ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/10/2026 - 06:33

ឃុំ​ឡុង​ភូ បង្ហាញ​ទម្រង់ "ផែន​ទី​សុខុ​មាល​ភាព​សង្គម​ឌីជី​ថល​" 

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ VNPT ឡុង​ភូ ចាត់​តាំង​ពិ​ធី​បង្ហាញ​ទម្រង់ “ផែន​ទី​សុខុ​មាល​ភាព​សង្គម​ឌីជី​ថល” របស់​ឃុំ​ឡុង​ភូ។ អញ្ជើញ​ចូល​រួម​មាន​លោក យឿង​ថាញ​ត្វង អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ; លោក​ហ្វិញ​តឹង​ថាញ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​; តំ​ណាង​បណ្តា​គណៈ ផ្នែក អង្គ​ការ​មហា​ជន អង្គ​ភាព សា​លា​រៀន ព្រម​ទាំង​លេខា​សា​ខា​បក្ស និង​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ទាំង ១៤ លើ​ភូមិ​ឋានៗ ទិដ្ឋភាព​ក្នុង​ពិ​ធី​បង្ហាញ​ទម្រង់ “ផែន​ទី​សុខុ​មាល​ភាព​សង្គម​ឌីជី​ថល”។

 

  ទិដ្ឋ​ភាព​ក្នុង​ពិ​ធី​បង្ហាញ​ទម្រង់ “ផែន​ទី​សុខុ​មាល​ភាព​សង្គម​ឌីជី​ថល”។

យោង​តាម​ផែន​ការ “ផែ​នទី​សុខុ​មាល​ភាព​សង្គម​ឌីជី​ថល” បាន​ក​សាង​ឡើង​សំ​ដៅ​ធ្វើ​ទំ​នើប​កម្ម​ការ​ងារ​គ្រប់​គ្រង ធ្វើ​បច្ចុប្បន្ន​ភាព និង​តាម​ដាន​បណ្តា​ករ​ណី​ដែល​ត្រូវ​ការ​ជំនួយ; ទន្ទឹម​នឹង​នោះ​បង្កើត​ការ​ត​ភ្ជាប់​រវាង​អ្នក​ដែល​ត្រូវ​ការ​ជំ​នួយ​ជា​មួយ​សប្បុ​រស​ជន អា​ជីវ​កម្ម មូល​ដ្ឋាន​សាស​នា និង​អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា​នា​នា​។ ប្រ​ព័ន្ធ​នេះ​ផ្តោត​លើ​ព័ត៌​មាន​អំ​ពី​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក គ្រួ​សារ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សង្គម គ្រួ​សារ​មាន​អ្នក​កើត​ជំងឺ​ធ្ងន់​ធ្ងរ ក្មេង​កំ​ព្រា សិស្ស​ក្រី​ក្រ និង​អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង។ ក្នុង​ដំ​ណាក់​កាល​អនុ​វត្ត​សាក​ល្បង ឃុំ​បាន​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​នូវ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ៩០ គ្រួ​សារ និង​គ្រួ​សារ​ក្បែរ​ក្រ ១៦៩ គ្រួ​សារ ព្រម​ទាំង​ផ្ទៀង​ផ្ទាត់ ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន ទី​តាំងនិង​តម្រូវ​ការ​ជំ​នួយ​របស់​ករ​ណី​នី​មួយៗ​ឡើង​ប្រ​ព័ន្ធ។ ដំ​ណើរ​ការ​នេះ​បាន​អនុ​វត្ត​តាម​ជំ​ហាន​ទទួល​ព័ត៌​មាន​ផ្ទៀង​ផ្ទាត់​ជាក់​ស្តែង បញ្ចូល​ទិន្ន​ន័យ អនុ​ម័ត​ចុះ​ផ្សាយ និង​តាម​ដាន​លទ្ធ​ផល​ជំ​នួយ។

តាម​រយៈ​ទម្រង់​នេះ រណ​សិរ្ស​ឃុំ​មាន​បំ​ណង​លើក​កម្ពស់​ភាព​បើក​ចំ​ហ​និង​តម្លា​ភាព​ក្នុង​ការ​ងារ​សុខុ​មាល​ភាព​សង្គម ជួយ​ឱ្យ​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ ការ​ត​ភ្ជាប់ និង​ឧបត្ថម្ភ​ដល់​ស្ថាន​ភាព​លំ​បាក​ឱ្យ​បាន​ទាន់​ពេល និង​ចំ​មុខ​សញ្ញា; ទន្ទឹម​នឹង​នោះ ជា​ជំ​ហានៗ​បង្កើត​ឡើង​នូវ​មូល​ដ្ឋាន​ទិន្ន​ន័យ​បម្រើ​ឱ្យ​ការ​ងារ​សុខុ​មាល​ភាព​សង្គម​នៅ​លើ​ភូមិ​ឋាន។ ទម្រង់​បាន​ដាក់​ឱ្យ​អនុ​វត្ត​សាក​ល្បង​ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ដល់​ថ្ងៃ​ទី ១២ ខែ​តុ​លា ឆ្នាំ​២០២៦ បន្ទាប់​មក​បន្ត​ពង្រីក​ដល់​ក្រុម​មុខ​សញ្ញា​ដែល​មាន​ស្ថាន​ភាព​លំ​បាក និង​ពង្រីក​ការ​តភ្ជាប់​ជា​មួយ​អា​ជីវ​កម្ម​និង​សប្បុ​រស​ជន។

 ពិ​ធី​ប្រ​កាស​បង្ហាញ​ប្រ​ព័ន្ធ​ផែ​នទី​សុខុ​មាល​ភាព​សង្គម​ឌីជី​ថល​ឃុំ​ឡុង​ភូ។

ក្នុង​ឱ​កាស​នេះ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ​បាន​ទទួល​ផ្ទាំង​និមិត្ត​រូប​ឧបត្ថម្ភ​សុខុ​មាល​ភាព​សង្គម​ពី​បណ្តា​អង្គ​ភាព​រួម​ដំ​ណើរ រួម​មាន៖ ធនា​គារ Agri bank ឡុង​ភូ ចំ​នួន ១០ លាន​ដុង; VNPT តំ​បន់​ឡុង​ភូ ចំ​នួន ១០ លាន​ដុង; ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​អា​យុ​ជីវិត​បាវ​វៀត​សុក​ត្រាំង ចំ​នួន ៥ លាន​ដុង។ ព្រះ​តេជ​គុណ ធិច​ទ្រុង​ថាញ ព្រះ​ចៅ​អធិ​ការ​វត្ត​ហាយ​ឡុង​ភឿក ក៏​បាន​ប្រ​គល់​ផ្ទាំង​និមិត្ត​រូប​ឧបត្ថម្ភ​ដល់​ការ​ងារ​សុខុ​មាល​ភាព​សង្គម​របស់​ភូមិ​ភាគ​ផង​ដែរ៕

                            សុក​កា - ថាច់ធី​

ចែករំលែកអត្ថបទ