គាំទ្រយុទ្ធនាការ “ធ្វើឱ្យពិភពលោកជ្រះស្អាតជាង ឆ្នាំ២០២៦” ក្រោមប្រធានបទ “ផ្តើមពីចានអាហារជ្រះស្អាត ដល់ទីក្រុងជ្រះស្អាត” ឃុំឡាយហ្វា ទីក្រុងកឹងធើ បានចាត់តាំងអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាក់ស្តែងជាច្រើន។ ចលនានេះ មិនត្រឹមតែលើកកម្ពស់ការយល់ដឹងអំពីការសំចៃចំណីអាហារ និងបែងប្រភេទសំរាមនៅនឹងប្រភពប៉ុណ្ណោះទេ ថែមទាំងសាយភាយយ៉ាងខ្លាំងនូវរបៀបរស់នៅបៃតងនៅនានាភូមិទៀតផង។

ឃុំឡាយហ្វា ទីក្រុងកឹងធើ សាមគ្គីគ្នាគាំទ្របយុទ្ធនាការ “ធ្វើឱ្យពិភពលោក
ជ្រះស្អាតជាង ឆ្នាំ២០២៦”។
យុទ្ធនាការ “ធ្វើឱ្យពិភពលោកជ្រះស្អាតជាង ឆ្នាំ២០២៦” បានប្រទេសអូស្ត្រាលីផ្តួចផ្តើមឡើងចាប់តាំងពីឆ្នាំ ១៩៩៣ និងបានកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) អំពាវនាវនៅលើទ្រង់ទ្រាយសកលលោកជាទៀងទាត់ក្នុងសប្តាហ៍ទីបីនៃខែកញ្ញាជារៀងរាល់ឆ្នាំ។ ឆ្លងកាត់រយៈពេលជាងបីទសវត្សរ៍ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រជាជនរាប់រយលាននាក់ នៅបណ្តាប្រទេសចំនួន ១៨០ បានក្លាយជាចលនាសកម្មភាពដើម្បីបរិស្ថានយ៉ាងជ្រាលជ្រៅ និងកម្រិតខ្ពស់បំផុតនៅលើពិភពលោក។ ឆ្នាំ២០២៦ យុទ្ធនាការបានផ្តោតផ្ទាល់ទៅលើបញ្ហាការខ្ជះខ្ជាយចំណីអាហារ – ដែលជាប្រភពបង្កកាកសំណល់សរីរាង្គយ៉ាងធំធេង បង្កសម្ពាធយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃសំរាម ប៉ុន្តែអាចបង្ការទប់ស្កាត់បានទាំងស្រុងដែលចេញពីរបៀបរស់នៅប្រចាំថ្ងៃ។
ដើម្បីធ្វើឱ្យជាក់ស្តែងនូវគោលការណ៍របស់ថ្នាក់លើ គណៈកម្មាធិការប្រជាជនឃុំឡាយហ្វា បានចេញសារលិខិតលេខ ៦០៦៦/UBND-KT នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៦ សំដៅផ្សព្វផ្សាយវគ្គចំណុចកំពូលនៅក្នុងខែកញ្ញា ឆ្នាំ២០២៦។ សារលិខិតបានប្រគល់ភារកិច្ច ឱ្យការិយាល័យសេដ្ឋកិច្ចធ្វើជាអធិបតី សហការជាមួយមជ្ឈមណ្ឌលសេវាកម្មទូទៅ និងប្រធានភូមិនានា ជម្រុញខ្លាំងការឃោសនា ចលនាទូទាំងកម្មាភិបាល អ្នករដ្ឋការ និងប្រជាជនរួមគ្នាធ្វើសកម្មភាព។ ចំពោះភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ យុទ្ធនាការបានផ្សព្វផ្សាយយ៉ាងកៀកនឹងជាក់ស្តែងនៃការផលិតកសិកម្ម ការប្រជុំជីវភាពប្រចាំថ្ងៃ និងទំនៀមទម្លាប់ប្រពៃណី។
គោលដៅស្នូលនៃយុទ្ធនាការនៅឃុំឡាយហ្វា គឺការកសាងទម្លាប់បែងប្រភេទកាកសំណល់រឹងក្នុងការប្រជុំជីវភាពនៅតាមគ្រួសារ ស្ថាប័ន សាលារៀន និងផ្សារអាជីពរបស់ប្រជាជន។ ភូមិភាគយកចិត្តទុកដាក់ចលនាប្រជាជនអនុវត្តការសំចៃ ទិញដូរល្មមតាមតម្រូវការ ទាញយកផលពីប្រភពម្ហូបអាហារសល់ និងអនុផលបន្លែបង្ការ ដើម្បីផ្អាប់ធ្វើជាជីសរីរាង្គសម្រាប់ដំណាំដាំដុះ ឬធ្វើជាចំណីសត្វចិញ្ចឹម។ របៀបធ្វើវិលជុំនេះ មិនត្រឹមតែបន្ថយដល់កម្រិតអតិបរមានូវបរិមាណសំរាមដែលប្រមូល និងដឹកជញ្ជូនប៉ុណ្ណោះទេ នៅទាំងបង្កបានជាប្រភពជីជីវសាស្ត្រកែច្នៃដីទួលខ្សាច់ និងបន្ថយចំណាយលើការផលិតកសិកម្ម។ ទន្ទឹមនឹងនោះ ឃុំប្តេជ្ញាចិត្តទប់ស្កាត់ស្ថានភាពបោះចោលសំរាម ថង់ប្លាស្ទិក ចុះទៅប្រព័ន្ធព្រែក ប្រឡាយ; កាត់បន្ថយការដុតសំរាមផ្តេសផ្តាសបង្កឱ្យបំពុលអាកាសធាតុ; ការពារប្រភពទឹកស្អាតបម្រើដល់ការចិញ្ចឹមបង្គា ធ្វើអំបិល និងដាំបន្លែបង្ការនៅតំបន់ឆ្នេរសមុទ្រ។

ប្រជាជនសកម្មកាប់ឆ្ការព្រៃស៊ុបទ្រុប និងប្រមូលកាកសំណល់ប្លាស្ទិក។
អ្នកមីង ថាច់ សានី នៅភូមិឈូងធំ A បានសម្តែងក្តីរីករាយ៖ “ក្រោយពីបានឃុំចលនា និងណែនាំ មាមីងអ្នកណាក៏ឯកភាពគាំទ្រដែរ។ កាលពីមុន រឿងដាំស្លបរិភោគសេសសល់ហើយចាក់ចោលតែងតែប្រព្រឹត្តទៅជាញឹកញាប់ បង់ទាំងថវិកា ទាំងបន្ថែមសំរាមកខ្វក់។ ឥឡូវនេះផ្សេងហើយ រាល់ពេលដណ្ដាំបាយគឺក្នុងបរិមាណល្មមហូប ម្ហូបអាហារសល់គឺឆ្លៀតឱ្យជ្រូក មាន់ ទា...។ល។ អាស្រ័យហេតុនេះ ទិដ្ឋភាពជនបទកាន់តែជ្រះស្អាត មាមីងយើងខ្ញុំសប្បាយចិត្តណាស់”។
តាមប្រសាសន៍លោក ង្វៀង ថាញទុង - អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា យុទ្ធនាការ “ធ្វើឱ្យពិភពលោកជ្រះស្អាតជាង ឆ្នាំ២០២៦” គឺជាវគ្គប្រជុំជីវភាពនយោបាយ - សង្គមដ៏សំខាន់ សំដៅលើកកម្ពស់ការយល់ដឹង ផ្លាស់ប្តូរឥរិយាបថរបស់ទូទាំងសហគមន៍អំពីការការពារបរិស្ថានជនបទ។ ផ្សព្វផ្សាយសារលិខិតលេខ ៦០៦៦/UBND-KT គណៈកម្មាធិការប្រជាជនឃុំបានប្រគល់ភារកិច្ចជាក់ស្តែងដល់គ្រប់ផ្នែកជំនាញ និងប្រធានភូមិនានា។ ទស្សនៈរបស់ភូមិភាគគឺការពារបរិស្ថាន មិនឈប់ត្រឹមវគ្គចេញទ័ពមួយគ្រានោះទេ ប៉ុន្តែត្រូវតែក្លាយជារបៀបរស់នៅវប្បធម៌ ចាប់ផ្តើមពីសកម្មភាពតូចបំផុតរបស់បុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗជារៀងរាល់ថ្ងៃ។ រយៈពេលខាងមុខ ទន្ទឹមនឹងការរក្សាដងផ្លូវដាំផ្កា លំហូរព្រែកស្វ័យគ្រប់គ្រងគ្មានសំរាម ឃុំនឹងបន្តពង្រីកបណ្តាទម្រង់សេដ្ឋកិច្ចវិលជុំ ឆ្លៀតប្រើប្រាស់សំរាមសរីរាង្គនៅនឹងប្រភព ព្រមទាំងពង្រីកតួនាទីឈានមុខរបស់បក្ខជន កម្មាភិបាលភូមិ និងអ្នកមានប្រិយភាព ដើម្បីចលនាមាមីងកសាងឃុំឡាយហ្វាឱ្យកាន់តែភ្លឺ ជ្រះ បៃតង និងស្អាត”។
ការពារបរិស្ថាន ចាប់ផ្តើមពីចានអាហារជ្រះស្អាត ផ្ទះសម្បែងស្អាត រហូតដល់រាល់ដងផ្លូវបៃតង។ ការរួបរួមកម្លាំង រួមចិត្តរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជននៅឃុំឡាយហ្វា គឺជាគំនាស់យ៉ាងរឹងមាំដើម្បីធ្វើឱ្យជាក់ស្តែងនូវបណ្តាលក្ខឋានជនបទថ្មី កសាងស្រុកភូមិឱ្យកាន់តែសម្បូរសប្បាយ ស៊ីវិល័យ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ហុងទើ - មេងលី