នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ សង្កាត់វិញចូវ សហការជាមួយក្រុមយកសំណាកនៃគណៈចង្អុលការលេខ ៥១៥ ទីក្រុងកឹងធើ បានចាត់តាំងពិធីគោរពរំលឹកគុណ និងដំណើរការយកសំណាកអដ្ឋិធាតុយុទ្ធជនពលីទៅពិនិត្យវាយតម្លៃ ADN នៅទីបញ្ចុះសពយុទ្ធជនពលីសង្កាត់វិញចូវ។
អញ្ជើញចូលរួមមានលោក លីរដ្ឋា សមាជិកគណៈកម្មាធិការបក្ស អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; វរសេនីយ៍ឯក បាំងលឺវភឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការយោធាទីក្រុង ព្រមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកទីក្រុង និងរដ្ឋអំណាច ប្រជាជនសង្កាត់វិញចូវ។


ទិដ្ឋភាពគោរពរំលឹកគុណ និងដំណើរការយកសំណាកអដ្ឋិធាតុទៅពិនិត្យវាយតម្លៃ ADN នៅទីបញ្ចុះសពយុទ្ធជនពលីសង្កាត់វិញចូវ។
ក្នុងពិធីនេះ អ្នកតំណាងទាំងឡាយបានដាក់កម្រងផ្កា អុជធូបរំលឹក និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនពលីដែលបានលះបង់ជីវិតដើម្បីបុព្វហេតុតស៊ូរំដោះជាតិ និងការពារមាតុភូមិ។ បន្ទាប់ពីពិធីអុជធូប ក្រុមយកសំណាកអដ្ឋិធាតុនៃគណៈចង្អុលការលេខ ៥១៥ ទីក្រុងកឹងធើ បានសហការជាមួយសង្កាត់វិញចូវ ដំណើរការយកសំណាកអដ្ឋិធាតុយុទ្ធជនពលីចំពោះផ្នូចំនួន ៤៨៦ ដែលមិនទាន់កំណត់បានព័ត៌មាន ដើម្បីបម្រើការពិនិត្យវាយតម្លៃ ADN កំណត់អត្តសញ្ញាណយុទ្ធជនពលី ឆ្នាំ ២០២៦។ ថ្លែងសុន្ទរកថាក្នុងពិធីនេះ វរសេនីយ៍ឯក បាំងលឺវភឿង ស្នងការនយោបាយរងនៃទីបញ្ជាការយោធាទីក្រុង បញ្ជាក់៖ គណៈចង្អុលការលេខ៥១៥ទីក្រុង បានត្រៀមបម្រុងរួចរាល់ ដើម្បីដំណើរការជីកកកាយ និងយកសំណាកអដ្ឋិធាតុនៅទីបញ្ចុះសពយុទ្ធជនពលីវិញចូវ ដើម្បីយកទៅពិនិត្យវាយតម្លៃ ADN កំណត់អត្តសញ្ញាណយុទ្ធជនពលី រួចបញ្ជូនទៅកាន់គ្រួសារ ស្រុកកំណើត និងមិត្តរួមកង។ នេះគឺជាភារកិច្ចសំខាន់នោះគឺ “ស្វែងរកអតីតកាល” ដឹងគុណប្រវត្តិសាស្ត្រ និងដឹងគុណមិត្តរួមកង ដើម្បីវីរយុទ្ធជនពលីបានត្រឡប់ទៅស្រុកកំណើតដោយរាងកាយគ្រប់គ្រាន់ក្នុងនាមជាវីរយុទ្ធជនពលី។
តាមផែនការ ការងារយកសំណាកអដ្ឋិធាតុនឹងអនុវត្តចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦។ សកម្មភាពនេះរួមចំណែកឆ្លើយតបនឹងគោលបំណងរបស់សាច់ញាតិគ្រួសារយុទ្ធជនពលី ទន្ទឹមនឹងនោះ បង្ហាញពីការយកចិត្តទុកដាក់ និងទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយចំពោះអ្នកមានគុណបំណាច ពង្រីកប្រវេណី “ផឹកទឹកនឹកប្រភព” ទៀតផង៕
ថាញហុង - វិមាន