ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/09/2026 - 17:56

បង្កើន​កម្រិត​កង​ជួរ​គណៈ​កម្មា​ធិ​ការ​បក្ស​ថ្នាក់​មូល​ដ្ឋាន​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ធ្វើ​ឱ្យ​សុក្រឹត​ជំ​នាញ​វិជ្ជា​ជី​វៈ​គណៈ​កម្មា​ធិ​ការ​បក្ស​ជា​បុព្វ​បទក​សាង​អង្គ​ការ​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​។ កន្លង​ហើយ​ វគ្គ​បំប៉ន​ការ​ងារ​បក្ស​ថ្នាក់​មូល​ដ្ឋាន​ នៅ​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ បាន​បំប៉ន​គោល​ជំ​ហរ​ បំ​ណិន​អនុ​វត្ត​ដើម្បី​អ្នក​ដឹក​នាំ​សាខា​បក្ស​ ពង្រីក​តួ​នា​ទី​ស្នូល​ផ្នែក​នយោ​បាយ​នៅ​កន្លែង​ប្រ​ជា​ជន​ស្នាក់​នៅ​។

សិក្ខា​កាម​ចូល​រួម​វគ្គ​បំប៉ន​ជំ​នាញ​វិជ្ជា​ជី​វៈ​ការ​ងារ​បក្ស​នៅ​មូល​ដ្ឋាន​ លើក​ទី​១ ឆ្នាំ​២០២៦ នៅ​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​។

វគ្គ​បំប៉ន​ជំ​នាញ​វិជ្ជា​ជី​វៈ​ការ​ងារ​បក្ស​នៅ​មូល​ដ្ឋាន​លើក​ទី​១ ឆ្នាំ​២០២៦ បាន​ប្រ​មូល​ផ្តុំ​សិក្ខា​កាម​ចូល​រៀន​១១០នាក់​ ដែល​ជា​លេខា​ អនុ​លេខា​និង​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សាខា​បក្ស​ អញ្ជើញ​មក​ពី​ឃុំ​ត្រឹង​ដេ លិត​ហូយ​ធឿង​ លីវ​ទូ​ តាយ​វ៉ាំង​និង​ថា​ញ់ធើយ​អាង​។ វគ្គ​សិក្សា​គឺ​ជា​ដំ​ណាក់​ការ​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​គ្រឹះ​អំ​ពី​អង្គ​ការ​មូល​ដ្ឋាន​បក្ស​ ការ​ងារ​សតិ​អា​រម្មណ៍​ ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​ ស្ងើច​សរសើរ​ ពិ​ន័យ​និង​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​។ ប្រ​ធាន​បទ​នា​នា​ដែល​បាន​ផ្សព្វ​ផ្សាយ​មិន​ត្រឹម​តែ​មា​នល​ក្ខណៈ​ទ្រឹស្តី​សុទ្ធ​សាធ​នោះ​ទេ​ ថែម​ទាំង​ច្បាម​វិន័យ​បក្ស​ សំ​ដៅ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ដែល​កើត​ឡើង​ពី​ភាព​ជាក់​ស្តែង​នៃ​ការ​ដឹក​នាំ​នៅ​តាម​ភូមិ​ឋាន​ជន​បទ​នីមួយៗ​។
ទិស​ដៅ​សំ​ខាន់​នៃ​វគ្គ​បំ​បន់​លើក​នេះ​ គឺ​លើក​កម្ពស់​គុណ​ភាព​ប្រ​ជុំ​សាខា​បក្ស​ ជម្នះ​ស្ថាន​ភាព​គ្រាន់​តែ​ប្រ​ជុំ​ឱ្យ​មាន​រូប​ភាព​និង​ទា​ញ់ទ័ល​ក្នុង​ការ​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​ដឹក​នាំ​។ តាម​រយៈ​កិច្ច​ពិភាក្សា​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ស​នៅ​មូល​ដ្ឋាន​យល់​ច្បាស់​លាស់​បែប​បទ​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​ប្រ​ចាំ​ ក៏​ដូច​ជា​កិច្ច​ប្រ​ជុំ​ប្រ​ធាន​បទ​ ចេះ​របៀប​បំ​ផុស​គំ​និត​សមូហ​ភាព​និង​បែង​ចែក​ភារ​កិច្ច​ជាក់​ស្តែង​ដល់​បក្ខ​ជន​ម្នាក់​ៗ។ ពិ​សេស​ នៅ​ភូមិ​ឋាន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​កុះ​ករ​ ដូច​ជា​ លីវ​ទូ​ តាយ​វ៉ាំង​និង​ថា​ញ់ធើយ​អាង​ បំ​ណិន​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ត្រូវ​បាន​កំ​ណត់​ច្បាស់​ជា​ចង្កឹះ​សោ​របើក​ផ្លូវ​។កម្មា​ភិបាល​គណៈ​ប្រតិ​បត្តិ​ការ​សាខា​បក្ស​បាន​បំប៉ន​វី​ធី​សាស្ត្រ​ចលនា​បត់​បែន​ ចេះ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​មាន​ប្រិយ​ភាព​និង​ព្រះ​សង្ឃ​តាម​វត្ត​អា​រាម​ ផ្តើម​ពី​នោះ​ បង្ក​ការ​ឯក​ភាព​ខ្ពស់​ពេល​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កសាង​ជន​បទ​ថ្មី​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​និង​រក្សា​លំ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​ស្រុក​។

