ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/09/2026 - 18:05

ថាញ់ថើយអាង ប្រគល់ផ្ទះ ៧ ខ្នង ជូនកូនបង្កើតរបស់អ្នកចូលរួមតស៊ូបដិវត្តន៍ រងផលប៉ះពាល់ដោយសារធាតុពុលគីមី 

ព្រឹក​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ថើយ​អាង ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ប្រ​គល់​ផ្ទះ​ចំ​នួន ៧ ខ្នង ជូន​ដល់​មុខ​សញ្ញា​ជា​កូន​បង្កើត​របស់​អ្នក​ចូល​រួម​តស៊ូ​បដិ​វត្តន៍​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ធាតុ​ពុល​គី​មី​នៅ​លើ​ភូមិ​ឋាន​ឃុំ។ នេះ​ជា​ផ្ទះ​ដែល​បាន​សាង​សង់​តាម​ផែន​ការ​លេខ ៤១៤​/KH-UBND ចុះ​ថ្ងៃ​ទី ០៣ ខែ​កញ្ញា ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ស្តី​ពី​ការ​គាំ​ទ្រ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន និង​ផ្ទះ​ទ្រុឌ​ទ្រោម សម្រាប់​មុខ​សញ្ញា​ជា​កូន​បង្កើត​របស់​អ្នក​ចូល​រួម​តស៊ូ​បដិវត្តន៍​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ធាតុ​ពុល​គី​មី។​

ថ្នាក់ដឹកនាំឃុំថាញ់ថើយអាង ប្រគល់ផ្ទះជូនកូនបង្កើតរបស់អ្នកចូលរួមតស៊ូបដិវត្តន៍ដែលរងផលប៉ះពាល់ដោយសារធាតុពុលគីមី។

នៅលើកនេះ គណៈកម្មាធិការប្រជាជនឃុំបានប្រគល់ផ្ទះចំនួន ៧ ខ្នង ក្នុងនោះមាន ៤ ខ្នងសាងសង់ថ្មី និង ៣ ខ្នងជួសជុល។ តាមរយៈនោះ ចំពោះផ្ទះសាងសង់ថ្មី បានឧបត្ថម្ភថវិកា ១០០ លានដុងក្នុងមួយខ្នង និងផ្ទះជួសជុលបានឧបត្ថម្ភ ៥០ លានដុងក្នុងមួយខ្នង។ ពិធីប្រគល់ផ្ទះនេះ មិនត្រឹមតែរួមចំណែកសម្រេចនូវការអនុវត្តកម្មវិធីឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម តាមផែនការលេខ ៤១៤/KH-UBND របស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររបស់គណៈ​កម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងបណ្តាផ្នែក អង្គការមហាជន ចំពោះបណ្តាគ្រួសារជាកូនបង្កើតរបស់អ្នកចូលរួមតស៊ូបដិវត្តន៍ដែលរងផលប៉ះពាល់ដោយសារធាតុពុលគីមីលើភូមិឋានឃុំថាញ់ថើយអាងផងដែរ។

ផ្ទះ​ថ្មី​ដែល​បាន​ប្រ​គល់​ជូន​នេះ នឹង​រួម​ចំ​ណែក​ជួយ​ឱ្យ​បណ្តា​គ្រួ​សារ​មាន​លក្ខណៈ​បន្ថែម​ដើម្បី​លំ​នឹង​ជីវ​ភាព ស្ងាប់​ចិត្ត​ប្រ​ជុំ​ជីវ​ភាព​រស់​នៅ ព្រម​ទាំង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​ស្មារតី​ស្រ​ឡាញ់​រាប់​អាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​និង​ការ​ទទួល​ខុស​ត្រូវ​របស់​សហ​គមន៍ ក្នុង​ការ​ងារ​គិត​គូរ​ដល់​សុខុ​មាល​ភាព​សង្គម និង​ការ​អនុ​វត្ត​គោលន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍ និង​មុខ​សញ្ញា​គោល​ន​យោ​បាយ​នៅ​ក្នុង​ភូមិ​ភាគ៕​

ហុងទើ- រ៉ូនត្រឹង

ចែករំលែកអត្ថបទ