កំសាន្ត រឿងពីនេះពីនោះ

10/10/2026 - 07:07

តិច​និក​ស្ងោរ​សាច់​ជ្រូក​ក្រ​អូប ស​ស្រួយ​ឆ្ងាញ់ 

វត្ថុ​ធាតុ​ដើម៖

- សាច់​ជ្រូក៖ ០,៥ គី​ឡូ​ក្រាម (អ្នក​អាច​ទិញ​សាច់​បី​ជាន់ សាច់​ត្រ​គាក សាច់​ស្មា... ក៏​ប៉ុន្តែ​គួរ​ជ្រើស​រើស​ផ្នែក​សាច់​ណា​ដែល​មាន​ទាំង​សាច់​និង​ខ្លាញ់​លាយ​គ្នា ដូច្នេះ​ពេល​ញ៉ាំ​មិន​ស្ងួត ហើយ​ការ​តុបតែង​មើល​ទៅ​ក៏​ស្អាត)។

- អំ​បិល​១​ស្លាប​ព្រា; ខ្ទឹម​ស្ងួត​ស្ករ និង​ទឹក​ខ្មេះ។

វិធី​ធ្វើ​៖

ការ​ស្ងោរ​សាច់​ជ្រូក​ឱ្យ​ឆ្ងាញ់​ក៏​ត្រូវ​មាន​តិច​និក។​

ស្ងោរ​សាច់​ជ្រូក​២​ដង​នឹង​ក្រ​អូប​ឆ្ងាញ់​ណាស់​

លាង​សាច់​ជ្រូក​ឱ្យ​ស្អាត​ដាក់​ចូល​ក្នុង​ឆ្នាំង​ដាក់ អំ​បិល​១​ស្លាប​ព្រា​កា​ហ្វេ ចាក់​ទឹក​ឱ្យ​លិច​សាច់​ដាក់​ឡើង​ចង្ក្រាន​ស្ងោរ​១២​នា​ទី។ ពេល​នេះ​អ្នក​នឹង​ឃើញ​ទឹក​សាច់​ឡើង​ពពុះ​មាន​ពណ​ក្រ​ហមៗ សូម​ចាក់​ទឹក​នោះ​ចោល​និង​លាង​សាច់​ម្តង​ទៀត។

បន្ទាប់​មក​ដាក់​ទឹក​ត្រ​ជាក់​និង​សាច់​ចូល​ក្នុង​ឆ្នាំង ស្ងោរ​ម្តង​ទៀត ដោយ​បើក​ភ្លើង​ល្មម។ ពេល​នេះ​ចង់ ឱ្យ​សាច់​ក្រ​អូប​ផ្អែម​ហើយ​មិន​ក្លិន អ្នក​អាច​ដាក់​ទឹក ខ្មេះ​បន្តិច​ អំ​បិល ស្ករ​និង​ចំ​ណិត​ខ្ទឹម​ក្រ​ហម​បន្តិច​ដាក់​ស្ងោរ​ជា​មួយ​សាច់។

ដាក់​អំ​បិល ទឹក​ខ្មេះ ខ្ទឹម​ក្រ​ហម​បន្តិច​ចូល​ដើម្បី​បំ​បាត់​ក្លិន​សាច់​

រយៈ​ពេល​ស្ងោរ​សាច់​មិន​អាច​ប៉ាន់​ស្មាន​ឱ្យ​បាន​ច្បាស់ ព្រោះ​ថា​អា​ស្រ័យ​លើ​ដុំ​សាច់​ដែល​អ្នក​ស្ងោរ​ធំ​ឬ​តូច​ក្រាស់​ឬ​ស្ដើង។ ប្រ​សិន​បើ​ទិញ​ដុំ​សាច់​ក្រាស់​ធំ រយៈ​ពេល​ស្ងោរ​អាច​យូរ​ជាង​តែ​មិន​ប្រាកដ​ថា​ឆ្អិន ខាង​ក្នុង ករ​ណី​នេះ​អ្នក​គួរ​ប្រើ​កាំ​បិត​ច្រៀក​ឬ​កាត់​ដុំ​សាច់​ចេញ​ឱ្យ​ងាយ​ឆ្អិន (អ្នក​គួរ​ច្រៀក​ឬ​កាត់​ទៅ​តាម​ទំ​ហំ​សាច់​ដែល​អ្នក​គ្រោង​នឹង​កាត់​ជា​ចំ​ណិតៗ ពេល​ញ៉ាំ)។ រយៈ​ពេល​ស្ងោរ​សាច់​ជា​មធ្យម​ចាប់​ពី ១៥-២៥​នា​ទី។

