ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/10/2026 - 06:33

សង្កាត់​និញកេវ យក​ចិត្ត​ទុក​ដាក់​ទាញ​យក​សក្តា​នុពល​អំ​ពី​ពា​ណិជ្ជ​កម្ម សេ​វា​កម្ម ទេស​ចរណ៍ និង​សេដ្ឋ​កិច្ច​ពេល​រា​ត្រី​ 

គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​និញ​កេវ បាន​ចាត់​តាំង​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​អនុ​វត្ត​ភារ​កិច្ច រយៈ​ពេល ៩ ខែ និង​ដាក់​ចេញ​ទិស​ដៅ​ភារ​កិច្ច​ត្រី​មាស​ទី ៤ ឆ្នាំ ២០២៦។

 អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​សន្និ​បាត។

លោក​ឌោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​ក្រុម​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​និង​ថ្លែង​ការណ៍​ដឹក​នាំ​សន្និ​បាត។

ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត លោក​ឌោ​ថាញ​ប៊ិញ បាន​សំ​ណូម​ពរ​ដល់​ថ្នាក់​ដឹក​នាំ​សង្កាត់​ពិ​និត្យ​ឡើង​វិញ ផ្ដោត​ការ​អនុ​វត្ត​សម្រេច​ឱ្យ​បាន​នូវ​ភាគ​កម្រិត​និង ភារ​កិច្ច ឆ្នាំ ២០២៦; លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​គណៈ​កម្មា​ធិ​ការ​បក្ស និង​សា​ខា​បក្ស; បញ្ចប់​ការ​ងារ​ពង្រីក​បក្ខ​ជន ការ​ត្រួត​ពិ​និត្យ និង​តាម​ដាន; ការ​វាយ​តម្លៃ និង​រៀប​ចំ​ចំ​ណាត់​ថ្នាក់​កម្មា​ភិ​បាល និង​បក្ខ​ជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ពិត​ ដោយ​យក​ផលិត​ផល និង​ប្រ​សិទ្ធ​ភាព​ការ​ងារ​ជាក់​ស្ដែង​ធ្វើ ជា​ការ​វាស់​ស្ទង់។ រៀប​ចំ​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​មណ្ឌល អា​ណត្តិ​កាល ២០២៦​-២០៣១; លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន រណ​សិរ្ស​និង​អង្គ​ការ​នយោ​បាយ​-សង្គម; ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល​និង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ព្រមៗ​គ្នា ដោយ​ប្ដេជ្ញា​ចិត្ត​មិន​ទុក​ឱ្យ​សំ​ណុំ​ឯក​សារ​របស់​ប្រ​ជា​ជន​យឺត​យ៉ាវ។

លោក​ ឌោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ប្រ​ធាន​ក្រុម​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភាទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត។

លោក​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​ស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹក​នាំ​សង្កាត់​តាម​ដាន​ល្បឿន​ដំ​ណើរ​ការ ផ្ដោត​លើ​វិធាន​ការ​អនុ​វត្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ផែន​ការ​កំ​ណើន​សេដ្ឋ​កិច្ច ឆ្នាំ ២០២៦ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទាញ​យក​សក្តា​នុពល​ខាង​ពា​ណិជ្ជ​កម្ម សេ​វា​កម្ម​ទេស​ចរណ៍ និង​សេដ្ឋ​កិច្ច​ពេល​យប់; ផ្ដោត​ការ​ប្រ​មូល​ចំ​ណូល​ថវិ​កា និង​ផ្ដល់​ផ្ទេរ​ថវិកា​វិនិ​យោគ​រដ្ឋ; ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​សំ​ណង់​និង​គម្រោង​នា​នា​នៅ​លើ​ភូមិ​ឋាន។ យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ និង​ដោះ​ស្រាយ​ការ​លំ​បាក​ជូន​ដល់​អា​ជីវ​កម្ម និង​មូល​ដ្ឋាន​ផលិត​ ធ្វើ​អា​ជីវ​កម្ម; កែ​លម្អ​សោ​ភណ​ភាព​សង្កាត់​ដែល​ជា​មជ្ឈ​មណ្ឌល​របស់​ទី​ក្រុង ដើម្បី​បង្កើត​ចំ​ណុច​លេច​ធ្លោ​ដូច​ជា​ការ​តុ​បតែង​អំ​ពូល​ភ្លើង​លម្អ; ព្រម​ទាំង​គិត​គូរ​ដល់​គ្រួ​សា​រគោល​នយោ​បាយ និង​គ្រួ​សារ​ក្រី​ក្រ៕

   ង៉ុក​ក្វៀង​ - ថាច់​ធី​

ចែករំលែកអត្ថបទ