ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/10/2026 - 20:42

កឹង​ធើ​ផ្តុំ​កម្លាំង​អនុ​វត្ត​ប្តូរ​ផ្តា​ច់៦ក្រុម​ដំ​ណោះ​ស្រាយ​ដើម្បី​ជំ​រុញ​ល្បឿន​អនុ​វត្ត​ភាគ​កម្រិត​ ភារ​កិច្ច​ឆ្នាំ​២០២៦ 

(អ.ឡ​) - នៅ​ថ្ងៃ​ទី​២ ខែ​តុ​លា​ គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​សន្និ​បាត​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​ លើក​ទី​១២ (បើក​ទូ​លាយ​) ដើម្បី​បូក​សរុប​បណ្តោះ​អា​សន្ន​ស្ថាន​ភាព​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​៩ខែ​ដើម​ឆ្នាំ​ ចាត់​ចែង​អនុ​វត្ត​ភារ​កិច្ច​ត្រី​មាស​ទី​៤ ឆ្នាំ​២០២៦។ សន្និ​បាត​បាន​ចាត់​តាំង​តាម​រូប​ភាព​ផ្ទាល់​ គួប​ផ្សំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ តភ្ជាប់​ពី​សាល​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ដល់​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ចំ​នួន​១០៣ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ សង្កាត់​លើ​ភូមិ​ឋាន​ទី​ក្រុង​។

ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ដឹក​នាំ​សន្និ​បាត​។

ដឹក​នាំ​សន្និ​បាត​មាន​លោក​ ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​; លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​; លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​; លោក​ង្វៀង​ត្វឹង​អាញ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​; លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​អង្គ​សន្និ​បាត​។

អញ្ជើញ​ចូល​រួម​នៅ​សាល​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​មាន​តំ​ណាង​ស្ថា​ប័ន​គណៈ​ចាត់​តាំង​មជ្ឈិម​; បណ្តា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​និង​សមា​ជិក​គណៈ​កម្មា​ធិ​ការ​ប្រតិ​បត្តិ​ការ​បក្ស​ទី​ក្រុង​; ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ភាព​ទី​ក្រុង​...

ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​នៅ​ទាប​

ក្នុង​រយៈ​ពេល​៩ខែ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​និង​បណ្តា​គណៈ​កម្មា​ធិ​ការ​បក្ស​ អង្គ​ការ​បក្ស​គ្រប់​ថ្នាក់​ទី​ក្រុង​បាន​ផ្តោត​ការ​ដឹក​នាំ​ ចង្អុល​ការ​ចាត់​តាំង​ព្រម​ៗគ្នា​នូវ​គោល​ការណ៍​ សេច​ក្តី​សម្រេច​ចិត្ត​របស់​មជ្ឈិម​អំ​ពី​កិច្ច​ការក​សាង​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​ រឹង​មាំ​; ចង្អុល​ការ​ទាន់​ពេល​វេលា​ធ្វើ​ឱ្យ​ជាក់​លាក់​ ចាត់​តាំង​អនុ​វត្ត​ស្រប​តាម​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២ថ្នាក់​ និង​ភារ​កិច្ច​អភិវឌ្ឍ​ទី​ក្រុង​ក្នុង​សម័យ​កាល​ថ្មី​; ចង្អុល​ការ​រចនា​ ធ្វើ​ឱ្យ​សុក្រឹត​អង្គ​ការ​ចាត់​តាំង​របស់​ប្រ​ព័ន្ធ​នយោ​បាយ​តាម​ទិស​ដៅ​សម្រិត​សម្រាំង​ ដំ​ណើរ​ការ​មាន​សុពល​ភាព​ ប្រ​សិទ្ធ​ភាព​; បង្កើត​អង្គ​ការ​បក្ស​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​ ធា​នា​ការ​ដឹក​នាំ​របស់​បក្ស​មាន​ភាព​បន្ត​និង​រលូន​។

គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​បាន​សាក​ល្បង​បង្កើត​បក្ខ​ភាគ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​និង​បក្ខ​ភា​គរ​ណ​សិរ្ស​ អង្គ​ការ​សមា​គម​ទី​ក្រុង​; បង្កើត​គណៈ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ទី​ក្រុង​កឹង​ធើ​ ប្រ​គល់​ភារ​កិច្ច​ ដាក់​ចេញ​លក្ខ​ន្តិកៈ​អង្គ​ការ​និង​សកម្ម​ភាព​។ គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​បាន​អនុ​វត្ត​ការ​ផ្ទេរ​តំ​ណែង​ តែង​តាំង​ ចាត់​ចែង​ចំ​ពោះ​កម្មា​ភិបាល​ចំ​នួន​៦០នាក់​ស្ថិត​ក្នុង​បញ្ជី​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​គ្រប់​គ្រង​។ គណៈ​កម្មា​ធិ​ការ​បក្ស​ អង្គ​ការ​បក្ស​ទី​ក្រុង​ទាំង​អស់​បាន​បញ្ចូល​បក្ខ​ជន​ថ្មី​បាន​ចំ​នួន​៣.៥៩៩​នាក់​ (សម្រេច​​៧៨,២៤% ភាគ​កម្រិត​); បង្កើន​កិច្ច​ការ​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​ ទប់​ស្កាត់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បទ​ល្មើស​ក្នុង​បក្ស​។

លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ធ្វើ​របាយ​ការណ៍​៩ខែ​និង​ភារ​កិច្ច​ត្រី​មាស​ទី​៤ ឆ្នាំ​២០២៦របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​។

ចំ​ពោះ​វិស័យ​សេដ្ឋ​កិច្ច​ បណ្តា​ផ្នែក​និង​វិស័យ​នា​នា​សុទ្ធ​តែ​រក្សា​បាន​សន្ទុះ​កំ​ណើន​។ សន្ទស្សន៍​ផលិត​ ឧស្សាហ​កម្ម​ (IIP) ប៉ាន់​ស្មាន​កើន​ឡើង​១១% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​; ចំ​ណូល​លក់​រាយ​ទំនិញ​និង​សេ​វា​កម្ម​ប្រើ​ប្រាស់​សរុប​ប្រ​មា​ណ​១៩៨.០១៨ពាន់​លាន​ដុង​ កើន​ឡើង​២១,១%​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​; តម្លៃ​នាំ​ចេញ​ទំនិញ​និង​ចំ​ណូល​រូបិយ​ប័ណ្ណ​បរ​ទេស​ជាង​​៤,៥៩ពាន់​លាន​ដុល្លារ​ កើន​ឡើង​១១,៧% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​។ ទេស​ចរណ៍​បន្ត​មាន​ភាព​រីក​ចម្រើន​ ទទួល​ភ្ញៀវ​បាន​ប្រ​មា​ណ​១១,៧១លាន​លើក​ ចំ​ណូល​ប្រ​មា​ណ​១០.២៨០ពាន់​លាន​ដុង​ កើន​ឡើង​២៨% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​។ បរិមាណ​ស្រូវ​សរុប​សម្រេច​ប្រ​មា​ណ​៤,០៦លាន​តោន​ ផ្លែ​ឈើ​ប្រ​មា​ណ​៩២៧.៦៦៥តោន​ ជល​ផល​សម្រេច​ប្រ​មា​ណ​៥៦៤.​៧៩៤តោន​។ ប្រ​មូល​ថវិកា​រដ្ឋ​សរុប​ប៉ាន់​ស្មាន​សម្រេច​២១.​៦៨១ពាន់​លាន​ដុង​ សម្រេច​៨០,៦៦% ផែន​ការ​។

ទី​ក្រុង​មាន​អា​ជីវ​កម្ម​បង្កើត​ថ្មី​ចំ​នួន​៣.២៥៣ និង​មាន​អា​ជីវ​កម្ម​ដំ​ណើរ​ការ​ឡើង​វិញ​ចំ​នួន​៨២២។ បណ្តា​ភារ​កិច្ច​អំ​ពី​អប់​រំ​ សុខា​ភិបាល​ ការ​ងារ​ធ្វើ​ សន្តិ​សុខ​សង្គម​ វប្ប​ធម៌​ កី​ឡា​ ជន​ជាតិ​ សាសនា​បាន​ចាត់​តាំង​ព្រម​ៗគ្នា​ ភ្ជាប់​ជា​មួយ​ការ​ធ្វើ​ឱ្យ​ជាក់​លាក់​នូវ​គោល​ការណ៍​របស់​មជ្ឈិម​និង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ទី​ក្រុង​។ ស្ថាន​ភាព​ការ​ពារ​ជាតិ​ សន្តិ​សុខ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​បន្ត​បាន​រក្សា​ស្ថិរ​ភាព​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​បាន​ធា​នា​។

