ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/09/2026 - 21:22

ប្រ​ញាប់​ធ្វើ​ឱ្យ​សុក្រឹត​ការ​ងារ​ត្រៀម​ពិ​ធី​ Festival អន្តរ​ជាតិ​វិស័យ​មុខ​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​លើក​ទី​II - កឹង​ធើ​ ឆ្នាំ​ ២០២៦ 

គណៈ​ចាត់​តាំង​ពិ​ធី​ Festival អន្តរ​ជាតិ​វិស័យ​មុខ​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​លើក​ទី​ II - កឹង​ធើ​ ឆ្នាំ​ ២០២៦ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ការ​ងារ​ត្រៀម​ពិ​ធី​ Festival។ លោក​ ត្រឹង​ជី​ហ៊ុង  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ អនុ​ប្រ​ធាន​គណៈ​ចាត់​តាំង​ ដឹក​នាំ​ក្នុង​កិច្ច​ប្រ​ជុំ​។

លោក​ ង្វៀង​ហ្វា​អាញ​ នា​យក​មន្ទីរ​កសិ​កម្ម​ និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ​ ប្រ​កាស​សេច​ក្តី​សម្រេច​បង្កើត​គណៈ​ចាត់​តាំង​ពិ​ធី​ Festival អន្តរ​ជាតិ​ប្រ​ភេទ​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​លើក​ទី​ II - កឹង​ធើ​ ឆ្នាំ​ ២០២៦។

កិច្ច​ប្រ​ជុំ​ដើម្បី​បែង​ចែក​ភារ​កិច្ច​សមា​ជិក​គណៈ​ចាត់​តាំង​ ប្រ​កាស​សេច​ក្តី​សម្រេច​បង្កើត​អនុ​គណៈ​កម្ម​ការ​បម្រើ​ក្នុង​ពិ​ធី​ Festival និង​ពិ​និត្យ​ឡើង​វិញ​នូវ​សម្ទុះ​ល្បឿន​អនុ​វត្ត​ភារ​កិច្ច​ដែល​បាន​ចាត់​។ ប្រ​ចាំ​ការ​គណៈ​ចាត់​តាំង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ភារ​កិច្ច​សំ​ខាន់​ៗមួយ​ចំ​នួន​ដូច​៖ ធ្វើ​សេ​នា​ធិ​ការ​ត្រៀម​នូវ​ខ្លឹម​សារ​សិក្ខា​សា​លា​ មហោស្រព​ប្រឡង​  ការស​ម្តែង​ ទស្សនា​ទេស​ចរណ៍​ ការ​ងារ​ត្រៀម​តុ​បតែង​ក្នុង​ពិ​ធី​ Festival; ការ​តាំង​បង្ហាញ​ ឧទ្ទេស​នាម​ផលិត​ផល​ OCOP និង​សមិទ្ធ​ផល​នៃ​វិស័យ​ស្រូវ​អង្ករ​;  ការ​ងារ​ភស្តុ​ភារ​ជា​ដើម​។ ពិ​ធី​ Festiva ឆ្នាំ​ ២០២៦ ក្រោម​ប្រ​ធាន​បទ​ “អង្ក​របៃ​តង​វៀត​ណាម​ - ឈាន​ទៅ​លើ​ឆាក​អន្តរ​ជាតិ​” គ្រោង​នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ ២៣ ដល់​ថ្ងៃ​ ២៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៦។

លោក​ត្រឹង​ជី​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ថ្លែង​ដឹក​នាំ​ក្នុង​កិច្ច​ប្រ​ជុំ​។

