15/10/2026 - 15:29

ប្រ​សិទ្ធ​ភាព​នៃ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​ 

វិញ​ហូវ​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​កាម៉ាវ​។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ មាន​កម្ម​វិធី​និង​គម្រោង​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​ជា​ច្រើន​ដល់​ជន​ជាតិ​ភាគ​តិច​ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ នាំ​មក​ប្រ​សិទ្ធ​ភា​ជាក់​ស្តែង​ ជួយ​ជន​រួម​ជាតិ​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។

ជាក់​ស្តែង​ដូច​ជា​គ្រួ​សា​រលោក​គឹម​សូ​ដា​ នៅ​ភូមិ​វិញ​ថា​ញ់ ឃុំ​វិញ​ហូវ​ ជា​គ្រួ​សារ​ក្រី​ក្រ​ ប្រ​ភព​ចំ​ណូល​របស់​គ្រួ​សារ​គឺ​ពឹង​ទៅ​លើ​រប​របក​បង្គា​របស់​ប្រ​ពន្ធ​និង​ការ​ងារ​អូស​បង្គា​របស់​ប្តី​ ក៏​បាន​គ្រប់​តែ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ជីវ​ភាព​គ្រួ​សារ​ចាប់​ផ្តើម​ផ្លាស់​ថ្មី​ ពេល​បាន​ប្រ​ភព​ឧបត្ថម្ភ​កូន​ជ្រូក​ពូជ​៦ក្បាល​ពី​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​កាម៉ាវ​។ សរុប​ប្រ​ភព​ទុន​ឧបត្ថម្ភ​ចំ​នួន​២០​លាន​ដុង​ រួម​មាន​៖ ប្រាក់​ទិញ​ជ្រូក​ពូជ​ ១២ លាន​ដុង​ ប្រាក់​ទិញ​ចំ​ណី​សត្វ​ ៨ លាន​ដុង​ ទន្ទឹម​នឹង​នោះ​ បាន​ភូមិ​ភាគ​ណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម​។ក្រោយ​ពី​រយៈ​កាល​ជាង​៥ខែ​ចិញ្ចឹម​ថែ​ទាំ​ ហ្វូង​ជ្រូក​ក៏​ធំ​ធាត់​ល្អ​ ត្រៀម​បម្រុង​លក់​។ លោក​គឹម​សូ​ដា​ នៅ​ភូមិ​វិញ​ថា​ញ់ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "ទើប​ចិញ្ចឹម​បាន​ជាង​៥ខែ​ ហ្វូង​ជ្រូក​ធំ​ធាត់​ល្អ​ មួយ​ក្បាល​ៗមាន​ទម្ងន់​ជិត​ ១០០ គី​ឡូ​ក្រាម​។ នា​ពេល​ខាង​មុខ​ ខ្ញុំ​នឹង​លក់​ដើម្បី​មាន​ប្រាក់​ផ្គត់​ផ្គង់​ជីវ​ភាព​និង​ទិញ​កូន​ជ្រូក​ចិញ្ចឹម​ល្បាស់​បន្ទាប់​។ គ្រួ​សារ​ខ្ញុំ​សូម​អរ​គុណ​បក្ស​ រដ្ឋ​ គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ដែល​បាន​ឧបត្ថម្ភ​ ជួយ​គ្រួ​សារ​ខ្ញុំ​មាន​សត្វ​ចិញ្ចឹម​ មាន​ប្រាក់​ចំ​ណូល​បន្ថែម​"។

ផ្តើម​ពី​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ទុន​ សត្វ​ចិញ្ចឹម​ មា​មីង​ខ្មែរ​នៅ​វិញ​ហូវ​ មា​នល​ក្ខណៈ​ចិញ្ចឹម​សត្វ​ ដើម្បី​លំ​នឹង​ជីវ​ភាព​។

