មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/10/2026 - 14:19

ទម្រង់​ស្រូវ​-បង្កង​កាម៉ាវ​៖ ពង្រីក​ឧត្តម​ភាព​ស្រប​តាម​ធម្ម​ជាតិ​ ឆ្ពោះ​ទៅ​រក​ពហុតម្លៃ​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ 

ផ្តើម​ពី​ឧត្តម​ភាព​ប្រ​ព័ន្ធ​ជីវ​បរិស្ថាន​ទឹក​ប្រៃ​-ទឹក​សាប​ កាម៉ាវ​កំ​ពុង​អភិវឌ្ឍ​ទម្រង់​ស្រូវ​-បង្កង​តាម​ទិស​ដៅ​ស្រប​តាម​ធម្ម​ជាតិ​ បង្កើន​តម្លៃ​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​។ ទន្ទឹម​នឹង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ ចង​សម្ព័ន្ធ​ផលិត​កម្ម​និង​ការ​ប្រើ​ប្រាស់​ កំ​ពុង​បើក​ទិស​ដៅ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​សម្រាប់​ប្រ​ជា​ជន​នៅ​តំ​បន់​ទម្រង់​ស្រូវ​-បង្កង​។

*ពង្រីក​ប្រ​សិទ្ធ​ភាព​ប្រ​ព័ន្ធ​ជីវ​បរិស្ថាន​

នៅ​តំ​បន់​វាល​រាល​រាប​ទន្លេ​គឺ​វឡុង​ ផ្ទៃ​ដី​ទម្រង់​ស្រូវ​-បង្កង​សម្រេច​ប្រ​មា​ណ​ ២០៤.១១៤ ហិក​តា​ នៅ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​ចំ​នួន​៦។ ដោយ​ឡែក​ខេត្ត​កាម៉ាវ​ បច្ចុប្បន្ន​ មាន​ផ្ទៃ​ដី​ស្រែ​ - ចិញ្ចឹម​បង្កង​ប្រ​មា​ណ​ ៩០.០០០ ហិក​តា​ ក្នុង​នោះ​ផ្ទៃ​ដី​ផលិត​ស្រូវ​ចំ​នួន​ ៣១៤.៩៨២ ហិក​តា​ ផ្ទៃ​ដី​ចិញ្ចឹម​បង្កង​ប្រ​មា​ណ​ ៤១៨.០០០ ហិក​តា​។ ដំ​ណាក់​កាល​ ២០២០-២០២៥ ផ្ទៃ​ដី​ទម្រង់​ស្រូវ​-បង្កង​របស់​ខេត្ត​ចាប់​ពី​ ៧៧.២៦៦ហិក​តា​ កើន​ឡើង​ ៨៨.២៥២ ហិក​តា​ ទិន្ន​ផល​ស្រូវ​មធ្យម​ភាគ​សម្រេច​ប្រ​មា​ណ​ ៥,១តោន​ក្នុង​មួយ​ហិក​តា​ កើន​ឡើង​ជិត​ ២៦%។ តម្លៃ​ផលិត​ពី​ ៣.៥០០-៤.២០០ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ ប្រាក់​ចំ​ណេញ​ប្រ​មា​ណ​ ៣៥-៤០ លាន​ដុង​ក្នុង​មួយ​ហិក​តា​ អត្រា​ប្រាក់​ចំ​ណេញ​សម្រេច​ពី​ ៥០-៥៥%។ តាម​ប្រ​សាសន៍​លោក​ង្វៀង​ប៊ិញធ្វឹង​ នា​យក​រង​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ខេត្ត​កាម៉ាវ​  ចំ​ពោះ​ផល​បះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​និង​តម្រូវ​ការ​របស់​ទី​ផ្សារ​កាន់​តែ​ខ្ពស់​ ការ​អភិវឌ្ឍ​ទម្រង់​ស្រូវ​-បង្កង​មិន​ត្រឹម​តែ​ឆ្ពោះ​ទៅ​រក​ការ​បង្កើន​បរិមាណ​ផល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បន្ថយ​ចំ​ណាយ​ លើក​កម្ពស់​គុណ​ភាព​ ប្រើ​ប្រាស់​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ធន​ធាន​ ការ​ពា​រប​រិស្ថាន​និង​បង្កើន​ប្រាក់​ចំ​ណូល​ដល់​កសិ​ករ​។ ខេត្ត​ផ្តោត​លើ​ការ​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ អនុ​វត្ត​វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា​និង​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​ គោ​លន​យោ​បាយ​តាម​ស្មារតី​ "ស្រប​តាម​ធម្ម​ជាតិ​-សហ​ការ​-ផ្លាស់​ថ្មី​-រួម​គ្នា​អភិវឌ្ឍ​ន៍"។

