សម័ន្ធយុវជនឃុំវិញធ្វឹងដុង ទើបបង្ហាញទម្រង់ “ដងផ្លូវយុវជនស្វ័យគ្រប់គ្រងពីសន្តិសុខសណ្តាប់ធ្នាប់ - និយាយថាទេជាមួយគ្រឿងញៀន”។ ដងផ្លូវមានប្រវែងជាង ៥ គីឡូម៉ែត្រ ភ្ជាប់ភូមិលេខ ៦ និងភូមិលេខ ១០។ សាខាសម្ព័ន្ធយុវជនភូមិទាំងពីរ បានចាត់សមាជិកសម្ព័ន្ធយុវជនជាង ៦០ នាក់ ចូលរួមជាមួយផ្នែកសមត្ថកិច្ចក្នុងពេលចេញដំណើរឃោសនា រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងឃោសនាបង្ការ បង្ក្រាបគ្រឿងញៀន បាបគ្រោះសង្គម ចលនាប្រជាជនចូលរួមរាល់សកម្មភាពនៃការកសាងជនបទថ្មី។

សម្ព័ន្ធយុវជនឃុំវិញធ្វឹងដុង បង្ហាញទម្រង់ “ដងផ្លូវយុវជនស្វ័យគ្រប់គ្រងអំពីសន្តិសុខ សណ្តាប់ធ្នាប់ - និយាយថាទេជាមួយគ្រឿងញៀន”។
ចាប់ពីដើមឆ្នាំ ២០២៦ ទល់ពេលនេះ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ទីក្រុងកឹងធើ បានបង្ហាញទម្រង់ចំនួន ១៩០ ចូលរួមកសាងអារ្យធម៌ទីក្រុង និងជនបទថ្មីគឺ៖ “ដងផ្លូវភ្លឺ - បៃតង - ជ្រះ - ស្អាត - អារ្យធម៌ - សុវត្ថិភាព” “ដងផ្លូវយុវជនស្វ័យគ្រប់គ្រងពីសន្តិសុខសណ្តាប់ធ្នាប់ - និយាយថាទេជាមួយគ្រឿងញៀន” ។ល។ មូលដ្ឋានសម្ព័ន្ធយុវជនមួយចំនួនបានផ្សព្វផ្សាយទម្រង់ជាច្រើនចូលរួមកសាងអារ្យធម៌ទីក្រុង ដូច៖ “ជ្រុងក្រុងបៃតង” “បង្គោលភ្លើងផ្ការីក” “ប្រតិបត្តិការបៃតង” “បេសកជនបៃតង”។
យុវជនទីក្រុង បានដាំដើមឈើ១០.៧៥០ដើម កសាងនិងជួសជុលផ្លូវ គមនាគមន៍ ៣០ គីឡូម៉ែត្រ ដំឡើងប្រព័ន្ធភ្លើងបំភ្លឺផ្លូវដែលមានប្រវែងជិត ២០ គីឡូម៉ែត្រ និងអនុវត្តសំណង់ចំនួន ១៩ “ដើម្បីសាលារៀនស្រស់ស្អាត សម្រាប់ប្អូន”។ ទន្ទឹមនឹងនោះ បានចាត់តាំងសកម្មភាពចូលរួមការពារបរិស្ថាន កសាងជនបទថ្មី និងអារ្យធម៌ទីក្រុងជាង ៣០០ លើក៕
ក្វឹកថាយ - លីសៀ