នៅ​ភូមិ​វិញ​ថា​ញ់នេះ​ដែរ​ គ្រួ​សា​រលោក​ថា​ច់ភាព​ ក៏​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ទទួល​បាន​ការ​ឧបត្ថម្ភ​កូន​ជ្រូក​។ ជា​រៀង​រាល់​ថ្ងៃ​ ប្តី​ប្រ​ពន្ធ​លោ​កថា​ច់ភាព​ ទៅ​ធ្វើ​កម្ម​ករ​សំ​ណង់​ដើម្បី​ចិញ្ចឹម​ជីវិត​។ ទោះ​បី​មាន​បំ​ណង​ចង់​ចិញ្ចឹម​ជ្រូក​តាំង​ពី​យូរ​មក​ ប៉ុន្តែ​ខ្វះ​ទុន​ ទើប​មិន​ទាន់​ហ៊ាន​ចិញ្ចឹម​។ ពេល​បាន​ឧបត្ថម្ភ​កូន​ជ្រូក​ ៦ ក្បាល​ ប្តី​ប្រ​ពន្ធ​គាត់​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​ថែ​ទាំ​។បច្ចុប្បន្ន​ លោក​ភាព​បាន​លក់​ហ្វូង​ជ្រូក​នោះ​ ហើយ​ទុក​១ក្បាល​ធ្វើ​មេ​ និង​ប្រើ​ប្រាស់​ដើម​ទុន​ដើម្បី​ទិញ​កូន​ជ្រូក​ ៥ ក្បាល​ សម្រាប់​ចិញ្ចឹម​ល្បាស់​បន្ទាប់​។លោ​កថា​ច់ភាព​ នៅ​ភូមិ​វិញ​ថា​ញ់ ឱ្យ​ដឹង​៖ "ហ្វូង​ជ្រូក​ដែល​ខ្ញុំ​ចិញ្ចឹម​មក​ដល់​ពេល​នេះ​បាន​ជាង​៥ខែ​ មួយ​ក្បាល​ៗមាន​ទម្ងន់​ជិត​ ១០០ គី​ឡូ​ក្រាម​ ខ្ញុំ​បាន​លក់​ដើម្បី​មាន​ប្រាក់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​។ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ពី​ភូមិ​រហូត​ដល់​ឃុំ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​យើង​ខ្ញុំ​។ ឥ​ឡូវ​នេះ​ មាន​ទម្រង់​ មាន​ដើម​ទុន​ ខ្ញុំ​នឹង​ទិញ​កូន​ជ្រូក​ចិញ្ចឹម​ជា​បន្ត​ ថែ​ទាំ​ឱ្យ​បាន​ហ្មត់​ចត់​ ដើម្បី​ហ្វូង​ជ្រូក​ឆាប់​ធំ​ ឆាប់​បាន​លក់​ មាន​ប្រាក់​ចំ​ណូល​បន្ថែម​ ដើម្បី​កែ​លម្អ​ជីវ​ភាព​"។

អា​ស្រ័យ​ការ​រួម​ដំ​ណើរ​និង​ការ​ណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​យ៉ាង​ហ្មត់​ចត់​របស់​ភូមិ​ភាគ​ មក​ដល់​ពេល​នេះ​ ហ្វូង​ជ្រូក​របស់​ប្រ​ជា​ជន​ទាំង​១០គ្រួ​សារ​ដែល​បាន​ឧបត្ថម្ភ​ សុទ្ធ​តែ​ធំ​ធាត់​ល្អ​ មាន​ទម្ងន់​ពី​ ៨០ ដល់​ ១០០ គី​ឡូ​ក្រាម​ក្នុង​មួយ​ក្បាល​។ តាម​ការ​វាយ​តម្លៃ​ពី​ប្រ​សិទ្ធ​ភាព​របស់​ទម្រង់​ លោក​ទ្រឿង​ដុង​បា​ អនុ​ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​កិច្ច​ឃុំ​វិញ​ហូវ​ ខេត្ត​កាម៉ាវ​ ឱ្យ​ដឹង​៖ "ការិយា​ល័យ​វប្ប​ធម៌​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ការិយា​ល័យ​សេដ្ឋ​កិច្ច​និង​មជ្ឈ​មណ្ឌល​សា​ធា​រណៈ​ប្រ​យោជន៍​របស់​ឃុំ​ ដើម្បី​ឧបត្ថម្ភ​មា​មីង​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ ពិ​សេស​គឺ​ការ​ងារ​ព្យា​បាល​និង​របៀប​ថែ​ទាំ​ហ្វូង​ជ្រូក​។អនុ​វត្ត​ការ​ងារ​នេះ​ពុំ​ទាន់​ពេញ​៦ខែ​ លទ្ធ​ផល​សម្រេច​បាន​គឺ​ល្អ​ប្រសើរ​ណាស់​។តាម​សម្តី​គ្រួ​សារ​ដែល​លក់​ជ្រូក​ ប៉ាន់​ស្មាន់​បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ​ នៅ​ចំ​ណេញ​ពី​ ១០ ដល់​ ១៥ លាន​ដុង​ក្នុង​មួយ​គ្រួ​សារ​"។          

ផ្តើម​ពី​ការ​ជំនួយ​បាន​ទាន់​ពេល​ ចំ​ពេល​ ចំ​មុខ​សញ្ញា​ បណ្តា​គោ​លន​យោ​បាយ​ជន​ជាតិ​មិន​ត្រឹម​តែ​នាំ​មក​ប្រ​ភព​ចំ​ណូល​សេដ្ឋ​កិច្ច​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តល់​កម្លាំង​ចិត្ត​និង​ទំនុក​ចិត្ត​ដល់​មា​មីង​ ដើម្បី​ឈាន​ឡើង​ចាក់​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ផ្តើម​ពី​លទ្ធ​ផល​ជំ​ហាន​ដំ​បូង​នៃ​ទម្រង់​ចិញ្ចឹម​ជ្រូក​ បាន​បង្ក​កម្លាំង​ចិត្ត​បន្ថែម​ ដើម្បី​គ្រួ​សារ​ក្រី​ក្រ​នៅ​វិញ​ហូវ​មាន​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ដល់​ជីវ​ភាព​កាន់​តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