ពេល​សាច់​ឆ្អិន អ្នក​ត្រៀម​ឆ្នាំង​មួយ​ទៀត​ដែល​ដាក់​ទឹក​ដណ្ដាំ​ពុះ​ទុក​ឱ្យ​ត្រ​ជាក់ រួច​យក​សាច់​ដែល​បាន​ស្ងោរ​ដាក់​ចូល​ឆ្នាំង​ទឹក​នោះ សូម​កត់​សម្គាល់​ថា ទឹក​ត្រ​ជាក់​ក៏​ត្រូវ​លិច​ដុំ​សាច់​ដែរ ពេល​ដុំ​សាច់​ត្រ​ជាក់ ស្រង់​យក​ចេញ​ឱ្យ​ស្ងួត​ទឹក​និង​កាត់​ជា​ចំ​ណិតៗ​ដើម្បី​ញ៉ាំ។ ធា​នា​ថា​ដុំ​សាច់​ដែល​អ្នក​ស្ងោរ​នឹង​ឆ្អិន​ផ្អែម ក្រ​អូប​និង​ស។

វិធី​កាត់​សាច់​ជ្រូក​ឱ្យ​ឆ្ងាញ់៖

ផ្អៀង​កាំ​បិត​៤៥​ដឺក្រេ កាត់​ទ្រេត​ដើម្បី​ឱ្យ​បាន​ចំ​ណិត​សាច់​ស្អាត​

ដើម្បី​កាត់​ដុំ​សាច់​ស្ដើង​ៗជា​ចំ​ណិត សូម​ផ្អៀង​កាំ​បិត​៤៥​ដឺក្រេ កាត់​ទ្រេត​នឹង​បាន​ចំ​ណិត​សាច់​ស្អាត​និង​ទាក់​ទាញ​ណាស់។

វិធី​លាយ​ផ្អក​កាពិ​សម្រាប់​ញ៉ាំ​ជា​មួយ​សាច់​ស្ងោរ​

ផ្អក​កាពិ​លាយ​ត្រូវ​របៀប​ឆ្ងាញ់​ណាស់​

ផ្អក​កាពិ​កិន​៣​ស្លាប​ព្រា​បាយ + ស្ករ​២​ស្លាប​ព្រា បាយ​លាយ​ក្នុង​ចាន​មួយ។ បន្ទាប់​មក​អ្នក​ដាក់​ស្រា​១​ស្លាប​ព្រា​បាយ + ទឹក​ក្រូច​ឆ្មារ ២​ស្លាប​ព្រា​បាយ កូរ​ឱ្យ​ចូល​គ្នា​ឡើង​ពពុះ។ ពេល​ញ៉ាំ​ដាក់​ម្ទេស​និង​ខ្ទឹម​កិន​ចូល។

ម្ហូប​សាច់​ជ្រូក​ស្ងោរ​ជ្រ​លក់​ផ្អក​កាពិ​ឆ្ងាញ់​ណាស់​

សាច់​ជ្រូក​ស្ងោរ​ជ្រលក់​ផ្អក​កាពិ​ញ៉ាំ​ជា​មួយ​ចេក ខ្ចី ស្វាយ​ខ្ចី ស្ពឺ​...វេច​ផ្ទាប់​ជា​មួយ​បន្លែ​ស្រស់​ឯ​ទៀត គឺ​ឆ្ងាញ់​អស្ចារ្យ​ក្នុង​ពេល​អា​កាស​ធាតុ​ត្រ​ជាក់​៕

                ប្រ​ភព​៖ vietnamnet.vn - សុផន

ចែករំលែកអត្ថបទ