អាស្រ័យលើតម្រូវការជាក់ស្តែងនៃការដោះស្រាយបែបបទរដ្ឋបាលឱ្យបានរហ័ស ទាន់ពេល និងបង្កភាពងាយស្រួលជូនប្រជាជន មជ្ឈមណ្ឌលសេវារដ្ឋបាលឃុំឡឹមតឹង ទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តនូវវិធានការជាច្រើនក្នុងការកែទម្រង់រដ្ឋបាល។ ក្នុងនោះ ទម្រង់លេចធ្លោគឺ “ការដោះស្រាយឯកសារឆាប់រហ័សក្នុងរយៈពេល ៦០ នាទី ” ចំពោះសំណុំឯកសារដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីដោះស្រាយ។

មជ្ឈមណ្ឌលសេវារដ្ឋបាលឃុំឡឹមតឹង ទីក្រុងកឹងធើ។
នៅឃុំឡឹមតឹងការកែទម្រង់បែបបទរដ្ឋបាល គឺការផ្សារភ្ជាប់ជាមួយនឹងការលើក កម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់ផ្នែកទទួលនិងប្រគល់លទ្ធផល ការអនុវត្តយន្តការច្រកចេញចូលតែមួយច្រកចេញចូលតែមួយតភ្ជាប់គ្នា និងជំរុញការផ្តល់សេវារដ្ឋតាមប្រព័ន្ធអនឡាញ។ នេះមិនត្រឹមតែជាតម្រូវការក្នុងអំឡុងពេលដំណើរការកែទម្រង់រដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយក្នុងគោលបំណងបង្កភាពងាយស្រួលជូនប្រជាជននៅពេលអនុវត្តបែបបទរដ្ឋបាល។
លោក ហ្វិញក្វៀង នៅភូមិទ្រុងប៊ិញ ឃុំឡឹមតឹង ឱ្យដឹង៖ “ថ្ងៃនេះ ខ្ញុំមកពឹងមជ្ឈមណ្ឌលសេវារដ្ឋបាលឃុំ ដើម្បីសុំចម្លងបញ្ជីកំណើតកូន និយាយរួមកម្មាភិបាលនៅទីនេះ គឺរួសរាយនិងយកចិត្តទុកដាក់ណាស់ ឯកសារដែលយើងយកមកក៏ណែនាំឱ្យពិនិត្យច្បាស់លាស់។ ដោះស្រាយជូនប្រជាជនបានយ៉ាងឆាប់រហ័ស មិនបាច់ឱ្យប្រជាជនខាតពេលចុះឡើងច្រើនសារឡើយ”។ ចំណែកអ្នកមីងដាំងធីតៀង នៅភូមិកៀកប៊ិញ ឃុំឡឹមតឹង ឱ្យដឹង៖ “ក្រោយពីបានធ្វើកំណែទម្រង់មក ខ្ញុំឃើញថាបែបបទរដ្ឋបាលគឺមានភាពងាយស្រួល និងរហ័សណាស់ ជួយដល់ប្រជាជនបានច្រើន បន្ថយពេលធ្វើដំណើរទៅមក។ នៅពេលដែលយើងយកបែបបទឯកសារមកបានគ្រប់គ្រាន់ បងប្អូនប្រញាប់ធ្វើយ៉ាងលឿន។ ប្រសិនបើយើងយកមកមិនគ្រប់គ្រាន់ទេ គឺយើងអាចឡើងលើ VNeID ផ្ដល់ព័ត៌មានបន្ថែម ដើម្បីបំពេញសំណុំឯកសារឱ្យបានពេញលេញ និងដោះស្រាយសំណុំឯកសារបានកាន់តែឆាប់រហ័ស”។
ការអនុវត្តយន្តការច្រកចេញចូលតែមួយ រួមចំណែកប្រមូលផ្តុំដើមទងក្នុងការទទួលនិងប្រគល់លទ្ធផលឯកសាររដ្ឋបាល។ ប្រជាជនពេលមកទំទាក់ទំនងការងារ ត្រូវបានណែនាំអំពីសមាសភាពឯកសារ របៀបរបប ពេលវេលាដោះស្រាយ និងលទ្ធផលទទួលបាន។ តាមរយៈនោះ បន្ថយបាននូវស្ថានភាពប្រជាជនធ្វើដំណើរទៅមកច្រើនដងឬទាក់ទងផ្នែកផ្សេងគ្នាជាច្រើន។
លោក យឿងង៉ុកក្វាង នាយកមជ្ឈមណ្ឌលសេវារដ្ឋបាលឃុំឡឹមតឹង ឱ្យដឹង៖ “ផ្អែកលើភាពជាក់ស្តែង មជ្ឈមណ្ឌលសេវារដ្ឋបាលឃុំឡឹមតឹង បានបង្ហាញថា សំណុំឯកសារត្រូវបានកើនឡើងជាប្រចាំ ក្នុងរយៈពេលមួយខែអាចទទួលប្រហែល ១.៥០០ សំណុំឯកសារគ្រប់ប្រភេទ ក្នុងនោះ មានសំណុំឯកសារជាច្រើនមានលក្ខណៈសាមញ្ញ និងសមាសភាគសំណុំឯកសារកើនឡើងជាប្រចាំ ហេតុដូច្នេះហើយ ទើបមជ្ឈមណ្ឌលបានអនុវត្តន៍នូវដំណើរការដោះស្រាយបែបបទរដ្ឋបាលជូនប្រជាជន។ ចំណុចស្នូលនៃទម្រង់នេះ គឺមិនផ្លាស់ប្តូរអំពីបែបបទរដ្ឋបាលនោះ ឡើយ។ ទម្រង់នេះជួយឱ្យមជ្ឈមណ្ឌលរៀបចំក្របខណ្ឌពេលវេលាឱ្យបានសមស្រប ចាប់ពីដំណាក់កាលទទួល ត្រួតពិនិត្យ ដំណោះស្រាយ លើកជូនហត្ថលេខាសំណុំឯកសារ បោះត្រានិងប្រគល់លទ្ធផល។ គ្រប់ដំណើរការទាំងនេះបាននាំមកនូវប្រសិទ្ធភាពយ៉ាងជាក់ស្តែងជូនប្រជាជន“។
តាមរយៈទម្រង់នេះបានបង្ហាញឱ្យឃើញថា មជ្ឈមណ្ឌលសេវារដ្ឋបាលឃុំឡឹមតឹង ទីក្រុងកឹងធើ កំពុងធ្វើឱ្យជាក់ស្តែងនូវស្មារតី “ដើម្បីបម្រើប្រជាជន” រួមចំណែកកសាងខឿនរដ្ឋបាលកាន់តែមានភាពស្និទ្ធស្នាល ជិតស្និទ្ធនឹងប្រជាជន និងបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរ៕
ដាលីន