ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/10/2026 - 20:41

គណៈ​ប្រតិ​ភូ​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​ដល់​ជន​រួម​ជាតិ​ខ្មែរ​ 

 (អ.ឡ​) - ថ្ងៃ​ទី​៨ ខែ​តុ​លា​ គណៈ​ប្រតិ​ភូ​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ ដឹក​នាំ​ដោយ​លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ ដល់​អ្នក​មុខ​អ្នក​ការ​សាសនា​ឆ្នើម​ និង​ព្រះ​សង្ឃ​តាម​វត្ត​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ និកាយ​ខ្មែរ​ លើ​ភូមិ​ឋាន​សង្កាត់​វិញ​ភឿក និង​ឃុំ​ឡាយ​ហ្វា​។

គណៈ​ប្រតិ​ភូ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​វត្ត​ដើម​អំ​ពិល​ វត្ត​សិរី​កណ្ដាល​
និងវត្តពេជ្រមង្គល (សង្កាត់វិញភឿក)។

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ រួម​នឹង​គណៈ​ប្រតិ​ភូ​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​ នៅ​វត្ត​ព្រៃ​ជាប់​។

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​ នៅ​វត្ត​ដើម​អំ​ពិល​។

នៅ​ទី​ សួរ​សុខ​ទុក្ខ​ លោក​ស្រី​ ហូធី​កឹមដាវ​ បាន​កត់​សម្គាល់​ និង​ស្ងើច​សរសើរ​ចំ​ពោះ​ការ​រួម​ចំ​ណែក​របស់​គណៈ​កម្ម​ការ​ និង​ព្រះ​ចៅ​អធិការ​វត្ត​នា​នា​ ក្នុង​ការ​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចលនា​ពុទ្ធ​បរិស័ទ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​សកម្ម​ភាព​ជំនឿ​ សាស នា​ ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ព្រម​ទាំង​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​និង​ស្នា​ដៃ​របស់​លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្ស​នៃ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ចូវ​ផង​ដែរ​។

ព្រម​ជា​មួយ​នោះ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ បាន​សម្តែង​នូវ​ការ​រំ​ពឹង​ទុក​ថា​ គណៈ​កម្ម​ការ​និង​ព្រះ​ចៅ​អធិការ​វត្ត​នា​នា​នឹង​បន្ត​ជា​ “ស្ពាន​តភ្ជាប់​” ដើម្បី​ជួយ​ឃោស​នា​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ និង​គោ​លន​យោ​បាយ​ថ្មី​ៗស្តី​ពី​ជន​ជាតិ​និង​សាសនា​ដល់​ពុទ្ធ​បរិស័ទ​។ ពង្រីក​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ កៀរ​គរ​ពុទ្ធ​បរិស័ទ​ឱ្យ​សកម្ម​ចូល​រួម​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ខ្លួន​ទី​ពឹង​ខ្លួន​ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​នៃ​សា​លា​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បង្រៀន​ រៀន​សូ​ត្រ​ និង​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្ស​នៃ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ចូវ​។

ស្រប​ក្នុង​ឱ​កាស​នេះ​ គណៈ​ប្រតិ​ភូ​បាន​ជូន​អំ​ណោយ​ និង​ផ្ញើ​សារ​ជូន​ពរ​ដល់​ព្រះ​ឧបជ្ឈា​យ៍ ព្រះ​ថេរា​នុត្ថេរៈ​ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ លោក​គ្រូ​ អ្នក​គ្រូ​ សិស្សា​នុសិស្ស​ និង​ពុទ្ធ​បរិស័ទ​ខ្មែរ​ ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​ សុខ​ក្សេម​ក្សាន្ត​ និង​សុភ​មង្គល​៕

សុង​ឡេ - ថា​ច់ធី​

ចែករំលែកអត្ថបទ