ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/09/2026 - 22:35

ស្តាប់​ប្រ​ជា​ជន​និយាយ​ - ស្ពាន​តភ្ជាប់​រឹង​មាំ​រវាង​ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន 

ដោយ​កំ​ណត់​ច្បាស់​ការ​ដោះ​ស្រាយ​ទាន់​ពេល​នូវ​បញ្ហា​ជាប់​ជំ​ពាក់​ពី​មូល​ដ្ឋាន​គឺ​ជា​ "គន្លឹះ​" បង្ក​ការ​យល់​ស្រប​ក្នុង​សង្គម​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃុំ​ឡាយ​ហ្វា​ យក​ចិត្ត​ទុក​ដាក់​ពិ​សេស​លើ​ការ​ផ្លាស់​ថ្មី​ ការ​ងារ​ប្រ​ជា​ចលនា​។ តាម​រយៈ​វេទិកា​ “ស្តាប់​ប្រ​ជា​ជន​និយាយ​” និង​រាល់​សកម្ម​ភាព​ជិត​ដិត​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បញ្ហា​ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​ពិភាក្សា​ចំ​ៗ ដោះ​ស្រាយ​គ្រប់​សព្វ​ រួម​ចំ​ណែក​ពង្រឹង​យ៉ាង​រឹង​មាំ​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​មក​លើ​បក្ស​ រដ្ឋ​ និង​បំ​ផុស​សេច​ក្តី​ប្រាថ្នា​អភិវឌ្ឍ​ភូមិ​ស្រុក​។

ពិភាក្សា​ចំ​ៗ ដោះ​ស្រាយ​ដល់​ឬ​សគល់​បញ្ហា​

គាំ​ទ្រ​សកម្ម​ភាព​នៃ​ “ខែ​ស្តាប់​ប្រ​ជា​ជន​និយាយ​” ឆ្នាំ​២០២៦ វេទិកា​ “ស្តាប់​ប្រ​ជា​ជន​និយាយ​” នៅ​ឃុំ​ឡាយ​ហ្វា​ បាន​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ពី​ប្រ​ជា​ជន​ច្រើន​កុះ​ករ​។ កត់​សម្គាល់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ តំ​ណាង​ឱ្យ​សំឡេង​របស់​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន​មាន​ពល​រដ្ឋ​ជាង​ ៧០ នាក់​មក​ពី​ភូមិ​ផ្សេង​ៗលើ​ភូមិ​ឋាន​។ ចំ​ពោះ​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ វេទិកា​មាន​ការ​ចូល​រួម​ជា​អធិប​តី​ពី​សំ​ណាក់​លោក​ ត្រឹង​គឹម​ហ្វី​ - លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​; សម​មិត្ត​ផាង​វ៉ាំង​ត្វឹង​ - អនុ​លេខា​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​; និង​សម​មិត្ត​ថា​ច់ភឿកតាយ​ - សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​ឃុំ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​កម្លាំង​នគរ​បាល​។ ក្នុង​បរិយាកាស​ប្រ​ជា​ធិ​បតេយ្យ​ បើក​ចំ​ហ​ ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា​បាន​ដោះ​ដូរ​ ឆ្លុះ​បញ្ចាំង​ដោយ​ផ្ទាល់​ព្រម​ៗគ្នា​នូវ​បញ្ហា​ជាក់​ស្តែង​ ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ប្រ​ជា​ជន​។ លេច​ធ្លោ​ គឺ​ក្រុម​មតិ​យោបល់​ដែល​ពាក់​ព័ន្ធ​នឹង​សុខុមាល​ភាព​សង្គម​ដូច​៖ គោ​លន​យោ​បាយ​គាំ​ទ្រ​មុខ​របរ​ចិញ្ចឹម​ជីវិត​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ សង់​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សា​រគោល​នយោ​បាយ​ ដោះ​ស្រាយ​ទឹក​ស្អាត​ប្រើ​ប្រាស់​ ក៏​ដូច​ជា​បណ្តា​របប​ចូល​និវត្តន៍​ និង​ថវិកា​ឧបត្ថម្ភ​ពិ​ធី​បុណ្យ​សព​សម្រាប់​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត​។

