អនុវត្តព្រមៗគ្នាបណ្តាដំណោះស្រាយផ្លាស់ប្តូរឌីជីថលកសិកម្មតាមចង្អុលការរបស់មជ្ឈិម និងទីក្រុងកឹងធើ វិស័យចិញ្ចឹមសត្វនៅភូមិភាគកំពុងឈានចូលដំណាក់កាលឌីជីថលូបនីយកម្មយ៉ាងខ្លាំងក្លា។ ការណែនាំប្រជាជនធ្វើការប្រកាសលើប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្តីពីការចិញ្ចឹមសត្វ និងបសុពេទ្យ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាជំហានៗសាយភាយដល់រាល់ភូមិ និងរាល់គ្រួសារអ្នកផលិត។

សន្និបាតហ្វឹកហ្វឺន ណែនាំពីសកម្មភាពចិញ្ចឹមសត្វនៅលើប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្តីពីការចិញ្ចឹមសត្វ និងបសុពេទ្យ។
អនុវត្តសេចក្តីសម្រេចលេខ ៥៧-NQ/TW នាថ្ងៃទី ២២/១២/២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការលោតផ្លោះអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថលជាតិ និងផែនការលេខ ៤២៨០/KH-SNNMT ចុះថ្ងៃទី ១៣/៤/២០២៦ របស់មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងកឹងធើ ស្តីពីការអនុវត្តប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្តីពីការចិញ្ចឹមសត្វ និងបសុពេទ្យនៅលើភូមិឋានទីក្រុង។ សាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យទីក្រុង បានម្ចាស់ការសហការជាមួយបណ្តាស្ថាប័ន អង្គភាព បណ្តាភូមិភាគ និងមូលដ្ឋានផលិតចាត់តាំងខ្សែសង្វាក់សន្និបាតបំប៉ន ណែនាំប្រជាជនធ្វើការប្រកាសនៅលើប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្តីពីការចិញ្ចឹមសត្វ និងបសុពេទ្យ។
តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការចិញ្ចឹមសត្វ ការប្រកាសសកម្មភាពចិញ្ចឹមសត្វ គឺជាកាតព្វកិច្ចផ្លូវច្បាប់បង្ខំរបស់រាល់អង្គការ និងបុគ្គលទាំងឡាយ។ មូលដ្ឋានទិន្នន័យផ្តុំនេះ គឺជាមូលដ្ឋានគ្រឹះឌីជីថលជានិរន្តរ៍ ជួយឱ្យស្ថាប័នគ្រប់គ្រងរដ្ឋតាមដានបានត្រឹមត្រូវនូវស្ថានភាពជាក់ស្តែងនៃហ្វូងសត្វចិញ្ចឹម បម្រើឱ្យការរៀបចំគម្រោង ម្ចាស់ការត្រួតពិនិត្យរោគរាលដាល និងការចាត់ចែងទីផ្សារ។ នេះក៏ជាមូលដ្ឋានផ្លូវច្បាប់គន្លឹះ ដើម្បីទីក្រុងផ្សព្វផ្សាយបានទាន់ពេលនូវ គោលនយោបាយសងជំងឺចិត្ត ជួយឧបត្ថម្ភអ្នកផលិតនៅពេលកើតមានគ្រោះធម្មជាតិ ឬជំងឺឆ្លងដែលមិនអាចទប់ទល់បាន។

អ្នកតំណាងមូលដ្ឋាននានា និងគ្រួសារចិញ្ចឹមសត្វចូលរួមសន្និបាតហ្វឹកហ្វឺន។
ផ្តើមពីទិសដៅរួមរបស់ទីក្រុង ការផ្លាស់ប្តូរឌីជីថលក្នុងការចិញ្ចឹមសត្វកំពុងជាជំហានទៅក្នុងជាក់ស្តែងនៅមូលដ្ឋាន។ នៅឃុំត្រឹងដេ ការិយាល័យសេដ្ឋកិច្ចឃុំ សហការជាមួយសាខា នាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យទីក្រុង ចាត់តាំងសន្និបាតហ្វឹកហ្វឺន ណែនាំការប្រកាសសកម្មភាពចិញ្ចឹមសត្វនៅលើប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្តីពីការចិញ្ចឹមសត្វ និងបសុពេទ្យ។ អញ្ជើញចូលរួមមានប្រធានភូមិនានា តំណាងមូលដ្ឋាន និងគ្រួសារចិញ្ចឹមបសុសត្វ និងបសុបក្សីប្រមូលផ្ដុំនិងមូលដ្ឋានចិញ្ចឹមសត្វត្រចៀកកាំនៅលើភូមិភាគ។ នៅសន្និបាត អ្នកតំណាងទាំងឡាយបានផ្សព្វផ្សាយនូវបណ្តាបទប្បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធ ណែនាំរួមអំពីប្រព័ន្ធប្រកាស និងដំណើរការទាញយកប្រភពដើម។ កម្មាភិបាលបច្ចេកទេសបានណែនាំជាក់ស្តែង តាំងពីជំហានបង្កើតអាខោន ផ្តល់លេខកូដមូលដ្ឋានចំពោះទម្រង់ចិញ្ចឹមសត្វពាណិជ្ជកម្ម រហូតដល់ការអនុវត្តកាយវិការនៅលើទាំងគេហទំព័រអេឡិចត្រូនិក ព្រមទាំងកម្មវិធីចល័ត។ ទន្ទឹមនឹងនោះ កម្មាភិបាលបសុពេទ្យមូលដ្ឋាន ក៏បានណែនាំដំណើរការត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យ ជាជំហានបង្កើតបានជាមូលដ្ឋានគ្រឹះព័ត៌មានព្រមៗគ្នា និងជាក់លាក់បម្រើឱ្យការងារគ្រប់គ្រងការចិញ្ចឹមសត្វ។
លោក យ៉ីបសុខ គ្រួសារចិញ្ចឹមគោនៅភូមិចើ ឃុំត្រឹងដេ បានចែករំលែក៖ “ផ្ទះខ្ញុំពីយូរណាស់មកហើយចិញ្ចឹមគោតាមទម្លាប់ចាស់ លឺថាប្រកាសតាមអ៊ីនធឺណិតគឺបារម្ភខ្លាចមិនចេះប្រើ។ ឥឡូវ បានកម្មាភិបាលណែនាំយ៉ាងអស់ចិត្ត ឃើញថាងាយស្រួលប្រើ និងមានសារប្រយោជន៍ណាស់។ កត់ត្រាព័ត៌មានច្បាស់លាស់បែបនេះគឺមានទំនុកចិត្តណាស់ ព្រោះហ្វូងសត្វចិញ្ចឹមតែងបានតាមដានចាក់ថ្នាំបង្ការបានគ្រប់គ្រាន់ ប្រសិនបើមានជំងឺឆ្លង ឬហានិភ័យកើតឡើង គឺរដ្ឋមានសំណុំឯកសារជួយឧបត្ថម្ភទាន់ពេលជូនគ្រួសារ”។
តាមប្រសាសន៍របស់លោក ឡឹម មិញហ្វាង ប្រធានសាខានាយកដ្ឋាននៃសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យទីក្រុងកឹងធើ រយៈពេលខាងមុខ សាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យទីក្រុង នឹងបន្តរួមដំណើរជាមួយភូមិភាគនានា ជំរុញខ្លាំងការឃោសនា ណែនាំ និងជួយប្រជាជនអនុវត្តការប្រកាសឱ្យបានព្រមៗគ្នា។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនបណ្តាឃុំ សង្កាត់ ចាំបាច់ត្រូវម្ចាស់ការកសាងគម្រោងផ្សព្វផ្សាយជាក់ស្តែង ប្តេជ្ញាចិត្តធានាឃ្លាំងទិន្នន័យចិញ្ចឹមសត្វចំណុះភូមិឋានទទួលខុសត្រូវ តែងតែឆ្លើយតបតាមបទដ្ឋាន “ត្រឹមត្រូវ - គ្រប់គ្រាន់ - ស្អាត - រស់ - ឯកភាព - ប្រើប្រាស់រួម” បង្កជាជំហានទ្រនាប់ដ៏រឹងមាំ ដើម្បីឱ្យវិស័យអភិវឌ្ឍន៍ទំនើប និងសម្របគ្រប់ជ្រុងជ្រោយទៅនឹងដំណើរការផ្លាស់ប្តូរឌីជីថល។
ការផ្លាស់ប្តូរឌីជីថលក្នុងការចិញ្ចឹមសត្វ ផ្ដើមពីថ្នាក់ទីក្រុង រីកសាយភាយទៅដល់រាល់ភូមិ/តំបន់ និងរាល់គ្រួសារប្រជាជននៅលើភូមិឋានទីក្រុងកឹងធើ បានបង្កជាជំហានលោតផ្លោះក្នុងការយល់ដឹង រួមចំណែកធ្វើឱ្យសុក្រឹតទិន្នន័យ លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ និងកសាងមូលដ្ឋានកសិកម្មអភិវឌ្ឍន៍ទាន់សម័យ និងប្រកបដោយចីរភាព៕
ហុងទើ - មេងលី