ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/09/2026 - 21:02

សេដ្ឋកិច្ច-សង្គមរបស់ទីក្រុងបន្តមានការវិវត្តជាវិជ្ជមាន 

រសៀល​ថ្ងៃ​ទី ២៩ ខែ​កញ្ញា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​សាមញ្ញ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ស្តី​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ខែ​កញ្ញា ក្នុង​រយៈ​ពេល ៩ ខែ​ឆ្នាំ ២០២៦ និង​ដាក់​ចេញ​នូវ​ភារ​កិច្ច​សំ​ខាន់ៗ​សម្រាប់​ត្រី​មាស​ទី IV ឆ្នាំ ២០២៦។

លោក​ ដោ​ថាញ់​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​គណៈ​ប្រតិ​ភូ​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ; លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ ផ្នែក​ពាក់​ព័ន្ធ និង​ភូមិ​ភាគ​នា​នា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​នេះ។​

តំណាងទាំងឡាយចូលរួមកិច្ចប្រជុំ។

ក្នុង​ខែ​កញ្ញា និង ៩ ខែ​ឆ្នាំ ២០២៦ សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង បន្ត​រក្សា​បាន​នូវ​កំ​ណើន និង​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​ជា​ច្រើន។ មាន​វិស័យ និង​ផ្នែក​ជា​ច្រើន​សម្រេច​កម្រិត​ខ្ពស់​បើ​ប្រៀប​ជា​មួយ​នឹង​ខែ​មុន និង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន។ ភាគ​កម្រិត​អភិ​វឌ្ឍន៍​ផលិត​ឧស្សា​ហកម្ម (IIP) ខែ​កញ្ញា តាម​ការ​ប៉ាន់​ស្មាន កើន ៣,៥៧% បើ​ប្រៀប​នឹង​ខែ​មុន និង​កើន ១៨,៩១% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា; គិត​ជា​រួម​ក្នុង​រយៈ​ពេល ៩ ខែ​ឆ្នាំ ២០២៦ តាម​ប៉ាន់​ស្មាន កើន ១១,​០៤% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា។

"ក្នុង ៩ ខែ​ឆ្នាំ ២០២៦ បរិ​មាណ​លក់​រាយ​ទំ​និញ និង​ចំ​ណូល​សេ​វា​កម្ម​សរុប​សម្រេច​បាន​ជាង ១៩៨​.០១៨ ពាន់​លាន​ដុង កើន ២១,១% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​សម្រេច ៤៩,៥% នៃ​ផែន​ការ។ ចំ​ណូល​សរុប​ពី​វិស័យ​ទេស​ចរណ៍ សម្រេច​ប្រ​មាណ ១០​.២៨០ ពាន់​លាន​ដុង ស្មើ​នឹង ៩០% នៃ​ផែន​ការ​ប្រ​ចាំ​ឆ្នាំ កើន​ ២៨% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា។ តម្លៃ​នី​ហរ័ណ​ទំ​និញ និង​ចំ​ណូល​សេ​វា​កម្ម​សម្រេច​ប្រ​មាណ ៤,៥៩២ ពាន់​លាន USD កើន ១១,៧% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា សម្រេច​បាន​ជាង ៧៤,៨% នៃ​ផែន​ការ។

គោ​លន​យោ​បាយ​ធា​នា​សន្តិ​សុខ​សង្គម និង​សុខុមាល​ភាព​សង្គម បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​យ៉ាង​ល្អ។ វិស័យ​វប្ប​ធម៌​-សង្គម បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា។ ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ដោះ​ស្រាយ​ការ​ងារ​ជូន​កម្ម​ករ​និយោ​ជិត​បាន​ពង្រឹង។ ស្ថាន​ភាព​ការ​ពារ​ជាតិ សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​ត្រូវ​បាន​ធា​នា​។​

កិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមខែកញ្ញា រយៈពេល ៩ ខែឆ្នាំ ២០២៦ និងដាក់ចេញនូវភារកិច្ចសំខាន់ៗសម្រាប់ត្រីមាសទី IV ឆ្នាំ ២០២៦។

នៅ​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​វិភាគ និង​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​មូល​ហេតុ​នៃ​លទ្ធ​ផល​ដែល​សម្រេច​បាន ក៏​ដូច​ជា​ការ​លំ​បាក និង​ភាព​ខ្វះ​ចន្លោះ​ដែល​នៅ​សេស​សល់។ ​ផ្តើម​ពី​នោះ បាន​ស្នើ និង​ផ្តល់​អនុ​សាសន៍​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល សំ​ដៅ​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង។