ទន្ទឹម​នឹង​នោះ​ បណ្តា​បញ្ហា​សុខា​ភិបាល​ អប់​រំ​ និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ក៏​បាន​ធ្វើ​ឱ្យ​វេទិកា​កាន់​តែ​ “ក្ដៅ​គគុក​” ផង​ដែរ​។ អ្នក​បោះ​ឆ្នោត​បាន​ស្នើ​ចំ​ៗថា​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ត្រូវ​ធា​នា​ប្រ​ភព​ថ្នាំ​ពេទ្យ​ដោយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ បង្កើន​ការ​ពិ​និត្យ​សុខ​ភាព​ជូន​អ្នក​វ័យ​ចាស់​ និង​អ្នក​ជំងឺ​រ៉ាំ​រ៉ៃ​; ព្រម​ទាំង​មាន​វិធាន​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ដាច់​ស្រេច​ស្ថាន​ភាព​ចំ​ណី​អា​ហារ​មិន​ធា​នា​សុវត្ថិ​ភាព​នៅ​មុខ​ខ្លោង​ទ្វារ​សា​លា​រៀន​។ ភាព​ខ្វះ​ចន្លោះ​ររបស់​ទី​ក្រុង​ដូច​៖ ការ​លិច​ទឹក​តាម​ដង​ផ្លូវ​ បំ​ពាន​លើ​ចិញ្ចើម​ថ្នល់​ របៀង​សុវត្ថិ​ភាព​ចរា​ចរណ៍​ រៀប​ចំ​សណ្តាប់​ធ្នាប់​ផ្សារ​ឃុំ​ ។ល។ ក៏​បាន​មា​មីង​ក្លា​ហាន​ផ្តល់​មតិ​ផង​ដែរ​។ ពិ​សេស​ ប្រ​ជា​ជន​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ជា​មួយ​រដ្ឋ​អំ​ណាច​ក្នុង​កសាង​ឃុំ​ឡាយ​ហ្វា​គ្មាន​គ្រឿង​ញៀន​ និង​អនុ​វត្ត​ល្អ​គោ​លន​យោ​បា​យស​មរ​ភូមិ​ក្រោយ​កង​ទ័ព​។

ទិដ្ឋភាព​ចាត់​តាំង​វេទិកា​ “ស្តាប់​ប្រ​ជា​ជន​និយាយ​” នៅ​ឃុំ​ឡាយ​ហ្វា​។

ដោយ​ស្មារតី​បើក​ទូ​លាយ​ចក្ខុ​វិស័យ​ មិន​គេច​វេះ​ ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​ឃុំ​ ព្រម​ទាំង​ផ្នែក​ជំ​នាញ​ផ្សេង​ៗនិង​នគរ​បាល​ឃុំ​ បាន​ទទួល​ដោយ​ផ្ទាល់​ វែក​ញែក​ស្រាយ​បំ​ភ្លឺ​ និង​ឆ្លើយ​តប​យ៉ាង​ពេញ​ចិត្ត​ចំ​ពោះ​រាល់​មតិ​យោបល់​ភ្លាម​ៗនៅ​នឹង​វេទិកា​ ទទួល​បាន​ការ​យល់​ស្រប​ខ្ពស់​ពី​សំ​ណាក់​ប្រ​ជា​ជន​។ ថ្លែង​ក្នុង​វេទិកា​ សម​មិត្ត​ ត្រឹង​គឹម​ហ្វី​ បាន​អះ​អាង​៖ “អត្ថ​ន័យ​នៃ​វេទិកា​លើក​នេះ​មិន​ត្រឹម​តែ​បញ្ឈប់​លើ​ការ​បង្ក​បរិយាកាស​ដើម្បី​ប្រ​ជា​ជន​លើក​ឡើង​ពី​បំ​ណង​ប្រាថ្នា​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​។ សំ​ខាន់​ជាង​នេះ​ទៀត​ នេះ​គឺ​ជា​ស្ពាន​តភ្ជាប់​យ៉ាង​រឹង​មាំ​ដើម្បី​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និងរ​ណ​សិរ្ស​មា​តុ​ភូមិ​ឃុំ​កាន់​តែ​ជិត​នឹង​ប្រ​ជា​ជន​ ស្និទ្ធ​ប្រ​ជា​ជន​ យល់​ប្រ​ជា​ជន​  និង​ដោះ​ស្រាយ​ទាន់​ពេល​នូវ​បញ្ហា​ទទូច​ភ្លាម​ៗពី​មូល​ដ្ឋាន​។ តាម​រយៈ​នោះ​ យើង​ពង្រីក​ជា​អតិ​បរ​មា​សិទ្ធិ​ជា​ម្ចាស់​របស់​ប្រ​ជា​ជន​ក្នុង​ការ​ចូល​រួមក​សាង​រដ្ឋ​អំ​ណាច​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អភិ​បាល​កិច្ច​ ពង្រឹង​ជំនឿ​ទុក​ចិត្ត​ និង​បង្ក​ការ​យល់​ស្រប​ក្នុង​សង្គម​។ នេះ​គឺ​ជា​បុព្វ​បទ​ដ៏​សំ​ខាន់​ដើម្បី​អនុ​វត្ត​ជ័យ​ជម្នះ​រាល់​ភារ​កិច្ច​សេដ្ឋ​កិច្ច​-សង្គម​ ប្តេជ្ញា​ចិត្ត​កសាង​ឃុំ​ឡាយ​ហ្វា​វីរ​ភាព​ឱ្យ​កាន់​តែ​ស៊ី​វិល័យ​ និង​ទំនើប​”។

