មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/09/2026 - 04:55

ដំ​ណើរ​ផ្សារ​ភ្ជាប់​នឹង​សិល្បៈ​គូរ​គំនូរ​របស់​យុវ​ជន​ខ្មែរ​ 

ទោះ​បី​មិន​ធ្លាប់​បាន​ឆ្លង​កាត់​សា​លាប​ណ្តុះ​បណ្តា​លត្រឹម​ត្រូវ​ ហើយ​ក៏​មិន​មាន​ទេព​កោស​ល្យគូរ​គំនូរ​តាំង​ពី​តូច​ក៏​ដោយ​ ប៉ុន្តែ​ដោយ​ការ​ស្រ​ឡាញ់​ពេញ​ចិត្ត​ និង​ការ​ខិត​ខំ​ព្យា​យាម​មិន​ឈប់​ឈរ​ បង​លី​ហ្វាយ​ផុង​ នៅ​ភូមិ​បឹង​ ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ​ ក៏​អាច​រចនា​ផ្ទាំង​គំនូរ​ដ៏​មាន​ភាព​រស់​រវើក​និង​ស្រស់​ស្អាត​។

បង​លី​ហ្វាយ​ផុង​ កំ​ពុង​ផ្ចិត​ផ្ចង់​គូរ​គំនូរ​។

ពេលនឹក​ដល់​ដំ​ណើរ​ការ​ផ្សារ​ភ្ជាប់​នឹង​របរ​គំនូរ​ បង​ផុង​រៀប​រាប់​ឱ្យ​ដឹង​ កាល​នោះ​គាត់​បួស​រៀន​បាន​១០វស្សា​។ ដោយ​ចៃ​ដន្យបាន​ជួប​បង​យ័ញថា​ញ់ដា​ក នៅ​ខេត្ត​អាង​យ៉ាង​ មក​គូរ​គំនូរ​និង​ឆ្លាក់​ក្បូរ​ក្បាច់​រចនា​នៅ​វត្ត​អំ​ពូ​យារ​។ ដោយ​ឃើញ​ក្បូរ​ក្បាច់​រចនា​ស្អាត​ ហេ​តុ​នោះ​គាត់​ក៏​សុំ​រៀន​ ចំ​ណាយ​ពេល​ ៣ ឆ្នាំ​ទើប​ចេះ​ឆ្លាក់​ក្បូរ​ក្បាច់​រចនា​បាន​ស្ទាត់​ជំ​នាញ​។ នៅ​ពេល​ចេះ​ស្ទាត់​ជំ​នាញ​ហើយ​ គាត់​ចង់​រៀន​គូរ​បន្ត​ទៀត​ អា​រម្មណ៍​ថ្ងៃ​ដំ​បូង​កាន់​ជក់​ មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​។

បង​ផុង​ រៀប​រាប់​៖ “រៀន​ប្រ​មា​ណ​ ២ ឆ្នាំ​ទើប​ខ្ញុំ​ចេះ​គូរ​បាន​បន្តិច​បន្តួច​។ ដំ​បូង​ខ្ញុំ​មិន​ធ្លាប់​គិត​ថា​ខ្លួន​អាច​គូរ​បាន​ទេ​ ពី​ព្រោះ​ខ្ញុំ​មាន​វ័យ​ក៏​ចាស់​ ហើយ​តែង​បា​រម្ភ​ខ្លាច​គូរ​មិន​ស្អាត​”។

មាន​ពេល​ខ្លះ​គាត់​ធ្លាក់​ទឹក​ចិត្ត​ និង​ចង់​បោះ​បង់​ពាក់​កណ្តា​លការ​ ពី​ព្រោះ​ឃើញ​រៀន​យូរ​ហើយ​តែ​គ្មាន​រីក​ចម្រើន​អ្វី​សោះ​។ ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ប្តេជ្ញា​ចិត្ត​ បើ​ចង់​ជោគ​ជ័យ​ត្រូវ​តែ​ខិត​ខំ​។ ផ្តើម​ពី​គំ​និត​នោះ​ គាត់​បន្ត​កាន់​ជក់​ និង​កាន់​តែ​ខិត​ខំ​ខ្លាំង​ជាង​ទៀត​។

ដំ​ណាក់​ការ​បង្កើត​ផ្ទាំង​គំនូរ​នីមួយៗ​ ត្រូវ​ទាម​ទារ​ការ​អត់​ធ្មត់​ខ្ពស់​ ចាប់​ពី​ការ​លាយ​ពណ៌​ រហូត​ដល់​សម្រេច​ផលិត​ផល​នីមួយៗ​។ ផ្តើម​ពី​ការ​ប្តេជ្ញា​ និង​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ ទើប​ផ្ទាំង​គំនូរ​ទាំង​នោះ​មាន​ភាព​ស្រស់​ស្អាត​និង​ទាក់​ទាញ​អា​រម្មណ៍​។ មិន​ត្រឹម​តែ​គូរ​គំនូរ​ខ្នា​ត់តូច​ប៉ុណ្ណោះ​ទេ​ គាត់​ក៏​អាច​គូរ​គំ​នូរខ្នាត​ធំ​នៅ​លើ​ជញ្ជាំង​ទៀត​ផង​។