ក្នុង​ខែ​តុ​លា និង​ត្រី​មាស​ទី IV ឆ្នាំ ២០២៦ ទី​ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​និង​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​ព្រមៗ​គ្នា​ជា​ច្រើន ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក ជំ​រុញ​សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង ព្រម​ទាំង​បន្ត​វេន​និង​ពង្រីក​សន្ទុះ​វិវត្ត​ជា​វិជ្ជ​មាន​នៃ​ត្រី​មាស​ទី III ឆ្នាំ ២០២៦។ កែ​លម្អ​យ៉ាង​ខ្លាំង​ក្លា​បរិ​យា​កាស​វិនិ​យោគ​ពា​ណិជ្ជ​កម្ម បង្កើន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​អា​ជីវ​កម្ម​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ស្ថិរ​ភាព និង​ចីរ​ភាព។ ជំ​រុញ​កំ​ណែ​ទម្រង់​រដ្ឋ​បាល ការ​ផ្លាស់​ប្តូរ​ឌីជី​ថល និង​លើក​កម្ពស់​គុណ​ភាព​សេ​វា​សា​ធារ​ណៈ។ បន្ត​ដឹក​នាំ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​របស់​បក្ស សេច​ក្តី​សន្និ​ដ្ឋាន កិច្ច​ចង្អុល​ការ​របស់​ការិយា​ល័យ​នយោ​បាយ គណៈ​លេខា សេច​ក្តី​សម្រេច​របស់​រដ្ឋ​សភា គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា រដ្ឋា​ភិបាល និង​ឯក​សារ​ចង្អុល​ការ គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល និង​នា​យក​រដ្ឋ​មន្ត្រី...។​

លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងមតិក្នុងកិច្ចប្រជុំ។

ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង និង​សម្រេច​ភារ​កិច្ច​ក្នុង​ឆ្នាំ ២០២៦ លោក ត្រឿង​កាញ់​ត្វៀង បាន​ស្នើ​ឱ្យ​មន្ទីរ ផ្នែក និង​ភូមិ​ភាគ​នា​នា​របស់​ទី​ក្រុង ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំ​ផុត​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ភាគ​កម្រិត​និង​ផែន​ការ​ប្រ​ចាំ​ឆ្នាំ។ ចាំ​បាច់​ត្រូវ​ពិ​និត្យ​ឡើង​វិញ​នូវ​គោល​ដៅ​ ភារ​កិច្ច និង​ផ្តោត​លើ​ការ​អនុ​វត្ត​ភាគ​កម្រិត​ណា​ដែល​សម្រេច​នៅ​ទាប និង​មាន​ហា​និភ័យ​មិន​សម្រេច​គោល​ដៅ។ ពន្លឿន​ការ​រំ​សាយ​ទុន វិនិ​យោគ​រដ្ឋ។ អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​កម្ម​វិធី និង​ផែន​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ស្តី​ពី​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​លោត​ផ្លោះ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម; ពិ​និត្យ​ឡើង​វិញ និង​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ត្រូវ​តាម​ពេល​វេលា ធា​នា​មាន​លទ្ធ​ផល​ជាក់​ស្តែង។ ក្រៅ​ពី​នេះ ត្រូវ​ពន្លឿន​ការ​រំ​សាយ ទុន​វិនិ​យោគ​រដ្ឋ; ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ងារ​ដោះ​ស្រាយ និង​ទាញ​យក​ផល​ពី​មូល​ដ្ឋាន​ផ្ទះ និង​ដី​សា​ធា​រណៈ​។ ប្តេជ្ញា​យ៉ាង​ម៉ឺង​ម៉ាត់​អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ...។​

លោក ដោថាញ់ប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ លោក ដោ​ថាញ់​ប៊ិញ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង​ក្នុង​រយៈ​ពេល ៩ ខែ​ឆ្នាំ ២០២៦។ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​តួ​លេខ​ពីរ​ខ្ទង់​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ត​បន្ទាប់ មន្ទីរ ផ្នែក និង​ភូមិ​ភាគ​នា​នា​ត្រូវ​ពង្រីក​ស្មារតី​សាមគ្គី​ភាព ជម្នះ​បន្ទាន់​នូវ​ការ​លំ​បាក និង​ភាព​ខ្វះ​ចន្លោះ​ដែល​នៅ​សេស​សល់។ ពិ​និត្យ​ឡើង​វិញ​ជា​បន្ទាន់​នូវ​ការ​អនុ​វត្ត​ភាគ​កម្រិត និង​ភារ​កិច្ច​នៅ​តាម​មន្ទីរ ផ្នែក ភូមិ​ភាគ​និង​អង្គ​ភាព ដើម្បី​កំ​ណត់​ឱ្យ​បាន​ច្បាស់​នូវ​ចំ​ណុច​រាំង​ស្ទះ ដើម្បី​មាន​វិធាន​ការណ៍​ដោះ​ស្រាយ។ ផ្តុំ​កម្លាំង​អនុ​វត្ត​សម្រេច​នូវ​ភាគ​កម្រិត ផែន​ការ និង​ការ​បែង​ចែក​ភារ​កិច្ច​ជូន​អង្គ​ការ និង​បុគ្គល​ម្នាក់ៗ​តាម​ទិស​ដៅ ច្បាស់​មនុស្ស ច្បាស់​ការ​ងារ ច្បាស់​សន្ទុះ​ល្បឿន​និង​ច្បាស់​ពេល​វេលា"...៕​

ខាញ់ទ្រុង - វ៉ាន់តឹន

ចែករំលែកអត្ថបទ