ប្រ​សិទ្ធ​ភាព​ទម្រង់​ស្រូវ​-បង្កង​ ជួ​យក​សិក​រកា​ម៉ាវ​ បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​។

លោក​ង្វៀង​ត្រឹង​ថឹក ប្រ​ធាន​សាខា​នា​យក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ខេត្ត​កាម៉ាវ​ ឱ្យ​ដឹង​៖ ដំ​ណាក់​កាល​ខាង​មុខ​ គប្បី​ប្តូរ​ពី​ការ​ផលិត​សុទ្ធ​សាធ​ទៅ​ជា​ប្រ​ព័ន្ធ​ពហុតម្លៃ​ រៀប​ចំ​តំ​បន់​វត្ថុ​ធា​តុ​ដើម​ឱ្យ​បាន​ល្អ​ ពង្រឹង​តួ​នា​ទី​សហ​ករណ៍​និង​ជំ​រុញ​អា​ជីវ​កម្ម​ចូល​រួម​ខ្សែ​សង្វាក់​ផលិត​ពី​ដំ​បូង​។ នៅ​ពេល​គុណ​ភាព​ ការ​រក​ប្រ​ភព​ដើម​និង​ទី​ផ្សារ​បាន​តភ្ជាប់​ ឧត្តម​ភាព​ប្រ​ព័ន្ធ​ជីវ​បរិស្ថាន​នឹង​ក្លាយ​ជា​តម្លៃ​សម្រាប់​ពាណិជ្ជ​សញ្ញា​ "ស្រូវ​ក្រ​អូប​-បង្កង​ជ្រះ​ស្អាត​"។

*ផ្លាស់​ថ្មី​បច្ចេក​វិទ្យា​ ពង្រឹង​សង្វាក់​តម្លៃ​

ខេត្ត​កាម៉ាវ​ចុះ​ឈ្មោះ​ផ្ទៃ​ដី​ ៥៤.៦៨០ហិក​តា​ ចូល​រួម​អនុ​វត្ត​គម្រោង​អភិវឌ្ឍ​ន៍ចីរ​ភាព​ផ្ទៃ​ដី​ ១ លាន​ហិក​តា​ ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បំ​ភាយ​ឧស្ម័ន​ទាប​ ដល់​ឆ្នាំ​ ២០៣០ ក្នុង​នោះ​ ផ្ទៃ​ដី​ស្ថិត​ក្នុង​តំ​បន់​ទម្រង់​ស្រូវ​-បង្កង​ភាគ​ខាង​ជើង​កាម៉ាវ​មាន​ប្រ​មា​ណ​ ១៤.៧០០ ហិក​តា​។ តាម​ប្រ​សាសន៍​បណ្ឌិត​ Madonna Casimero អ្នក​ជំ​នាញ​មក​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្រូវ​អង្ករ​អន្តរ​ជាតិ​(IRRI) ពង្រីក​ទូ​លំ​ទូ​លាយ​ទម្រង់​ស្រូវ​-បង្កង​ ត្រូវ​ការ​របៀប​បង្ខិត​ជិត​ព្រម​ៗគ្នា​រវាង​វិទ្យា​សាស្ត្រ​និង​លក្ខ​ណៈជីវ​បរិស្ថាន​ ការ​រៀប​ចំ​ការ​ផលិត​និង​ទី​ផ្សារ​។ មាន​ឧប​ករណ៍​ឌីជី​ថល​ជា​ច្រើន​កំ​ពុង​បាន​អនុ​វត្ត​ តួ​យ៉ាង​ដូច​កម្ម​វិធី​ Rice Crop Manager (RCM) ឧប​ករណ៍​ចាប់​សញ្ញា​ទឹក​និង​ពេល​វេលា​ជាក់​ស្តែង​ ជំនួយ​ការ​បញ្ញា​សិប្ប​និម្មិត ជំ​រុញ​កសិ​កម្ម​ឌីជី​ថល​ ផែ​នទី​បន្សាំ​ទម្រង់​ស្រូវ​-បង្កង​ CS-MAP, WebGIS គ្រប់​គ្រង​ហា​និភ័យ​អា​កាស​ធា​តុ​និង​ថ្នាល​ឌីជី​ថល​ EasyFarm តភ្ជាប់​កសិ​ករ​ជា​មួយ​សេ​វា​កម្ម​គ្រឿង​យន្ត​ សម្ភារៈ​កសិ​កម្ម​និង​ទី​ផ្សារ​។