លោក​ដុង​វ៉ាំង​ថាញ​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ របាយ​ការណ៍​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេច​ចិត្ត​សន្និ​បាត​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ទី​ក្រុង​នៅ​មាន​ការ​លំ​បាក​ ភាព​អន់​ថយ​ នោះ​គឺ​ល្បឿន​កំ​ណើន​នៅ​ទាប​ GRDP ៩ខែ​គ្រាន់​តែ​កើន​ឡើង​៧,៨៩% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​; អត្រា​ការ​ផ្តល់​ផ្ទេរ​ថវិកា​វិនិយោគ​រដ្ឋ​ទើប​តែ​សម្រេច​៥៨,៦៧% ផែន​ការ​ទុន​ដែល​រដ្ឋា​ភិបាល​ប្រ​គល់​; នៅ​តាម​ស្ថា​ប័ន​ អង្គ​ភាព​មួយ​ចំ​នួន​ កិច្ច​ការ​ដឹក​នាំ​ ចង្អុល​ការ​និង​ចាត់​តាំង​អនុ​វត្ត​មាន​ពេល​មិន​ទាន់​ប្តូរ​ផ្តា​ច់ពិត​ប្រាកដ​; ការ​សហ​ការ​ដោះ​ស្រាយ​ភារ​កិច្ច​អន្ត​រវិ​ស័យ​ ជា​ពិ​សេស​អំ​ពី​វិនិយោគ​ ដី​ធ្លី​ ផែន​ការ​ សំ​ណង​ ជំនួយ​ តាំង​ទី​លំ​នៅ​ថ្មី​ មាន​ពេល​ខ្លះ​មិន​ទាន់​ពេល​វេលា​ ប៉ះ​ពាល់​ដល់​ល្បឿន​គម្រោង​និង​ការ​ផ្តល់​ផ្ទេរ​ថវិកា​...

លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​របាយ​ការណ៍​ និង​ស្នើ​សុំ​មតិ​អំ​ពី​ផែន​ការ​ កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​។

ក្នុង​សន្និ​បាត​ ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​បាន​របាយ​ការណ៍​ ស្នើ​សុំ​មតិ​អំ​ពី​ផែន​ការ​ កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ចាត់​តាំង​អនុ​វត្ត​លិខិត​បទ​ដ្ឋាន​នា​នា​របស់​មជ្ឈិម​; លិខិត​សំ​ណើរ​របស់​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​អំ​ពី​ការ​ស្នើ​សុំ​មតិ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​ចំ​ពោះ​សេច​ក្តី​ព្រាង​អនុ​ក្រឹត្យ​របស់​រដ្ឋា​ភិបាល​កំ​ណត់​វិសាល​ភាព​អនុ​វត្ត​យន្ត​ការ​ គោ​លន​យោ​បាយ​តាម​ច្បាប់​អភិវឌ្ឍ​ទី​ក្រុង​និង​គោ​លន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​សំ​ដៅ​ជំ​រុញ​ការ​អភិវឌ្ឍ​ទី​ក្រុង​កឹង​ធើ​។

លោក​ង្វៀង​ត្វឹង​អាញ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ធ្វើ​របាយ​ការណ៍​លិខិត​សំ​ណើរ​របស់​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​។

ថ្នាក់​ដឹក​នាំ​គណៈ​ មន្ទីរ​ ផ្នែក​ ភូមិ​ភាគ​នា​នា​បាន​ពិភាក្សា​ ប្តូរ​យោបល់​អំ​ពី​លទ្ធ​ផល​ដែល​សម្រេច​​បាន​ លើក​ឡើង​នូវ​ការ​លំ​បាក​ ការ​រាំង​ស្ទះ​និង​ដំ​ណោះ​ស្រាយ​អនុ​វត្ត​នៅ​ត្រី​មាស​ទី​៤ ដើម្បី​រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​ភារ​កិច្ច​និង​ភាគ​កម្រិត​ឆ្នាំ​២០២៦របស់​ទី​ក្រុង​។

៦ក្រុម​ភារ​កិច្ច​ត្រូវ​ផ្តុំ​កម្លាំង​អនុ​វត្ត​ក្នុង​ត្រី​មាស​ទី​៤

លោក​ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ថ្លែង​ការណ៍​បិទ​សន្និ​បាត​និង​ចង្អុល​ការ​។

