នៅថ្ងៃទី ២៤ ខែកញ្ញា បន្តដំណើរដ៏ពិសិដ្ឋក្នុង “យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងក្លាការស្វែងរក ប្រមូលផ្ដុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” គណៈចង្អុលការ ៥១៥ ខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគឃុំហ្វាប៊ិញ វិញមី និងវិញហូវ ចាត់តាំងពិធីគោរពវិញ្ញាណក្ខន្ធ ថ្វាយផ្កា និងអុជធូបរំលឹកគុណយ៉ាងឱឡារិកនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត (ចាត់តាំងនៅឃុំហ្វាប៊ិញ)។ អញ្ជើញចូលរួមមានលោកវរសេនីយ៍ឯក ឡេ ក្វាងល្វឹក ស្នងការនយោបាយរងនៃទីបញ្ជាការយោធាខេត្តកាម៉ាវ សមាជិកគណៈចង្អុលការ ៥១៥ ខេត្ត; ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននៃឃុំនានា ព្រមទាំងសម្ព័ន្ធយុវជន និងប្រជាជនជាច្រើននៅលើភូមិឋាន។
.jpg)
លោកវរសេនីយ៍ឯក ឡេ ក្វាងល្វឹក ស្នងការនយោបាយរងនៃទីបញ្ជាការយោធាខេត្តកាម៉ាវ ព្រមទាំងតំណាងថ្នាក់ដឹកនាំ រដ្ឋអំណាចភូមិភាគ បានជញ្ជូនអដ្ឋិធាតុយុទ្ធជនពលីទៅកាន់មណ្ឌលយកសំណាក បម្រើដល់ការពិនិត្យ ADN។
ទីបញ្ចុះសពយុទ្ធជនពលីខេត្តកាម៉ាវ បច្ចុប្បន្នគឺជាកន្លែងបញ្ចុះសពរបស់យុទ្ធជនពលីជិត ៤.០០០ រូប ក្នុងនោះមានផ្នូរជិត ២០០ មិនទាន់កំណត់អត្តសញ្ញាណបាន។ នេះគឺជាទីបញ្ចុះសពទី ១០ នៅលើភូមិឋានខេត្តកាម៉ាវ បានដាក់ឱ្យដំណើរការយកសំណាក។ រាល់សំណាកដែលយកបាន មិនត្រឹមតែជាទិន្នន័យវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវក្ដីសង្ឃឹមក្នុងការសម្រាលការឈឺចាប់ដ៏យូរអង្វែងរបស់ក្រុមគ្រួសារដែលកំពុងទន្ទឹងរង់ចាំសាច់ញាតិរបស់ខ្លួនទាំងថ្ងៃទាំងយប់។
ថ្វីដ្បិតតែអាកាសធាតុប៉ុន្មានថ្ងៃកន្លងមកមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បង្កការលំបាកដល់ការធ្វើដំណើរ និងការជីកកកាយក៏ដោយ ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅតែសហការគ្នាយ៉ាងសកម្ម និងស៊ីសង្វាក់គ្នា ចាប់ពីដំណាក់កាលជីកកកាយ យកសំណាក រហូតដល់ការធ្វើឌីជីថលូបនីយកម្មទិន្នន័យ។ រាល់សំណាកទាំងអស់ក្រោយពេលយកបាន ត្រូវបានដាក់កូដ រក្សាទុកទិន្នន័យយ៉ាងប្រុងប្រយ័ត្ន និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងមុនពេលប្រគល់ជូនមជ្ឈមណ្ឌលពិនិត្យ ADN នៃវិទ្យាស្ថានវិទ្យាសាស្ត្រព្រហ្មទណ្ឌ (ក្រសួងនគរបាល)។
យោងតាមស្ថិតិពីគណៈចង្អុលការ ៥១៥ ខេត្តកាម៉ាវ នៅលើភូមិឋានខេត្តបច្ចុប្បន្នមានទីបញ្ចុះសពយុទ្ធជនពលីចំនួន ១១ ដែលមានផ្នូរជាង ៣.៣៨០ មិនទាន់ដឹងព័ត៌មានច្បាស់លាស់។ គិតមកទល់នឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ក្នុងក្របខណ្ឌនៃ “យុទ្ធនាការ ៥០០ ថ្ងៃយប់” អង្គភាពនានាបានជីកកកាយផ្នូរជាង ២.៨០០ យកសំណាកជីវសាស្រ្តបានជាង ២.១០០ បម្រើដល់ការពិនិត្យ។ តួលេខទាំងនោះគឺជាភស្តុតាងបញ្ជាក់ពីការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ជាមួយនឹងស្មារតីទទួលខុសត្រូវ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ជំនាន់បច្ចុប្បន្នចំពោះបុព្វបុរសជំនាន់មុន ដែលបានលះបង់ជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ។
យោងតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ឡេ ក្វាងល្វឹក ស្នងការនយោបាយរងនៃទីបញ្ជាការយោធាខេត្តកាម៉ាវ បានឱ្យដឹង ការយកសំណាកជីវសាស្រ្ត ADN កំណត់អត្តសញ្ញាណយុទ្ធជនពលី មិនត្រឹមតែបង្ហាញពីសីលធម៌ “ផឹកទឹកនឹកប្រភព” គោលនយោបាយ “តបស្នងសងគុណ” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបទបញ្ជាចេញពីបេះដូងផងដែរ។ សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់បក្ខភាគ រដ្ឋអំណាច កងទ័ពនិងប្រជាជនខេត្តកាម៉ាវ ក្នុងការខិតខំប្រឹងប្រែងឆាប់នាំយកយុទ្ធជនពលីវិលត្រឡប់មករកគ្រួសារ និងស្រុកកំណើតវិញ៕
យ្វីអាញ - វ៉ាន់តឹន