ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/10/2026 - 21:05

បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​ដល់​ព្រះ​សង្ឃ​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​និង​វត្ត​សង្វរ​ពោ​ធិ​ញ្ញាណ​ 

(អ.ឡ​) នា​ឱ​កាស​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ថ្ងៃ​ទី​៨ ខែ​តុ​លា​ ក្រុម​ការ​ងារ​នៃ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ឯក​ ហ្វិញ​វ៉ាំង​ហ៊ុង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​ ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះ​សង្ឃ​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​និង​វត្ត​សង្វរ​ពោ​ធិ​ញ្ញាណ​នៅ​សង្កាត់​អូរ​ម៉ូង​។

លោក​វរ​សេនីយ៍​ឯក​ ហ្វិញ​វ៉ាំង​ហ៊ុង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះ​សង្ឃ​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​។ រូប​ថត​៖ អាញ​យុង​

នៅ​កន្លែង​ដែល​ទៅ​ដល់​ លោក​ហ្វិញ​វ៉ាំង​ហ៊ុង មាន​វាចា​សួរ​សុខ​ទុក្ខ​ដ៏​កក់​ក្តៅ​ គោរព​ប្រគេន​និង​ជូន​ពរ​ដល់​ព្រះ​ថេរា​នុត្ថេរៈ​គ្រប់​ព្រះ​អង្គ​ គណៈ​កម្ម​ការ​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​ សុភ​មង្គល​ បវរ​សួ​ស្តី​មហា​ប្រសើរ​។

តំ​ណាង​ព្រះ​សង្ឃ​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​និង​វត្ត​សង្វរ​ពោ​ធិ​ញ្ញាណ​ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​មនោ​សញ្ចេតនា​ដ៏​ល្អ​ប្រសើរ ​ដែល​ក្រុម​ការ​ងារ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ផ្តល់​ជូន​ជន​រួម​ជាតិ​ខ្មែរ​នា​ឱ​កាស​បុណ្យ​សែន​ដូន​តា​។ ទន្ទឹម​នឹង​នោះ​ ក៏​បាន​អះ​អាង​ថា​ នា​ពេល​ខាង​មុខ​ ព្រះ​ថេរា​នុត្ថេរៈ​គ្រប់​ព្រះ​អង្គ​ គណៈ​កម្ម​ការ​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​ នឹង​បន្ត​ការ​លើក​កម្ពស់​ស្មារតី​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ រស់​នៅ​ល្អ​សាសនា​ល្អ​សង្គម​ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ចូល​រួមក​សាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​មា​តុ​ភូមិ​កាន់​តែ​រីក​ចម្រើន​៕

អាញ​យុង​-មុនី​

ចែករំលែកអត្ថបទ