មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/10/2026 - 08:27

សកម្ម​ភាព​ជា​ច្រើន​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​ 

ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៦ ការ​ងារ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន បន្ត​បាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ទូ​លំ​ទូ​លាយ ឆ្ពោះ​ទៅ​កាន់​មូល​ដ្ឋាន។

គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បន្ត​ការ​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត Dong Mart បាន​ឧបត្ថម្ភ​តាម​ការ​កំ​ណត់​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ចំ​នួន ១០០ គ្រួ​សារ ជា​មួយ​នឹង​កម្រិត​ឧបត្ថម្ភ ១,៥ លាន​ដុង​ក្នុង​មួយ​ខែ សរុប​ថវិកា​ឧបត្ថម្ភ ១៥០ លាន​ដុង។ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ សង្កាត់​នា​នា​និង​អង្គ​ការ​សមា​ជិក​បាន​ចលនា​ជូន​អំ​ណោយ​ជាង ១៣.​៥៣០ ចំ​ណែក អង្ករ​ជាង ៥៧,៨ តោន និង​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ជា​ច្រើន​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ ក្បែរ​ក្រ គ្រួ​សារ​គោល​នយោ​បាយ អ្នក​វ័យ​ចាស់ អ្នក​ជំ​ងឺ សិស្ស...។

ប្រ​ភព​កម្លាំង​គិត​គូរ​បាន​មក​ពី​ការ​កៀរ​គរ​អង្គ​ការ អា​ជីវ​កម្ម មូល​ដ្ឋាន​សាស​នា សប្បុ​រស​ជន​និង​ប្រ​ជា​ជន។ តាម​រយៈ​នោះ ពង្រីក​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព ពង្រឹង​ទំ​នុក​ចិត្ត​និង​បង្កើន​ការ​ផ្សារ​ភ្ជាប់​ក្នុង​សហ​គមន៍​ប្រ​ជា​ជន​ស្នាក់​នៅ៕

  ហាយ​ធឺ-មុនី

ចែករំលែកអត្ថបទ