មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/10/2026 - 08:10

តភ្ជាប់​យុវ​ជន​ជា​មួយ​ទី​ផ្សារ​ការ​ងារ​ 

ក្នុង​ត្រី​មាស​ទី ៣ ឆ្នាំ ២០២៦ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​យុវ​ជន​ទី​ក្រុង​កឹង​ធើ បាន​ផ្តល់​ប្រឹក្សា​ការ​ងារ​ធ្វើ​ដោយ​ផ្ទាល់​ដល់​ពល​ករ​ជិត ៤.៩០០ នាក់ និង​ឧទ្ទេស​នាម​ការ​ងារ​ជូន​ពល​ករ​ជាង ១.០០០ នាក់។

ក្នុង​រយៈ​ពេល​នេះ មជ្ឈ​មណ្ឌល​បាន​ទទួល​តម្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក​ពី​អា​ជីវ​កម្ម​ជិត ៣០០ ក្រុម​ហ៊ុន ជា​មួយ​នឹង​មុខ​តំ​ណែង​ការ​ងារ​ជិត ៧០០ កន្លែង។ តាម​រយៈ​ការ​ធ្វើ​ស្ថិតិ ពល​ករ​ទូ​ទៅ​មាន​ចំ​នួន ៦០% មាន​តម្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក; បុគ្គ​លិក​ផ្នែក​អា​ជីវ​កម្ម និង​ផ្នែក​ថែ​ទាំ​អតិថិ​ជន​មាន​ជាង ២៥%; ចំ​ណែក​ឯ​មុខ​តំ​ណែង​បច្ចេក​ទេស​អគ្គិ​សនី ថែ​ទាំ​បច្ចេក​វិទ្យា​ព័ត៌​មាន និង​សំ​ណង់​ស្រូប​ប្រ​មាណ ១០%។ ចំ​នួន​ដែល​នៅ​សល់​គឺ​ស្ថិត​ក្នុង​វិស័យ​បច្ចេក​វិទ្យា​អា​ហារ កែ​ច្នៃ​ជល​ផល ការ​ពារ​រុក្ខ​ជាតិ និង​រដ្ឋ​បាល​កា​រិយា​ល័យ។

មជ្ឈ​មណ្ឌល​ក៏​បាន​ចូល​រួម និង​សហ​ការ​ចាត់​តាំង​កម្ម​វិធី​តម្រង់​ទិស​អា​ជីព​ជា​ច្រើន និង​តភ្ជាប់​ការ​ងារ​នៅ​តាម​សា​លា​រៀន​និង​ភូមិ​ភាគ​ផង​ដែរ។ ក្នុង​នោះ កម្ម​វិធី​ប្រឹក្សា​រៀន​វិជ្ជា​ជី​វៈ តម្រង់​ទិស​អា​ជីព និង​ព័ត៌​មាន​ការ​ងារ​សម្រាប់​សមា​ជិក​សម្ព័ន្ធយុវ​ជន និង​យុវ​ជន​ដែល​ជា​នាយ​ទា​ហាន​រង និង​យុទ្ធ​ជន​បំ​ពេញ​កា​តព្វ​កិច្ច​យោ​ធា​ដែល​បញ្ចប់​កា​តព្វ​កិច្ច​ក្នុង​ជួរ​កង​ទ័ព​ឆ្នាំ ២០២៧ ទាក់​ទាញ​ប្រ​មាណ ១.១០០ នាក់​ចូល​រួម។ តាម​រយៈ​នេះ ពល​ករ​វ័យ​ក្មេង​មាន​ព័ត៌​មាន​បន្ថែម​អំ​ពី​មុខ​របរ និង​តម្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក ផ្តើម​ពី​នោះ​បង្កើន​ឱ​កាស​ស្វែង​រក​ការ​ងារ​ដែល​សម​ស្រប៕

កៀង​ក្វឹក-វ៉ាន់​តឹន

ចែករំលែកអត្ថបទ