ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/09/2026 - 21:04

វគ្គ​ហ្វឹក​ហាត់​បំប៉ន​ ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ដល់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ 

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​កាម៉ាវ​ បាន​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហាត់​បំប៉ន​ ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ដល់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​និង​បុគ្គលិក​បំ​ពេញ​ការ​ងារ​ជន​ជាតិ​លើ​ភូមិ​ឋាន​ខេត្ត​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ មាន​អ្នក​តំ​ណាង​ ១០០ នាក់​ដែល​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​និង​បុគ្គលិក​បំ​ពេញ​ការ​ងារ​ជន​ជាតិ​លើ​ភូមិ​ឋាន​ឃុំ​។

សម​មិត្ត​ លឿង​វ៉ាំង​ផ នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​កាម៉ាវ​ ថ្លែង​ការណ៍​នៅ​ក្នុង​វគ្គ​ហ្វឹក​ហាត់​។

ក្នុង​រយៈ​ពេល​២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៩ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ អ្នក​តំ​ណាង​ទាំង​ឡាយ​ បាន​ស្តាប់​ឃោស​និកផ្តល់​ព័ត៌​មាន​៤ប្រ​ធាន​បទ​ រួម​មាន​៖តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ការ​ងារ​ចលនា​ជន​ជាតិ​ភាគ​តិច​អនុ​វត្ត​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច​ ស្ថាន​ភាព​សន្តិ​សុខ​ជន​ជាតិ​ សាសនា​តំ​បន់​តី​ណាម​បូ​ តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ការ​ចូល​រួម​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​និង​ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ខេត្ត​កាម៉ាវ​ ដំ​ណាក់​កាល​ ២០២៦​-២០៣០។

ទិដ្ឋភាព​នៃ​វគ្គ​ហ្វឹក​ហាត់​។

ថ្លែង​ការណ៍​នៅ​ក្នុង​ពិ​ធី​នេះ​ សម​មិត្ត​លឿង​វ៉ាំង​ផ នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​កាម៉ាវ​ បញ្ជាក់​៖ ក្នុង​បរិការណ៍​នា​បច្ចុប្បន្ន​ តម្រូវ​ការ​ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​កាន់​តែ​ខ្ពស់​។ ពិ​សេស​ បន្ទាប់​ពី​អនុ​វត្ត​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២ថ្នាក់​និង​រៀប​ចំ​ឡើង​វិញ​នូវ​ភូមិ​ អនុ​សង្កាត់​ វិធី​សាស្ត្រ​គ្រប់​គ្រង​ សហ​ការ​និង​ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ បន្ត​មាន​ការ​ផ្លាស់​ថ្មី​ សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​។ ហេ​តុ​នេះ​ ការ​ចាត់​តាំង​វគ្គ​ហ្វឹក​ហាត់​ ដើម្បី​ផ្តល់​ចំ​ណេះ​ដឹង​ ព័ត៌​មាន​និង​លើក​កម្ពស់​បំ​ណិន​ផ្សព្វ​ផ្សាយ​ ចលនា​ ក្តោ​បក្តាប់​ស្ថាន​ភាព​ ដោះ​ដូរ​ព័ត៌​មាន​និង​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​នៅ​សហ​គម​ន៍។ តាម​រយៈ​នោះ​ បន្ត​ការ​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​របស់​អ្នក​មាន​ប្រិយ​ភាព​ រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