ពិ​ធី​ Festival ចាត់​តាំង​ឡើង​ទ្រង់​ទ្រាយ​អន្តរ​ជាតិ​ មាន​ល្វែង​ដាក់​បង្ហាញ​ តាំង​ពិព័រណ៍​ជាង​ ៥០០ អង្គ​ភាព​ ដែល​ឧទ្ទេស​នាម​ ផ្សព្វ​ផ្សាយ​ពី​ទម្រង់​ផលិត​ ផលិត​ផលក​សិក​ផល​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​របស់​ខេត្ត​ ក្រុង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​និយាយ​ដោយ​ឡែក​ និង​វៀត​ណាម​និយាយ​រួម​។ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កសិ​កម្ម​ ផ្សព្វ​ផ្សាយ​បេតិក​ភណ្ឌ​ស្រូវ​អង្ករ​ បង្កើន​ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម​ បើក​ទូ​លាយ​ទី​ផ្សារ​នាំ​ចេញ​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ក្នុង​វិស័យ​ស្រូវ​អង្ករ​។ល។ តាម​រយៈ​ពិ​ធី​ Festival ទី​ក្រុង​កឹង​ធើ​ឆ្ពោះ​ដល់​គោល​ដៅ​លើក​កម្ពស់​ស្មារតី​អំ​ពី​ផលិត​បៃ​តង​ បំ​ភាយ​ឧស្ម័ន​ទាប​ នវា​នុវត្ត​ន៍ បង្កើន​គុណ​ភាព​ តម្លៃ​បន្ថែម​ និង​កម្លាំង​ប្រ​ជែង​របស់​អង្ករ​វៀត​ណាម​លើ​ទី​ផ្សារ​អន្តរ​ជាតិ​។ល។

ទម្រង់​ផលិត​ស្រូវ​តាម​វាល​ស្រែ​ខ្នាត​ធំ​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​បង្ក​បង្កើន​ផល​នៅ​ទី​ក្រុង​កឹង​ធើ​។​

ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ត្រឹង​ជី​ហ៊ុង បាន​ស្នើ​ឱ្យ​មន្ទីរ​ ផ្នែក​ ស្ថា​ប័ន​ និង​អង្គ​ភាព​ ប្រ​ញាប់​រួច​រាល់​លើ​ខ្លឹម​សារ​ត្រៀម​រៀប​ចំ​ កំ​ណត់​ច្បាស់​ទំនួល​ខុស​ត្រូវ​ ស្ថា​ប័ន​ទទួល​បន្ទុក​ ភារ​កិច្ច​ និង​ពេល​វេលា​សម្រេច​ជា​ស្ថាពរ​ចំ​ពោះ​កិច្ច​ការ​នីមួយៗ​។ មន្ទីរ​កសិ​កម្ម​ និង​បរិស្ថាន​ ក្នុង​តួ​នា​ទី​ជា​ស្ថា​ប័ន​ប្រ​ចាំ​ការ​ បន្ត​ធ្វើ​ការ​សរុប​មតិ​យោបល់​របស់​សមា​ជិក​គណៈ​ចាត់​តាំង​លើ​សេច​ក្តី​ព្រាង​ឱ្យ​បាន​ពេញ​លេញ​បែង​ចែក​ភារ​កិច្ច​ និង​សេច​ក្តី​ព្រាង​បង្កើត​អនុ​គណៈ​កម្ម​ការ​។ បណ្តា​សមា​ជិក​គណៈ​ចាត់​តាំង​ផ្តោត​លើ​ការ​ផ្តល់​យោបល់​ដើម្បី​មន្ទីរ​ធ្វើ​ការ​សរុប​ សម្រេច​ជា​ស្ថាពរ​ រាយ​ការណ៍​ជូន​គណៈ​ចាត់​តាំង​ និង​បណ្តា​ស្ថា​ប័ន​ពាក់​ព័ន្ធ​ពិ​និត្យ​ ឯក​ភាព​។ រាល់​ការ​លំ​បាក​ ជំ​ពាក់​ជំ​ពិន​ដែល​កើត​ឡើង​ ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​ជូន​គណៈ​ចាត់​តាំង​ គណៈ​ចង្អុល​ការ​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ដើម្បី​ដោះ​ស្រាយ​។ល។៕

ហា​វ៉ាំង​ -លី​សៀ​

ចែករំលែកអត្ថបទ