ថ្លែង​ការណ៍​បិទ​និង​ចង្អុល​ការ​ក្នុង​សន្និ​បាត​ លោក​ដោ​ថាញ​ប៊ិញបាន​វិភាគ​ ចង្អុល​បង្ហាញ​ច្បាស់​៦ក្រុម​ភារ​កិច្ច​សំ​ខាន់​ៗដែល​គ្រប់​ផ្នែក​និង​គ្រប់​ភូមិ​ភាគ​ត្រូវ​ផ្តុំ​កម្លាំង​អនុ​វត្ត​ក្នុង​ត្រី​មាស​ទី​៤ ដើម្បី​ជំ​រុញ​ល្បឿន​អនុ​វត្ត​ភាគ​កម្រិត​ ភារ​កិច្ច​ឆ្នាំ​២០២៦។

ទី​មួយ​ ត្រូវ​ពិ​និត្យ​ឡើង​វិញ​លទ្ធ​ផល​អនុ​វត្ត​២៨ក្រុម​ភាគ​កម្រិត​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ឆ្នាំ​២០២៦ ជា​ពិ​សេ​សភាគ​កម្រិត​មាន​ហា​និភ័យ​មិន​សម្រេច​។ គណៈ​កម្មា​ធិ​ការ​បក្ស​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ភាគ​កម្រិត​ស្ថិត​ក្នុង​វិស័យ​គ្រប់​គ្រង​រដ្ឋ​; អង្គ​ភាព​ធ្វើ​សេ​នា​ធិ​ការ​ ជំនួយ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​និង​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​ទទួល​ខុស​ត្រូវ​ចំ​ពោះ​វិស័យ​ដែល​បាន​ប្រ​គល់​ឱ្យ​ទទួល​បន្ទុក​។ ភាគ​កម្រិត​នីមួយៗ​ត្រូវ​បញ្ជាក់​ច្បាស់​កម្រិត​នៅ​ខ្វះ​ មូល​ហេ​តុ​ អង្គ​ភាព​ទទួល​បន្ទុក​ចម្បង​ ពេល​វេលា​កំ​ណត់​និង​ដំ​ណោះ​ស្រាយ​អនុ​វត្ត​។

ទី​ពីរ​ ផ្តុំ​កម្លាំង​ដោះ​ស្រាយ​ការ​លំ​បាក​ ការ​រាំង​ស្ទះ​; អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ទាញ​យក​ផល​ជា​អតិ​បរ​មា​ប្រ​ភព​ចំ​ណូល​ដែល​នៅ​មាន​; ជំ​រុញ​លឿន​ដេញ​ថ្លៃ​ទី​តាំង​ដី​ធ្លី​; កំ​ណត់​តម្លៃ​ដី​ធ្លី​និង​ប្រ​មូល​ប្រាក់​ជួល​ដី​ម្តង​សម្រាប់​គម្រោង​ជាក់​លាក់​ ជំ​រុញ​លឿន​ការ​ទាញ​យក​ផល​និង​ឱ្យ​ជួល​ស្ថា​ប័ន​ អា​គារ​ ដី​ធ្លី​ដែល​នៅ​សល់​...ខិត​ខំ​ប្រ​មូល​ថវិកា​សម្រេច​១១០,៩២%ផែន​ការ​។ ជំ​រុញ​ល្បឿន​អនុ​វត្ត​គម្រោង​សំ​ខាន់​ៗនិង​ជំ​រុញ​ល្បឿន​ផ្តល់​ផ្ទេរ​ថវិកា​វិនិយោគ​រដ្ឋ​ ខិត​ខំ​សម្រេច​គោល​ដៅ​ផ្តល់​ផ្ទេរ​ថវិកា​១០០%ផែន​ការ​ឆ្នាំ​តាម​សេច​ក្តី​សម្រេច​ចិត្ត​។ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​បញ្ជាក់​ថា​ ទី​ក្រុង​មិន​អនុញ្ញាត​ឱ្យ​អង្គ​ភាព​ណា​សង​ទុន​វិញ​ ប្រ​សិន​បើ​អង្គ​ភាព​ណា​សង​ទុន​មក​វិញ​ នឹង​ពិ​និត្យ​ការ​ទទួល​ខុស​ត្រូវ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​នោះ​។

ទី​បី​ លើក​កម្ពស់​គុណ​ភាព​កិច្ច​ការក​សាង​បក្ស​និង​សកម្ម​ភាព​របស់​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​។ ក្នុង​នោះ​ ផ្តោត​លើ​ការ​បង្កើត​ប្រ​ភព​ដើម្បី​សម្រេច​ភាគ​កម្រិត​បញ្ចូល​បក្ខ​ជន​ឆ្នាំ​២០២៦។ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​រិះ​គន់​បក្ខ​ភាគ​ឃុំ​ សង្កាត់​ចំ​នួន​១០ដែល​រហូត​ដល់​ពេល​នេះ​អនុ​វត្ត​ភាគ​កម្រិត​បញ្ចូល​បក្ខ​ជន​សម្រេច​ទាប​។

