រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ មិនត្រឹមតែបានមកពីការយល់ដឹងនោះទេ ប៉ុន្តែត្រូវធ្វើឱ្យទៅជាពិតប្រាកដ តាមរយៈការងារជាក់ស្តែង ឆ្ពោះទៅរកផលប្រយោជន៍របស់ប្រជាជនទៀតផង។ ជាមួយស្មារតីនោះ សាខាបក្សភូមិបឹងកក់ ឃុំមីហឿង ទីក្រុងកឹងធើ បានពង្រីកតួនាទីស្នូលនយោបាយនៅមូលដ្ឋាន លើកកម្ពស់ទំនួលខុសត្រូវជាគំរូរបស់កម្មាភិបាល បក្ខជន ដាស់កម្លាំងប្រជាជនដើម្បីគិតគូរសុខុមាលភាពសង្គម អភិវឌ្ឍសេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ តាមរយៈនោះ បង្កវិវត្តជាវិជ្ជមានក្នុងជីវភាពប្រជាជន និងរួមចំណែកកសាងសាខាបក្សស្អាតស្អំ រឹងមាំ។
ភូមិបឹងកក់បានរៀបចំ រួមបញ្ចូលពីភូមិបឹងកក់ និងភូមិពពុះទឹក ដោយមាន ១.៤១៤ គ្រួសារ ក្នុងនោះជនរួមជាតិខ្មែរស្រូបអត្រា ៩០,៥៧%។ សាខាបក្សភូមិមានបក្ខជនចំនួន ៥០ នាក់ ក្នុងនោះបក្ខជនជាជនជាតិខ្មែរ ៣៧ នាក់; គណៈប្រតិបត្តិការសាខាបក្សរួមមានសមមិត្ត ៦ នាក់ សមមិត្តជនជាតិខ្មែរមាន ៥ នាក់។ នេះជាកម្លាំងស្នូលឃោសនា ចលនាប្រជាជនផ្ទាល់ឱ្យអនុវត្តគោលនការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងភារកិច្ចផ្សេងៗអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ យោងតាមលោក ត្រឹងមិញហ៊ុង លេខាសាខាបក្សភូមិបឹងកក់ សាខាបក្សបានកំណត់ច្បាស់ ការរៀនសូត្រ និងធ្វើតាមអ៊ំ ត្រូវផ្សារភ្ជាប់ជាមួយការងារកសាងបក្ស អប់រំនយោបាយ សតិអារម្មណ៍ និងលត់ដំសីលធម៌ របៀបរស់នៅដល់កម្មាភិបាល បក្ខជន។ តាមរយៈនោះ កម្មាភិបាល បក្ខជនម្នាក់ៗលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រីកតួនាទីជាគំរូ សកម្មចូលរួមក្នុងចលនា និងភារកិច្ចនៅភូមិភាគ។ ពិសេស បក្ខជនម្នាក់ៗមិនត្រឹមតែសម្រេចភារកិច្ចប្រគល់ជូនប៉ុណ្ណោះទេ ថែមទាំងត្រូវជិតប្រជាជន យល់ប្រជាជន ស្តាប់ពីបំណងប្រាថ្នារបស់ប្រជាជន និងឈានមុខក្នុងកិច្ចការលំបាក កិច្ចការរួមរបស់សហគមន៍ទៀតផង។

ស្ពានប្រវែង៥២ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ថវិកាសរុប ៧៥០លានដុង ដែលសាខាបក្សភូមិបឹងកក់ចលនា ទើបបានសម្ពោធដាក់ឱ្យប្រើប្រាស់។
