ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/10/2026 - 20:42

ពិ​និត្យ​ទី​តាំង​ចាត់​តាំង​កម្ម​វិធី​ផ្សាយ​ផ្ទាល់​ អប​អរ​សា​ទរ​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ 

 នា​រសៀល​ថ្ងៃ​ទី​ ២ ខែ​តុ​លា​ ឆ្នាំ​២០២៦ មន្ទីរ​ជន​ជាតិ​និង​សាសនា​ បាន​សហ​ការ​ជា​មួយ​ក្រុម​ការ​ងារ​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​ទី​ក្រុង​កឹង​ធើ​ បាន​ធ្វើ​ការ​ពិ​និត្យ​ជាក់​ស្តែង​ទី​តាំង​ចាត់​តាំង​កម្ម​វិធី​ផ្សាយ​ផ្ទាល់​តាម​ទូរ​ទស្សន៍​ អំ​ណរ​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ នៅ​វត្ត​ដៃ​អំ​ពូ​រ ឃុំ​យ៉ាហ្វា​ ទី​ក្រុង​កឹង​ធើ​។

គណៈ​ប្រតិ​ភូ​ដែល​ចូល​រួម​ចុះ​ពិ​និត្យ​ទី​តាំង​ រួម​មាន​តំ​ណាង​គណៈ​ឃោស​នា​ទី​ក្រុង​; ថ្នាក់​ដឹក​នាំ​មន្ទីរ​ជន​ជាតិ​និង​សាសនា​; តំ​ណាង​មន្ទីរ​ គណៈ​ ផ្នែក​មួយ​ចំ​នួន​របស់​ទី​ក្រុង​ ថ្នាក់​ដឹក​នាំ​ឃុំ​យ៉ាហ្វា​ ព្រម​ទាំង​ផ្នែក​ជំ​នាញ​ពាក់​ព័ន្ធ​ បាន​ចូល​រួម​ពិ​និត្យ​ទី​តាំង​ ពិភាក្សា​និង​ឯក​ភាព​លើ​ខ្លឹម​សារ​នៃ​កិច្ច​សហ​ការ​នា​នា​ ដើម្បី​ធា​នា​ឱ្យ​កម្ម​វិធី​បាន​ចាត់​តាំង​ឡើង​ប្រ​កប​ដោយ​ភាព​ឱ​ឡា​រិក​និង​ប្រ​សិទ្ធ​ភាព​។ ក្នុង​ឱ​កាស​ចុះ​ពិ​និត្យ​ទី​តាំង​ តំ​ណាង​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​បាន​ពិភាក្សា​និង​ឯក​ភាព​លើ​ខ្លឹម​សារ​សំ​ខាន់​ៗជា​ច្រើន​ ដែល​ពាក់​ព័ន្ធ​នឹង​សេ​ណា​រី​យោ​កម្ម​វិធី​ ទ្រង់​ទ្រាយ​នៃ​ការ​រៀប​ចំ​ការស​ម្តែង​សិល្បៈ​ រយៈ​ពេល​នៃ​ការស​ម្តែង​ និង​ផែន​ការ​ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​ការ​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​មុន​ ក្នុង​និង​បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិ​ការណ៍​។

ទិដ្ឋភាព​នៃ​កិច្ច​ប្រ​ជុំ​ពិភាក្សា​ចាត់​តាំង​កម្ម​វិធី​ផ្សាយ​ផ្ទាល់​នៅ​វត្ត​ដៃ​អំ​ពូ​រ។

តាម​ផែន​ការ​ កម្ម​វិធី​ផ្សាយ​ផ្ទាល់​នឹង​ធ្វើ​ការ​ផ្សាយ​នៅ​វេលា​ម៉ោង​ ៨:០០ ដល់​ម៉ោង​ ៩:៣០ នា​ទី​ព្រឹក​ ថ្ងៃ​ទី​ ១១ ខែ​តុ​លា​ ឆ្នាំ​២០២៦។ នេះ​ជា​កម្ម​វិធី​មួយ​ដែល​មាន​អត្ថ​ន័យ​នយោ​បាយ​និង​សង្គម​យ៉ាង​ជ្រាល​ជ្រៅ​ មិន​ត្រឹម​តែ​មាន​គោល​បំ​ណង​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ និង​អប​អរ​សា​ទរ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​ឱ​កាស​អំ​ណរ​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦ ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​និង​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ផូរផង់​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង​៕

ថាញ​ហុង​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