ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

25/09/2026 - 22:00

ទិវា​វប្ប​ធម៌​វៀត​ណាម​និង​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ង នឹង​បាន​ចាត់​តាំង​ឡើង​ដោយ​ទ្រង់​ទ្រាយ​ធំ​ ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ 

(អ.ឡ​) - កម្ម​វិធី​សិល្បៈ​អប​អរ​សា​ទរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ ពិ​ធី​បើក​ឆាក​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ងទី​ក្រុង​កឹង​ធើ​ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ម៉ោង​២០ ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ នៅ​សួន​ច្បារ​៣០ ​មេ​សា​ សង្កាត់​ភូ​ឡើយ​។

ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​មន្ទីរ​ ផ្នែក​ អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​អំ​ពី​កិច្ច​ការ​ចាត់​តាំង​សកម្ម​ភាព​ទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា) និង​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ងទី​ក្រុង​កឹង​ធើ​ឆ្នាំ​២០២៦។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​។

តា​មរ​បាយ​ការណ៍​របស់​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ ចំ​ពោះ​ចង្កោម​សកម្ម​ភាព​អប​អរ​សា​ទរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា) ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​ពិ​ធី​អុជ​ធូប​គោរព​នៅ​បូ​ជនីយ​ដ្ឋាន​ស្តេចហ៊ុងនិង​ស្តូប​រំលឹក​គុណ​អ៊ំ​ហូនៅ​កំ​ពង់​ផែ​និញកេវ​; អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ថ្លែង​អំ​ណរ​គុណ​ដល់​សមូហ​ភាព​ បុគ្គល​មាន​ការ​រួម​ចំ​ណែក​ឆ្នើម​ចំ​ពោះ​ផ្នែក​វប្ប​ធម៌​គ្រប់​សម័យ​កាល​; ចាត់​តាំង​ពិ​ធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រី​យ៍ទិវា​បេតិក​ភណ្ឌ​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា); ដាក់​តាំង​ក្រោម​ប្រ​ធាន​បទ​ "ការ​នឹក​រលឹក​ពី​អតីត​កាល​"; តាំង​ពិព័រណ៍​សៀវ​ភៅ​ "វប្ប​ធម៌​បំ​ភ្លឺ​ផ្លូវ​ឱ្យ​ប្រ​ជា​ជាតិ​ដើរ​"; សម្តែង​ល្ខោន​កៃ​លឿង​ "សំ​នៀង​ច្រៀង​ទន្លេ​ហូវ​"...

ការ​ប្រ​ណាំង​ទូក​ ងទី​ក្រុង​កឹង​ធើ​បើក​ទូ​លាយ​ គ្រោង​នឹង​មាន​ទូក​ ងបុរស​ - នា​រី​ជាង​៦០ទូក​នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង​ចូល​រួម​ ចាប់​ពី​ថ្ងៃ​ទី​២៣ដល់​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នៅ​វេទិកា​ប្រ​ណាំង​ទូក​ ង សង្កាត់​សុក​ត្រាំង​។ ក្រៅ​ពី​នេះ​ ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ងទី​ក្រុង​កឹង​ធើ​ឆ្នាំ​នេះ​ថែម​ទាំង​មាន​សកម្ម​ភាព​ដូច​ជា​ ពិ​ធី​សែន​ព្រះ​ខែ​; ពិ​ធី​បណ្តែត​លយ​ប្រទីប​និង​ទូក​គែ​ហ៊ៅ​; កម្ម​វិធី​សម្តែង​បង្ហាញ​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​នៃ​បណ្តា​ជន​ជាតិ​...

តំ​ណាង​ក្រុម​អនុ​វត្ត​កម្ម​វិធី​សិល្បៈ​បាន​លើក​ឡើង​ពី​គោល​គំ​និត​រៀប​ចំ​សេ​ណា​រី​យូ។

ក្នុង​កិច្ច​ប្រ​ជុំ​ តំ​ណាង​អង្គ​ភាព​អនុ​វត្ត​កម្ម​វិធី​បាន​របាយ​ការណ៍​អំ​ពី​ខ្លឹម​សារ​គ្រោង​ទុក​ រចនា​ឆាក​ ឈុត​សម្តែង​នា​នា​...

ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប បាន​សំ​ណូម​ពរ​អ្នក​ដឹក​នាំ​ការស​ម្តែង​និង​ក្រុម​អនុ​វត្ត​កម្ម​វិធី​ទទួល​យក​មតិ​យោបល់​ចូល​រួម​របស់​អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​ ធា​នា​ភាព​ត្រឹម​ត្រូវ​អំ​ពី​ខ្លឹម​សារ​ មាន​ភាព​ទាក់​ទាញ​អំ​ពី​ការស​ម្តែង​ក្នុង​កម្ម​វិធី។ ដំ​ណើរ​ការ​អនុ​វត្ត​ត្រូវ​អញ្ជើញ​ទី​ប្រឹក្សា​អំ​ពី​សម្លៀកបំ​ពាក់​ ភា​សា​។ អង្គ​ភាព​ ផ្នែក​ពាក់​ព័ន្ធ​នា​នា​ប្រ​ញាប់​ត្រៀម​កិច្ច​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចាត់​តាំង​ចង្កោម​សកម្ម​ភាព​នេះ​ ជៀស​វាង​ភាព​អសកម្ម​៕

ដាំង​ហ្វិញ​ - សុផន​

ចែករំលែកអត្ថបទ