បង​ផុង​ ឱ្យ​ដឹង​បន្ថែម​៖ “ប្រ​ភេទ​គំនូរ​ដែល​ខ្ញុំ​គូរ​តាម​តម្រូវ​ការ​របស់​អតិថិ​ជន​ ពេល​ខ្លះ​គឺ​រូប​គំ​រូ​ដែល​អតិថិ​ជន​ផ្តល់​ឱ្យ​ពេល​ខ្លះ​គឺ​រូប​គំ​រូ​ដែល​ខ្ញុំ​មាន​ស្រាប់​ ភាគ​ច្រើន​គឺ​រូប​ប្រាសាទ​អង្គរ​វត្ត​ ទេ​សភាព​ស្រុក​កំ​ណើត​ រូប​ក្ងោក​ រូប​ត្រី​... អតិថិ​ជន​ចូល​ចិត្ត​រូប​អ្វី​ ខ្ញុំ​គូរ​ហ្នឹង​”។ ដោយ​សារ​ផ្ចិត​ផ្ចង់​ទៅ​លើ​ផ្ទាំង​គំនូរ​ ពេល​ណា​ក៏​យក​ចិត្ត​ទុក​ដាក់​ដល់​គុណ​ភាព​ ម្ល៉ោះហើយ​ ផ្ទាំង​គំនូរ​នីមួយៗ​នៅ​ពេល​សម្រេច​រួច​រាល់​ តែង​បាន​អតិថិ​ជន​ពេញ​ចិត្ត​។

អតិថិ​ជន​ដឹង​ឮ​ពី​ផ្ទាំង​គំនូរ​របស់​បង​ភាគ​ច្រើន​តាម​ រយៈ​ការ​បង្ហោះ​រូប​លើ​ Face book, TikTok និង​ Zalo។ ពេល​ឃើញ​ពេញ​ចិត្ត​ ពួក​គាត់​ផ្ញើ​សារ​សួរ​តម្លៃ​។ បើ​ឃើញ​តម្លៃ​សម​រម្យ​ អតិថិ​ជន​ក៏​កម្ម​ង់ទិញ​។ ផ្ទាំង​គំនូរ​នីមួយៗ​របស់​គាត់​មាន​តម្លៃ​ចាប់​ពី​ ៥០០ .០០០ដុង​ រហូត​ដល់​ខ្ពស់​បំ​ផុត​ ១,៥ លាន​ដុង​អា​ស្រ័យ​លើ​ទំ​ហំ​។

ពេល​គូរ​រួច​ស្រេច​ បើ​អតិថិ​ជន​នៅ​ក្នុង​ទី​ក្រុង ​(ខេត្ត​) គាត់​យក​ទៅ​ប្រ​គល់​ដល់​កន្លែង​ បើ​អតិថិ​ជន​នៅ​ខេត្ត​ក្រៅ​ គាត់​នឹង​ផ្ញើ​តាម​ប្រៃសណីយ៍​។

ផ្ទាំង​គំនូរ​ដ៏​ស្រស់​ស្អាត​ និង​រស់​រវើក​របស់​បង​លី​ហ្វាយ​ផុង​ គឺ​ជា​ភស្តុ​តាង​ច្បាស់​លាស់​នៃ​ភាព​អត់​ធ្មត់​ និង​ការ​ខិត​ខំ​ដោយ​មិន​ឈប់​ឈរ​។ សមិទ្ធ​ផល​ដែល​ បង​សម្រេច​បាន​នៅ​ថ្ងៃ​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ប្រ​ការ​មួយ​ដ៏​មាន​អត្ថ​ន័យ​៖ ជោគ​ជ័យ​តែង​កើត​មាន​ ចំ​ពោះ​អ្នក​ណា​ដែល​ខិត​ខំ​ព្យា​យាម​។ ត្រូវ​មាន​ការ​ប្តេជ្ញា​ ស្រ​ឡាញ់​ពេញ​ចិត្ត​ និង​ខិត​ខំ​ដោយ​មិន​ឈប់​ឈរ​ចំ​ពោះ​ការ​ងារ​ដែល​ស្រ​ឡាញ់​ពេញ​ចិត្ត​ នោះ​ទើប​ការ​ខិត​ខំ​ពិត​ជា​នឹង​ទទួល​បាន​ផល​ត្រចះ​ត្រ​ចង់​៕

                                        វឌ្ឍា - វិមាន

ចែករំលែកអត្ថបទ