វគ្គ​បំប៉ន​រួម​ចំ​ណែក​លើក​កម្ពស់​ជំ​នាញ​វិជ្ជា​ជី​វៈ​ បំ​ណិន​ដឹក​នាំ​ ចាត់​ចែង​ដល់​កង​ជួរ​គណៈ​កម្មា​ធិ​ការ​បក្ស​ថ្នាក់​មូល​ដ្ឋាន​។

អះ​អាង​ពី​សា​រៈសំ​ខាន់​នៃ​ការងា​រប​ណ្តុះ​បណ្តា​លនេះ​ អ្នក​ស្រី​ ង្វៀង​ធី​យៀង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ បញ្ជាក់​៖ “ការងា​រក​សាង​បក្ស​គឺ​ជា​ភារ​កិច្ច​ស្នូល​ ជា​កត្តា​សម្រេច​ដល់​សមត្ថ​ភាព​ដឹក​នាំ​និង​កម្លាំង​តស៊ូ​ប្រ​យុទ្ធ​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​។សាខា​បក្ស​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ ជា​កក្តា​ស្នូល​ផ្នែក​នយោ​បាយ​នៅ​មូល​ដ្ឋាន​ ក្នុង​នោះ​ កង​ជួរ​លេខា​ អនុ​លេខា​និង​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សាខា​បក្ស​ជា​អ្នក​ចាត់​តាំង​ គ្រប់​គ្រង​និង​អនុ​វត្ត​ធ្វើ​ឱ្យ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ទៅ​ក្នុង​ជីវ​ភាព​ប្រ​ជា​ជន​។ ការ​លើក​កម្ពស់​ជំ​ហ​រន​យោ​បាយ​និង​បំ​ណិន​គ្រប់​គ្រង​ដល់​កង​កម្លាំង​ទាំង​នេះ​មាន​អត្ថ​ន័យ​ស្លាប់​រស់​ដើម្បី​រក្សា​រឹង​មាំ​ក្រឹត្យ​ក្រម​ ទប់​ស្កាត់​ពី​ចម្ងាយ​នូវ​ភាព​ឱន​ថយ​អំ​ពី​សតិ​អា​រម្មណ៍​នយោ​បាយ​ សីល​ធម៌​ របៀប​រស់​នៅ​ “ការ​ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង​” “ការ​ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង​” កសាង​អង្គ​ការ​មូល​ដ្ឋាន​បក្ស​កាន់​តែ​ស្អាត​ស្អំ​និង​រឹង​មាំ​”។