កសិក​រកា​ម៉ាវ​ប្រ​ផល​ស្រូវ​ដោយ​ម៉ាស៊ីន​ច្រូត​កាត់​ចម្រុះ​។

ផ្តើម​ពី​ភាព​ជាក់​ស្តែង​នៃ​ការ​ផលិត​ លោក​វ៉​ឌឹកត្វង​ នា​យក​សហ​ករណ៍​សេ​វា​កម្ម​កសិ​កម្ម​ហ្វា​ផាក់ ឱ្យ​ដឹង​៖ ក្នុង​ការ​ផលិត​កសិក​ត្រូវ​ការ​ដំ​ណោះ​ស្រាយ​ជួយ​បន្ថយ​ចំ​ណាយ​លើ​ពូជ​ ជី​ កម្លាំង​ពល​កម្ម​និង​បន្ថយ​ហា​និភ័យ​។ ហេ​តុ​នេះ​ សហ​ករណ៍​ចង់​បាន​ណែ​នាំ​ពី​បច្ចេក​ទេស​ ឧបត្ថម្ភ​សេ​វា​កម្ម​គ្រឿង​យន្ត​សម​ស្រប​និង​ការ​ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​លំ​នឹង​ជា​មួយ​អា​ជីវ​កម្ម​។ មាន​ទស្សនៈ​ដូច​គ្នា​ លោក​ណុង​វ៉ាំង​ថា​ច់ ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​ និង​ជា​នា​យក​សហ​ករណ៍​កសិ​កម្ម​ចម្រុះ​បា​ឌិញ ឱ្យ​ដឹង​៖ ការ​គោរព​តាម​បរិច្ឆេទ​រដូវ​កាល​ គ្រប់​គ្រង​ប្រ​ភព​ទឹក​ប្រៃ​-ទឹក​សាប​ដោយ​បត់​បែន​ បន្ថយ​ពូជ​និង​ជី​គី​មី​ បាន​រួម​ចំ​ណែក​បន្ថយ​ចំ​ណាយ​ បន្ថយ​ហា​និភ័យ​គ្រោះ​ធម្ម​ជាតិ​ ជំងឺ​ ព្រម​ទាំង​ការ​ពារ​ប្រ​ព័ន្ធ​ជីវ​បរិស្ថាន​ដី​និង​ទឹក​។

តាម​ប្រ​សាសន៍​បណ្ឌិត​ Madonna Casimero អ្នក​ជំ​នាញ​មក​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្រូវ​អង្ករ​អន្តរ​ជាតិ​(IRRI) ការ​ពង្រីក​ទូ​លំ​ទូ​លាយ​ទម្រង់​ស្រូវ​-បង្កង​ មិន​មែន​ជា​ការ​ពង្រីក​បច្ចេក​ទេស​តែ​មួយ​មុខ​ គឺ​ត្រូ​វក​សាង​ប្រ​ព័ន្ធ​ផលិត​មួយ​សម​ស្រប​នឹង​លក្ខ​ណៈជីវ​បរិស្ថាន​នីមួយៗ​ ផ្សារ​ភ្ជាប់​រវាង​វិទ្យា​សាស្ត្រ​និង​ការ​ផលិត​ បច្ចេក​វិទ្យា​និង​សេ​វា​កម្ម​ ផលិត​ផល​និង​ទី​ផ្សារ​។ នេះ​ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ទម្រង់​ស្រូវ​-បង្កង​កាម៉ាវ​ពង្រីក​ឧត្តម​ភាព​ស្រប​តាម​ធម្ម​ជាតិ​ បង្កើត​តម្លៃ​បន្ថែម​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​កសិ​ករ​និង​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