នៅវត្តខ្ទឹងអនុសង្កាត់ទី៥ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ពិធីឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល បានចាត់តាំងក្នុងបរិយាកាសស្និទ្ធស្នាល ជាក់ស្តែង។ កម្មាភិបាលធានារ៉ាប់រងសង្គម ពន្យល់ដោយផ្ទាល់ពីគោលនយោបាយ ហើយប្រជាជនលើកជាសំណួរអំពីផលប្រយោជន៍ និងវិធីចូលរួម។ វិធីធ្វើនេះបាននាំគោលនយោបាយសុខុមាលភាពសង្គមឱ្យកាន់តែជិតជាមួយជនរួមជាតិខ្មែរ ជួយប្រជាជនយល់ដឹង ម្ចាស់ការចូលរួម ទទួលផលប្រយោជន៍ពេញលេញ។

កម្មាភិបាលធានារ៉ាប់រងសង្គមសង្កាត់ត្រាវិញ កំពុងឃោសនាផ្ទាល់គោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលដល់ប្រជាជន។
ក្នុងបរិយាកាសរីករាយ និងបើកចំហ រឿងរ៉ាវអំពីអនាគត អំពីវ័យចាស់បានគិតគូរសុខភាព និងប្រាក់ខែចូលនិវត្តន៍ បានចែករំលែកដោយភាពស្មោះស្ម័គ្រ។ ច្បាមភារកិច្ចរយៈពេល ៩ ខែដើមឆ្នាំ ២០២៦ អង្គភាពទាំងមូលបានម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយព្រមៗគ្នា នូវដំណោះស្រាយជាច្រើន ក្នុងនោះការនាំយកព័ត៌មានគោលនយោបាយដល់មូលដ្ឋានផ្ទាល់ ផ្សារភ្ជាប់ជាមួយសកម្មភាពសហគមន៍ និងសាសនា គឺជាគំនិតច្នៃប្រតិដ្ឋមួយនាំមកប្រសិទ្ធភាពជាក់ស្តែង។
ដោះដូរព័ត៌មានក្នុងពិធីឃោសនា លោកស្រី ង្វៀង ធីបាច់ម៉ាយ នាយិការងធានារ៉ាប់រងសង្គមមូលដ្ឋានត្រាវិញ បញ្ជាក់៖ “ការងារឃោសនាមិនអាចតាមបែបផែនឬមិនចេះបត់បែននោះឡើយ គឺត្រូវតែ “ចុះដល់គ្រប់ច្រកល្ហក គ្រប់ផ្ទះ ពិនិត្យគ្រប់មុខសញ្ញា”។ ពិសេសចំពោះភូមិឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករដូច៖ សង្កាត់ ង្វៀកហ្វា ការសហការចាត់តាំងពិភាក្សា ពិគ្រោះដោយផ្ទាល់នៅតាមទីកន្លែងសកម្មភាពសហគមន៍ ដូចជាវត្តខ្ទឹង ជួយប្រជាជនងាយស្រួលកៀកជិត យល់ដឹងពីអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅនៃគោលនយោបាយបក្ស និងរដ្ឋ ផ្តើមពីនោះ ម្ចាស់ការចូលរួមដើម្បីការពារខ្លួនឯង និងគ្រួសារ”។

ប្រជាជនចូលរួមពិធីឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលនៅវត្តខ្ទឹង អនុសង្កាត់ទី៥ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង។
ជាក់ស្តែងឱ្យឃើញថា ឧបសគ្គធំបំផុតក្នុងការសាយភាយពីការចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត គឺជាគំនិតរអែង និងការខ្វះព័ត៌មានរបស់មួយចំនួនប្រជាជន។ ប៉ុន្តែ តាមរយៈពិគ្រោះដោយផ្ទាល់ អ្នកជាច្រើនបានផ្លាស់ប្តូរគំនិតរបស់ខ្លួនទាំងស្រុង។
បងស្រីថាច់ធីវណ្ណា សមាជិកសមាគមនារីអនុសង្កាត់ប្រាសាទ សង្កាត់ង្វៀកហ្វា អ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកដែលសកម្មក្នុងពិធីឃោសនា ចែករំលែក៖ “ពីមុន ខ្ញុំគិតថាធ្វើការងារទូទៅ លក់ដូរតិចតួច ឬធ្វើស្រែចម្ការ ពេលចាស់ទៅ ប្រាកដជាជួបការលំបាក មិនហ៊ានស្រមៃបានប្រាក់ខែចូលនិវត្តន៍ទេ។ ថ្ងៃនេះបានស្តាប់កម្មាភិបាលធានារ៉ាប់រងសង្គមពន្យល់យ៉ាងក្បោះក្បាយអំពីផលប្រយោជន៍ពេលចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត ដឹងថា រដ្ឋនៅមានគោលនយោបាយជួយឧបត្ថម្ភថវិកាបង់ទៀត ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តជាខ្លាំង។ ខ្ញុំបានសម្រេចចិត្តចុះឈ្មោះចូលរួមភ្លាមនូវកញ្ចប់ធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត ដើម្បីពេលចាស់ទៅមានប្រាក់ខែចូលនិវត្តន៍លំនឹង មិនបាច់ជាបន្ទុកដល់កូនចៅ”។