ផ្តើមពីការយល់ដឹងនោះ ស្មារតីជាគំរូបានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង។ បក្ខជន លីឌឿង គឺជាគំរូមួយ។ ផ្តើមពីគ្រួសារក្រីក្រមួយរូប បងម្ចាស់ការកៀកជិត ប្រភពទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ដើម្បីដាំដំណាំរួមផ្សំ ទិញបន្លែនាំឡើងមកផ្សារសុកត្រាំងឱ្យប្រពន្ធលក់។ រកបានប្រាក់ចំណូល បងសន្សំ ជួល និងទិញបានដីផលិតបន្ថែម។ ជាមួយឆន្ទៈឈានឡើង ពលកម្មឧស្សាហ៍ព្យាយាម និងអនុវត្តប្រិតសំចៃ មកទល់ពេលនេះ គ្រួសារបងសាងសង់បានផ្ទះរឹងមាំ មានដីស្រែ១០ កុងផលិតស្រូវ។ មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារខ្លួនឯងប៉ុណ្ណោះទេ បងលីឌឿង ក៏បានខិតខំចលនា តភ្ជាប់សប្បុរសជននានា ជួយឧបត្ថម្ភអ្នកក្រ និងមនុស្សចាស់គ្មានទីពឹងលើភូមិឋានទៀតផង។ បងលីឌឿង ចែករំលែក៖ “យើងជាបក្ខជន ហើយក៏ជាមនុជាអ្នកដែលចេញពីកងទ័ព ម្ល៉ោះហើយខ្ញុំត្រូវតែជាគំរូ និងឈានមុខគេ។ នៅពេលសេដ្ឋកិច្ចគ្រួសារលំនឹង យើងមានលក្ខណៈជួយមាមីង។ ខ្ញុំក៏បានចលនាសប្បុរសជននានា ជួយអ្នកដែលមានជីវភាពលំបាក រួមចំណែកជាមួយភូមិភាគគិតគូរជីវភាពប្រជាជន”។
ផ្តើមពីការឈានមុខ គំរូរបស់កម្មាភិបាល បក្ខជន សាខាបក្សភូមិបឹងកក់ជាជំហានបង្កបានការយល់ស្រប និងពង្រីកកម្លាំងសាមគ្គីក្នុងប្រជាជន។ សាខាបក្សបានចលនាប្រជាជន និងសប្បុរសជនរួមវិភាគទានបានជាង ១,៨ ពាន់លានដុង កសាងស្ពានគមនាគមន៍ជនបទបាន ៣ខ្សែ ដងផ្លូវ១ខ្សែប្រវែង២០០ម៉ែត្រ បម្រើជីវភាពប្រជាជន និងដំឡើងអំពូលពន្លឺព្រះអាទិត្យ។ ប្រជាជនថែមទាំងខ្នះខ្នែងដាំផ្កា កាប់ឆ្ការ អនាម័យផ្លូវជនបទ រួមចំណែកកសាងទិដ្ឋភាពភូមិស្រុកភ្លឺ - បៃតង - ជ្រះ - ស្អាត។ ពូត្រេវសួន ប្រជាជនភូមិបឹងកក់ ឱ្យដឹង៖ “មាមីងរីករាយជាខ្លាំងនៅពេលស្ពានបានកសាងថ្មី ទូលាយ មានបង្កាន់ដៃ រថយន្តអាចនឹងបើកមកដល់កន្លែង។ ការធ្វើដំណើរ ដោះដូរពាណិជ្ជកម្មងាយស្រួល មានសុវត្ថិភាពជាង។ អាស្រ័យការសាមគ្គីរវាងបក្ខជន និងប្រជាជនរួមម្លាំងកាយ កម្លាំងទ្រព្យ កសាងស្ពាន ដំឡើងអំពូលភ្លើង ដាំផ្កា រក្សាអនាម័យបរិស្ថាន ម្ល៉ោះហើយផ្លូវថ្នល់កាន់តែស្អាតបាត”។

បង្គោលអំពូលពន្លឺព្រះអាទិត្យបានដាក់នៅភូមិបឹងកក់ គឺជាលទ្ធផលពីការលើកកម្ពស់ស្មារតីសាមគ្គីក្នុងសាខាបក្ស។
ទន្ទឹមនឹងកសាងហេដ្ឋារចនាសម្ព័ន្ធ សាខាបក្សភូមិបឹងកក់កំណត់ច្បស់ថា ការគិតគូរសុខុមាលភាពសង្គម លើកស្ទួយជីវភាពប្រជាជនគឺជាភារកិច្ចរៀងរហូត។ ចាប់ពីឆ្នាំ ២០២៥ មកទល់ពេលនេះ ភូមិភាគបានចលនាគាំទ្រសាងសង់ផ្ទះមេត្តាធម៌ចំនួន ៧ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារលំបាកអំពីលំនៅឋាន; ជូនអំណោយ អាហារូបករណ៍ ២០០ ចំណែក កង់ដល់សិស្សានុសិស្ស និងអ្នកមានជីវភាពលំបាក ជាមួយថវិកាសរុបជាង ១០០ លានដុង។ គ្រួសារក្រីក្រជាច្រើនបានគាំទ្រកៀកជិតប្រភពទុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បង លីតារា ប្រជាជនភូមិបឹងកក់ ចែករំលែក៖ “អាស្រ័យភូមិបានធ្វើសំណុំឯកសារ គាំទ្រកម្ចីប្រាក់ចំនួន ៥០ លានដុង ខ្ញុំមានលក្ខណៈកែប្រែដីដាំដំណាំរួមផ្សំ និងទិញម៉ាស៊ីនកិនស្រូវបម្រើជូនមាមីង។ មានការងារធ្វើបន្ថែម មានចំណូលជាប្រចាំ ម្ល៉ោះហើយជីវភាពគ្រួសារកាន់តែលំនឹង”។
ដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិតដោយចីរភាព កម្មាភិបាល បក្ខជនថែមទាំងចលនាប្រជាជនកែប្រែចម្ការចម្រុះ ប្តូរមុខដំណាំបានសមស្រប អភិវឌ្ឍទម្រង់ផលិតមានប្រសិទ្ធភាព។ បច្ចុប្បន្នភូមិបានរក្សាក្រុមមុខរបរសេវាកម្ម និងក្រុមមុខរបរចិញ្ចឹមគោបន្ធាត់ ក្រុមនីមួយៗមានសមាជិក ១០ នាក់។ ទន្ទឹមនឹងនោះ សហការផ្ទេរវិទ្យាសាស្ត្របច្ចេកទេស បង្កលក្ខណៈដើម្បីប្រជាជនកៀកជិតប្រភពទុនពីធនាគារគោលនយោបាយសង្គមវិនិយោគផលិត អាជីវកម្ម គិតគូររៀនសូត្ររបស់កូនចៅ។ អាស្រ័យផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយ ជីវភាពប្រជាជនបានលើកកម្ពស់ជាបណ្តើរៗ មកទល់ពេលនេះភូមិបឹងកក់មានមាមីងក្រីក្រត្រឹមតែ ១៦ គ្រួសារប៉ុណ្ណោះ។
លទ្ធផលខាងលើបានបង្ហាញថា ពេលការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បានផ្សារភ្ជាប់ជាមួយទំនួលខុសត្រូវរបស់អង្គការបក្ស នឹងតួនាទីជាគំរូរបស់កម្មាភិបាល បក្ខជន និងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន មានកម្លាំងរីកសាយភាយ។ នេះក៏ជាវិធីសាស្ត្រដែលសាខាបក្សភូមិបឹងកក់បានធ្វើឱ្យជាក់ស្តែង ភារកិច្ចកសាងបក្សនៅមូលដ្ឋាន តាមរយៈលទ្ធផលដែលអាចមើលឃើញក្នុងជីវភាពប្រជាជន។ លោក ង្វៀងវ៉ាំងអ៊ុក អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំមីហឿង វាយតម្លៃ៖ “សាខាបក្សភូមិបឹងកក់បានផ្សព្វផ្សាយមានប្រសិទ្ធភាពនូវការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ តាមរយៈការងារពិតប្រាកដ ជាក់ស្តែង។ ពិសេសឆ្នាំ ២០២៥ សាខាបក្សបានពង្រីកល្អស្មារតីសាមគ្គី តួនាទីជាគំរូរបស់កម្មាភិបាល បក្ខជន រួមចំណែកកសាងសាខាបក្សស្អាតស្អំ រឹងមាំ; រួមជាមួយបក្ខភាគ រដ្ឋអំណាច និងប្រជាជនកសាងឃុំមីហឿងឱ្យកាន់តែស៊ីវិល័យ សម្បូរសប្បាយ”៕
យ្វីអាញ - លីសៀ