ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/10/2026 - 20:42

លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ប្រ​សិទ្ធ​ពរ​ជន​រួម​ជាតិ​ខ្មែរ​នា​ឱ​កាស​បុណ្យ​សែន​ដូន​តា 

(អ.ឡ​)នៅ​ថ្ងៃ​ទី​២ ខែ​តុ​លា​ នា​ឱ​កាស​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ លោក​ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​ ដឹក​នាំ​គណៈ​ប្រតិ​ភូ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​ ប្រគេន​ទេយ្យវត្ថុ​ដល់​មន្ត្រី​សង្ឃ​ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​វត្ត​មុនី​រង្សី​ នៅ​សង្កាត់​និញកេវ​ និង​ព្រះ​ឧបជ្ឈា​យ៍ ត្រឹង​សន​ អនុ​ប្រ​ធាន​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ​។

លោក​ឌោថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​(ជួរ​មុខ​ ដើរក​ណ្តា​ល) អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​ដល់​ព្រះ​សង្ឃ​នៅ​វត្ត​មុនី​រង្សី​។

នៅ​កន្លែង​ទៅ​ដល់​ ជំ​នួស​មុខ​គណៈ​ប្រតិ​ភូ​ លោក​ដោ​ថាញ​ប៊ិញ គោរព​ប្រគេន​និង​ជូន​ពរ​ដល់​មន្ត្រី​សង្ឃ​ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ និស្សិត​និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​ សុភ​មង្គល​ បវរ​សួ​ស្តី​មហា​ប្រសើរ​។

រយៈ​ពេល​កន្លង​ បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​នូវ​គោ​លន​យោ​បាយ​ជា​ច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ជន​រួម​ជាតិ​ខ្មែរ​ក៏​បាន​គោរព​អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ រដ្ឋ​និង​ភូមិ​ភាគ​។

 គណៈ​ប្រតិ​ភូ​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​ដល់​ព្រះ​សង្ឃ​នៅ​វត្ត​មុនី​រង្សី​។

នា​ពេល​ខាង​មុខ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ រំ​ពឹង​ថា​ ព្រះ​ឧបជ្ឈា​យ៍ត្រឹង​សន​ បន្ត​ការ​រំលឹក​ជន​រួម​ជាតិ​ខ្មែរ​អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ សេច​ក្តី​កំ​ណត់​របស់​ភូមិ​ភាគ​កន្លែង​ដែល​ខ្លួន​រស់​នៅ​ ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ ពល​កម្ម​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​ រួម​ចំ​ណែក​បន្ថយ​ភាព​ក្រី​ក្រ​ រួម​គ្នា​កសាង​ទី​ក្រុង​កាន់​តែ​រីក​ចម្រើន​។

លោក​ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​ ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះ​សង្ឃ​វត្ត​មុនី​រង្សី​។

ព្រះ​ឧបជ្ឈា​យ៍ត្រឹង​សន​ សម្តែង​នូវ​សេច​ក្តី​រីក​រាយ​ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​និង​សង្កាត់​និញកេវ​ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​ ក៏​ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​។ ព្រះ​ឧបជ្ឈា​យ៍ ក៏​បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​នៃ​ការ​រៀន​សូ​ត្រ​របស់​សម​ណ​សិស្ស​និង​និស្សិត​មក​ពី​ខេត្ត​នា​នា​ស្នាក់​នៅ​ក្នុង​វត្ត​ ដើម្បី​សិក្សា​ថ្នាក់​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​ ទន្ទឹម​នឹង​នោះ​ វត្ត​ក៏​បាន​បង្កើន​ការ​អប់​រំ​និង​ណែ​នាំ​ដល់​សម​ណ​សិស្ស​និង​និស្សិត​ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​៕

ង៉ុក​ក្វៀង​-មុនី​

ចែករំលែកអត្ថបទ