីចិញ្ចឹមមកជាច្រើនឆ្នាំ ទម្រង់នេះបាននាំមកនូវប្រសិទ្ធភាពយ៉ាងល្អ ផ្តើមពីគោមេ ៤ ក្បាល ឥឡូវនេះបានកើនឡើងដល់ ១៧ ក្បាល ក្នុងនោះ មានគោមេ ១១ ក្បាល និងគោចិញ្ចឹមយកសាច់ ៦ ក្បាល”។ ដោយបានដឹងថា ដើម្បីលើកកម្ពស់គុណភាពហ្វូងគោ លោកលៀក បានអនុវត្តដំណើរការចិញ្ចឹមតាមទិសដៅ VietGAP។ ក្រោលគោត្រូវបោសសំអាតជាប្រចាំ ធានាមានខ្យល់ចេញចូលល្អ ចំណីសត្វក៏បានយកចិត្តទុកដាក់ លាមកសត្វបានប្រមូលស្អាតបាត...។ ចិញ្ចឹមគោតាមទិសដៅ VietGAP ទោះបីជាហត់នឿយបន្តិច ប៉ុន្តែហ្វូងគោធំធាត់ល្អ មិនសូវមានជំងឺ។ លោកលៀក បានឱ្យដឹងបន្ថែម ចង់ចិញ្ចឹមគោឱ្យមានប្រសិទ្ធភាព ត្រូវជ្រើសរើសពូជគោដែលមានសុខភាពល្អ គោមេល្អទុកចិញ្ចឹមបង្កើនហ្វូង ឯកូនគោបន្ទាប់ពីផ្តាច់ដោះបានថែទាំ និងជ្រើសរើសចិញ្ចឹមឱ្យកើតកូន ឬផ្លាស់ទៅចិញ្ចឹមបន្ធាត់។ ដើម្បីធានាប្រភពស្មៅស្រស់និងស្អាត ខ្ញុំបានយកដីស្រែ ៦.០០០ ម៉ែត្រការ៉េ មកដាំស្មៅ និងចំបើងចំនួន ១,៧ ហិកតាប្រមូលទុកក្នុងរោង ដើម្បីការពារពេលរដូវក្តៅខ្វះស្មៅ។

លោកហូមិញលៀក ឃុំថាញ់ធើយអាង កំពុងឱ្យចំណីគោ។
ទន្ទឹមនឹងការចិញ្ចឹមគោ ឆ្លៀតយកផលប្រយោជន៍ពីលក្ខណៈដែលមានស្រាប់ លោកលៀក បានអភិវឌ្ឍបន្ថែមនូវទម្រង់ចិញ្ចឹមប្រជៀវយកលាមក។ ទម្រង់នេះ បង្កើនបានប្រភពចំណូលបន្ថែមជាប្រចាំ ធ្វើឱ្យសម្បូរបែបសត្វចិញ្ចឹម។ “ទ្រុងចិញ្ចឹមប្រជៀវបានសង់កម្ពស់ប្រហែល ៧ ម៉ែត្រ ដំបូលប្រកស្លឹកត្នោត ដើម្បីឱ្យដូចបរិស្ថានធម្មជាតិដែលហ្វូងប្រជៀវរស់នៅ។ ជាមួយនឹងផ្ទៃក្រឡា ៦០ ម៉ែត្រការ៉េ ក្នុងមួយខែៗ ប្រមូលបានលាមកប្រហែល ១៥០ គីឡូក្រាម លក់ចេញទីផ្សារទទួលបាន ៦ លានដុង/ខែ។ បន្ទាប់ពីការគិតចំណាយរួចរាល់ ទម្រង់ចិញ្ចឹមគោ VietGAP ផ្សំជាមួយការចិញ្ចឹមប្រជៀវយកលាមក គ្រួសារខ្ញុំរកបានចំណូលជិត ២០០ លានដុង/ឆ្នាំ” - លោកលៀក ឱ្យដឹងដូច្នេះ។
តាមប្រសាសន៍ លោកង្វៀងវ៉ាំងដាក ប្រធានសមាគមកសិករឃុំថាញ់ថើយអាង ទម្រង់ចិញ្ចឹមគោផ្សំជាមួយការចិញ្ចឹមប្រជៀវរបស់លោកលៀក គឺសមស្របទៅនឹងលក្ខណៈផលិតរបស់គ្រួសារកសិករ រួមចំណែកធ្វើឱ្យសម្បូរបែបរបររកស៊ីចិញ្ចឹមជីវិត និងលើកកម្ពស់ប្រាក់ចំណូល។ ជាពិសេស ការអនុវត្តការចិញ្ចឹមគោតាមទិសដៅ VietGAP ជួយដល់អនាម័យក្រោល ការពារជំងឺ និងការវិនិច្ឆ័យកាកសំណល់ ជាទិសដៅផលិតដែលភូមិភាគលើកទឹកចិត្ត ព្រមទាំងលើកកម្ពស់គុណភាពការចិញ្ចឹម និងរួមចំណែកការពារបរិស្ថាន។ ដើម្បីរក្សាប្រសិទ្ធភាពទម្រង់នេះ ឃុំសហការរៀបចំវគ្គហ្វឹកហាត់ឧបត្ថម្ភបច្ចេកទេស វិធីថែទាំ ការពារនិងទប់ស្កាត់ជំងឺលើសត្វគោ និងហ្វូងប្រជៀវ ព្រមទាំងណែនាំបច្ចេកទេស ប្រមូលនិងរក្សាលាមកប្រជៀវឱ្យបានត្រឹមត្រូវ បង្កលក្ខណៈឱ្យកសិករក្នុងភូមិឋានបានមកទស្សនា រៀនសូត្រ និងអភិវឌ្ឍទម្រង់នេះ ដើម្បីលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាព និងឆ្ពោះដល់ការផលិតកសិកម្មប្រកបដោយចីរភាព៕
ថាញ់វ៉ាង-ត្រឹងរ៉ូន