មានអារម្មណ៍រីករាយដូចគ្នា បង គឹមស៊ើង (អាយុ៥៣ឆ្នាំ ប្រកបរបរលក់ដូរនៅអនុសង្កាត់ទី៥ សង្កាត់ង្វៀកហ្វា) បានរៀបរាប់ក្រោយពីទទួលបានពិគ្រោះផ្ទាល់៖ “ដំបូងខ្ញុំបារម្ភរឿងបែបបទស្មុគស្មាញ និងខ្លាចគ្មានប្រាក់បង់ទៀងទាត់រៀងរាល់ខែ។ ដោយសារបានកម្មាភិបាលណែនាំអស់ពីចិត្ត ចាប់តាំងពីវិធីជ្រើសរើសកម្រិតបង់ប្រាក់យ៉ាងរវៀសរវៃ រហូតដល់ជួយចុះឈ្មោះគណនី VssID និងទូទាត់តាមប្រព័ន្ធអនឡាញលើបណ្តាញសេវារដ្ឋជាតិ ខ្ញុំឃើញថាគ្រប់យ៉ាងងាយស្រួលបំផុត។ ចូលរួមធានារ៉ាប់រងសុខាភិបាល និងធានារ៉ាងរងសង្គមស្ម័គ្រចិត្ត គឺជាវិធីជាក់ស្តែងបំផុតដើម្បីគិតគូរសុខភាព និងអនាគតរបស់ខ្លួនឯង”។
ធានារ៉ាប់រងសង្គមមូលដ្ឋានក្រុងត្រាវិញ បានផ្សព្វផ្សាយក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦។ ជាមួយវិសាលភាពគ្រប់គ្រងរួមមាន ១០ឃុំ សង្កាត់ អង្គភាពបានចាត់តាំងកិច្ចប្រជុំឃោសនាចំនួន១០៨លើក ដោយមានអ្នកចូលរួមជាង ៤.០៨២នាក់ តាមរយៈនោះបានចលនាជោគជ័យដល់ប្រជាជនចំនួន ៧៧៤នាក់ បានចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្តភ្លាមៗក្នុងកិច្ចប្រជុំ។ ការគួបផ្សំដោយប៉ុនប្រសប់រវាងឃោសនាផ្ទាល់ភ្នែក ផ្សាយសំឡេងចល័ត រក្សា “ទីតាំងផ្សាយព័ត៌មានសហគមន៍” នៅមជ្ឈមណ្ឌលសេវាកម្មការងារ ព្រមទាំងការចេញដំណើរជាប្រចាំថ្ងៃសៅរ៍ បានធ្វើឱ្យតួលេខទាំងនោះទៅជាសកម្មភាពជាក់ស្តែង។ ទោះបីនៅមានការលំបាកអំពីភូមិឋានទូលាយ កម្លាំងពលកម្មប្រែប្រួល ឬរងសម្ពាធតុល្យភាពថវិកាឃោសនាក្តី ប៉ុន្តែការតាំងចិត្ត និងរវៀសរវៃក្នុងការអនុវត្តបានជួយឱ្យអង្គភាពបង្កើតបានជំនឿទុកចិត្តរឹងមាំក្នុងទឹកចិត្តប្រជាជន។
តាមលោកស្រី ង្វៀងធីបាច់ម៉ាយ នាយិការងធានារ៉ាប់រងសង្គមសង្កាត់ត្រាវិញ។ ជំនួសឱ្យការផ្តល់ព័ត៌មានតែម្ខាង កម្មាភិបាលផ្នែកធានារ៉ាប់រងសង្គមបានចំណាយពេលស្តាប់ពីក្តីបារម្ភ និងចម្ងល់របស់ប្រជាជន ដើម្បីពន្យល់ជាក់ច្បាស់ និងងាយយល់។ នេះក៏ជាវិធីសាស្ត្រដែលផ្នែកធានារ៉ាប់រងសង្គមសង្កាត់ត្រាវិញផ្តោតទៅលើការនាំគោលនយោបាយចំគោលដៅមុខសញ្ញា ពិសេសគឺជនរួមជាតិខ្មែរ។ ព្រោះថាសម្រាប់ប្រជាជនជាច្រើន បទប្បញ្ញត្តិស្តីពីធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខាភិបាលមានខ្លឹមសារមិនតិចទេ ដែលត្រូវពន្យល់ដោយឧទាហរណ៍ជាក់ស្តែង ផ្សារភ្ជាប់ជីវភាព និងតម្រូវការជាក់ស្តែងនៃគ្រួសារនីមួយៗ។ ការងារឃោសនាត្រូវតែចូលក្នុងភាពជាក់ស្តែង បង្កើនការពិគ្រោះផ្ទាល់ និងដោះស្រាយដើម្បីប្រជាជនយល់ច្បាស់ពីផលប្រយោជន៍ កម្រិតបង់ វិធីចូលរួម និងជ្រើសរើសគោលនយោបាយសមស្របសម្រាប់ខ្លួន។ វិធីធ្វើនេះ ការឃោសនាធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលមិនមែនគ្រាន់តែជាការផ្សព្វផ្សាយគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាដំណាក់កាលផ្លាស់ប្តូរសងខាងរវាងកម្មាភិបាលធានារ៉ាប់រងសង្គម និងប្រជាជនទៀតផង៕
លីសៀ