ផ្តើម​ពី​ភាព​ជាក់​ស្តែង​ បង​ស្រី​ ទ្រឿង​ធី​មី​ធ្វី​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ផ្សារ​ ឃុំ​ត្រឹង​ដេ ចែក​រំលែក​៖ “ប្រ​ធាន​បទ​ជំ​នាញ​វិជ្ជា​ជី​វៈ​បាន​ជួយ​ឱ្យ​ខ្លួន​ផ្ទាល់​ដោះ​ស្រាយ​ការ​លំ​បាក​ជា​ច្រើន​ក្នុង​កិច្ច​ចង្អុល​ការ​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​។ អា​ស្រ័យ​យល់​ច្បាស់​គោល​ការណ៍​ចាត់​តាំង​និង​វិធី​សាស្ត្រ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ កម្មា​ភិបាល​មូល​ដ្ឋាន​ចេះ​របៀប​រួម​បញ្ចូល​យ៉ាង​រលូន​រវាង​ភារ​កិច្ច​របស់​រដ្ឋ​អំ​ណាច​ភូមិ​និង​ការងា​រក​សាង​បក្ស​។ អ្នក​ដឹក​នាំ​នៅ​មូល​ដ្ឋាន​ម្ចាស់​ការ​ជិត​ដិត​នឹង​ប្រ​ជា​ជន​ ស្តាប់​មតិ​គោល​បំ​ណង​របស់​ប្រ​ជា​ជន​ ពង្រីក​លក្ខ​ណៈគំ​រូ​ឈាន​មុខ​របស់​បក្ខ​ជន​ ដើម្បី​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ខ្នះ​ខ្នែង​ពល​កម្ម​ផលិត​ ស្រប​មតិ​កសាង​ផ្នត់រស់​នៅ​ស៊ី​វិល័យ​”។

តម្រូវ​ការ​នៃ​វគ្គ​បំប៉ន​លើក​នេះ​ គឺ​ចាប់​ផ្តើម​ពី​តួ​នា​ទី​ស្ពាន​តភ្ជាប់​របស់​សាខា​បក្ស​រវាង​បក្ស​និង​ប្រ​ជា​ជន​។ រាល់​គោល​ការណ៍​ គោ​លន​យោ​បាយ​អាច​ពង្រីក​ប្រ​សិទ្ធ​ភាព​បាន​ពិត​ប្រាកដ​ ពេល​អ្នក​ដឹក​នាំ​សាខា​បក្ស​ភូមិ​មាន​គោល​ជំ​ហរ​រឹង​មាំ​ ពូ​កែ​ជំ​នាញ​វិជ្ជា​ជី​វៈ​និង​ជិត​ដិត​ជា​មួយ​ជីវ​ភាព​ជាក់​ស្តែង​ និយាយ​ទន្ទឹម​នឹង​ធ្វើ​ ដើម្បី​រក្សា​រឹង​មាំ​ក្តី​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​”។

ប្រ​សិទ្ធ​ភាព​ពី​ថ្នាក់​រៀន​នេះ​ បាន​បំ​ផុស​ភាព​ក្លៀវ​ក្លា​ ជួយ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ថ្នាក់​មូល​ដ្ឋាន​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដឹក​នាំ​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​ក្នុង​ដំ​ណាក់​កាល​ថ្មី​។ ការ​ធ្វើ​ឱ្យ​សុក្រិត​ជំ​នាញ​វិជ្ជា​ជី​វៈ​ដល់​កង​កម្លាំង​ស្នូល​គឺ​ជា​បុព្វ​បទ​ដ៏​សំ​ខាន់​ ដើម្បី​កសាង​អង្គ​ការ​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​ ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