ផ្លាស់​ថ្មី​ជា​វិជ្ជមាន​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​

ជា​ភូមិ​ឋាន​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៧០% នា​ពេល​កន្លង​ ការ​ងារ​ប្រ​ជា​ចលនា​នៅ​ឃុំ​ឡាយ​ហ្វា​តែង​ផ្សារ​ភ្ជាប់​ជា​មួយ​លក្ខ​ណៈពិ​សេស​ខាង​សាសនា​ ជន​ជាតិ​។ មិន​ត្រឹម​តែ​រង់​ចាំ​ប្រ​ជា​ជន​មក​កាន់​វេទិកា​ប៉ុណ្ណោះ​ទេ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តែង​ម្ចាស់​ការ​ចុះ​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​វត្ត​ពុទ្ធ​សា​ស​នា​ទក្ខិណនិកាយ​ខ្មែរ​លើ​ភូមិ​ឋាន​ ដើម្បី​ក្តាប់​ស្ថាន​ភាព​ ចែក​រំលែក​ និង​ដោះ​ស្រាយ​ទាន់​ពេល​ពី​បំ​ណង​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ​របស់​ប្រ​ជា​ជន​។

ថ្នាក់​ដឹក​នាំ​ឃុំ​ឡាយ​ហ្វា​ តែង​ចុះ​សួរ​សុខ​ទុក្ខ​ ក្តាប់​ព័ត៌​មាន​តាម​វត្ត​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​លើ​ភូមិ​ឋាន​ឃុំ​ ។

ចែក​រំលែក​អំ​ពី​ការ​ផ្លាស់​ថ្មី​នៃ​ភូមិ​ស្រុក​ លោក​ ថា​ច់មាន​ - តំ​ណាង​គណៈ​កម្ម​ការ​វត្ត​ឈូង​ធំ​ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “រយៈ​ពេល​កន្លង​ អា​ស្រ័យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​ តែង​ស្តាប់​មតិ​យោបល់​របស់​មា​មីង​ ម្ល៉ោះហើយ​ភូមិ​ស្រុក​មាន​ការ​ផ្លាស់​ថ្មី​ច្រើន​ពិត​ប្រាកដ​។ ផ្តើម​ពី​ការ​ផ្តល់​មតិ​ដ៏​តូច​ដូច​ជា​ការ​ជួស​ជុល​តាម​ផ្លូវ​បេតុង​សម្រាប់​ធ្វើ​ដំ​ណើរ​ រហូត​ដល់​ការ​ណែ​នាំ​មា​មីង​ធ្វើ​សេដ្ឋ​កិច្ច​ បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​។ល។ អា​ស្រ័យ​ហេ​តុ​នេះ​ ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​កាន់​តែ​មាន​ការ​រីក​ចម្រើន​ច្រើន​ មា​មីង​រីក​រាយ​យ៉ាង​ខ្លាំង​ និង​ជឿ​ទុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​រដ្ឋ​អំ​ណាច​”។

អាច​និយាយ​បាន​ថា​ វេទិកា​ “ស្តាប់​ប្រ​ជា​ជន​និយាយ​” នៅ​ឃុំ​ឡាយ​ហ្វា​ មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​មួយ​ប្រ​កប​ដោយ​លក្ខ​ណៈចលនា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាន​ក្លាយ​ជា​ភាព​ជាក់​ស្តែង​។ តាម​រយៈ​ការ​ចេះ​ស្តាប់​ គោរព​ និង​ដោះ​ស្រាយ​ទាន់​ពេល​របស់​ប្រ​ជា​ជន​ពិត​ប្រាកដ​ រដ្ឋ​អំ​ណាច​ឃុំ​ឡាយ​ហ្វា​កំ​ពុង​ជា​ជំ​ហា​នក​សាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជជន​រឹង​មាំ​។ នេះ​គឺ​ជា​ “គន្លឹះ​” បំ​ផុស​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ បង្ក​កម្លាំង​ចលករ​ដ៏​ធំ​ធេង​ ដើម្បី​ឃុំ​បន្ត​ឈាន​លោត​ផ្លោះ​អភិវឌ្ឍ​ដំ​ណើរ​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​រយៈ​ពេល​ខាង​មុខ​៕

 ថាញ​ហ៊ុង - លី​សៀ​

ចែករំលែកអត្ថបទ