ទី​បួន​ អនុ​វត្ត​ដំ​ណោះ​ស្រាយ​ធា​នា​គុណ​ភាព​បង្រៀន​និង​រៀន​ លក្ខ​ណៈនៃ​សា​លា​រៀន​ បន្ទប់​រៀន​ សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​សម្រាប់​សិស្សា​នុសិស្ស​; បន្ត​លើក​កម្ពស់​អត្រា​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​។ ជំ​រុញ​ល្បឿន​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​និង​បង្កើត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកសម្រាប់​ប្រ​ជា​ជន​; លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ​ ព្យា​បាល​ជំងឺ​ សមត្ថ​ភាព​សុខា​ភិបាល​មូល​ដ្ឋាន​។ ជំ​រុញ​ល្បឿន​លំ​នៅ​ដ្ឋាន​សង្គម​; អនុ​វត្ត​ពេញ​លេញ​ ទាន់​ពេល​វេលា​នូវ​គោ​លន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​សគុណ​ គ្រួ​សា​រគោល​នយោ​បាយ​និង​មុខ​សញ្ញា​ត្រូវ​ការ​ជំនួយ​។

ទី​ប្រាំ​ បង្ក​ការវិ​វត្ត​ពិត​ប្រាកដ​អំ​ពី​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។ ប្រ​ញាប់​ដោះ​ស្រាយ​ការ​រាំង​ស្ទះ​ក្នុង​ការ​ចាត់​ចែង​ ប្រើ​ប្រាស់​ថវិកា​៣% ផ្តល់​អាទិ​ភាព​ដល់​ភារ​កិច្ច​តភ្ជាប់​ទិន្ន​ន័យ​ លើក​កម្ពស់​គុណ​ភាព​សេ​វា​កម្ម​រដ្ឋ​។ អ្នក​ដឹក​នាំ​ភូមិ​ភាគ​នា​នា​ប្រ​ញាប់​វិភាគ​ច្បាស់​លាស់​មូល​ហេ​តុ​ ចង្អុល​ការ​ផ្ទាល់​ដោះ​ស្រាយ​ការ​រាំង​ស្ទះ​ កំ​ណត់​ច្បាស់​ភារ​កិច្ច​ ល្បឿន​ផ្តល់​ផ្ទេរ​ថវិកា​និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​លទ្ធ​ផល​អនុ​វត្ត​។

ទី​ប្រាំ​មួយ​ ពង្រឹង​ការ​ការ​ពារ​ជាតិ​ សន្តិ​សុខ​; ចាត់​តាំង​វិធាន​ការ​ធា​នា​រក្សា​ស្ថិរ​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​; កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​; កសាង​ឃុំ​ សង្កាត់​សុវត្ថិ​ភាព​ គ្មាន​គ្រឿង​ញៀន​។

លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​សំ​ណូម​ពរ​គ្រប់​ភារ​កិច្ច​ក្រោយ​ពី​សន្និ​បាត​ត្រូវ​អនុ​វត្ត​តាម​គោល​ការណ៍​ "៦ច្បាស់​"៖ ច្បាស់​អ្នក​ដឹក​នាំ​ ច្បាស់​កិច្ច​ការ​ត្រូវ​ធ្វើ​ ច្បាស់​ពេល​វេលា​កំ​ណត់​ ច្បាស់​ទំនួល​ខុស​ត្រូវ​ ច្បាស់​ផលិត​ផល​ ច្បាស់​សិទ្ធិ​អំ​ណាច​; ព្រម​ទាំង​ មាន​យន្ត​ការ​ត្រួត​ពិ​និត្យ​លទ្ធ​ផល​។ គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​នឹង​ពិ​និត្យ​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​អ្នក​ដឹក​នាំ​ ប្រ​សិន​បើ​យឺត​យ៉ាវ​ បន្ត​អូស​បន្លាយ​ដោយ​គ្មាន​មូល​ហេ​តុ​សម​ស្រប​ នឹង​ចាត់​ចែង​ឡើង​វិញ​ឬ​ពិ​និត្យ​វិនិច្ឆ័យ​តាម​បទ​បញ្ញត្តិ​៕

អាញ​យ៉ុង - សុផន​

ចែករំលែកអត្ថបទ