(អ.ឡ) - រសៀលថ្ងៃទី១៧ ខែកញ្ញា កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើទទួលនិងធ្វើការជាមួយក្រុមការងាររបស់ក្រុមហ៊ុន Seokyeong Broadcasting Co., Ltd. និងតំណាងទីក្រុង Jinju ខេត្តGyeongsangnam (កូរ៉េខាងត្បូង) មកទស្សនកិច្ចនិងធ្វើការនៅកឹងធើ។ នេះជាឱកាសសម្រាប់ភាគីទាំងពីរទស្សនាគ្រឹះស្ថាន ដោះដូរយោបល់ ចែករំលែកបទពិសោធន៍ក្នុងសកម្មភាពកាសែត វិទ្យុ ទូរទស្សន៍និងស្វែងរកឱកាសសហប្រតិបត្តិការក្នុងវិស័យសារគមនាគមន៍។
ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើនិងថ្នាក់ដឹកនាំកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើក្នុងកិច្ចជំនួបធ្វើការជាមួយក្រុមការងាររបស់ក្រុមហ៊ុន Seokyeong Broadcasting Co., Ltd. និងតំណាងទីក្រុង Jinju ខេត្ត Gyeongsangnam (កូរ៉េខាងត្បូង)។

អញ្ជើញចូលរួមទទួលនិងធ្វើការជាមួយក្រុមការងារមានលោក ឡេមិញត្វឹង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ។ ថ្នាក់ដឹកនាំកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ មានលោក យឿងហូវូវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស នាយករង; លោកស្រី ត្រឹងធីធូថាវ នាយករង; លោកថៃហ្វាងហិញ នាយករង; លោកឡេហ្វាងវិញ នាយករង; លោកឡេថេហ្វី នាយករង។

លោកឡេមិញត្វឹង (ខាងស្តាំ) នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចជំនួបធ្វើការ។
ថ្លែងក្នុងកិច្ចទទួល លោកឡេមិញត្វឹង បានឧទ្ទេសនាមចំណុចសំខាន់ៗអំពីពិធីបុណ្យវប្បធម៌ព្រែកទន្លេកឹងធើ ឆ្នាំ២០២៥។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ សិល្បៈប៉ុណ្ណោះទេ ថែមទាំងបានទីក្រុងកំណត់ទិសដៅកសាងជាផលិតផលវប្បធម៌មានអត្តសញ្ញាណដោយឡែក។
ពិធីបុណ្យទាញយកតម្លៃពិសេសរបស់ទីក្រុងព្រែកទន្លេ ដូចជា ទូកកប៉ាល់ ផ្សារអណ្តែត ម្ហូបអាហារ សិល្បៈនិងជីវភាពសហគមន៍; គួបផ្សំនឹងលំហសម្តែងសិល្បៈលើផ្ទៃទឹកជាមួយឆាកនៅលើច្រាំង ប្រើប្រាស់សំឡេង ពន្លឺ ដ្រូននិងកាំជ្រួច។ ការអនុវត្តបច្ចេកវិទ្យាជួយធ្វើឱ្យថ្មីនូវរបៀបបង្ហាញតម្លៃប្រវេណី ប៉ុន្តែនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌។
ក្នុងរយៈពេល៦ថ្ងៃប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពិធីបុណ្យទាក់ទាញភ្ញៀវប្រមាណ៥៧០.០០០លើកនាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណ៣០.០០០លើកនាក់ ភ្ញៀវស្នាក់នៅប្រមាណ៩៣.០០០លើកនាក់។ ចំណូលសរុបពីសកម្មភាពពិធីបុណ្យនិងទេសចរណ៍សម្រេចប្រមាណ៤៦០ពាន់លានដុង។
តាមថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុង កឹងធើមានផែនការចាត់តាំងពិធីបុណ្យវប្បធម៌ព្រែកទន្លេឆ្នាំ២០២៦ និងមានបំណងបង្កើនការទំនាក់ទំនង រៀនសូត្របទពិសោធន៍ជាមួយភូមិភាគនានា ដៃគូកូរ៉េខាងត្បូង។ ទីក្រុងសង្ឃឹមថាមានសកម្មភាពសហប្រតិបត្តិការក្នុងពេលខាងមុខកាន់តែជាក់ស្តែង តាមរយៈនោះលើកកម្ពស់តួនាទីរបស់វប្បធម៌ជាស្ពានតភ្ជាប់រវាងកឹងធើជាមួយភូមិភាគនានា ដៃគូនិងប្រជាជនកូរ៉េខាងត្បូង។

លោកយឿងហូវូវ (ខាងស្តាំ) សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស នាយករងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ឧទ្ទេសនាមអំពីអង្គភាពនិងឱកាសសហប្រតិបត្តិការ។
ឧទ្ទេសនាមអំពីកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ លោកយឿងហូវូវ ឱ្យដឹងថា កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើជាប្រព័ន្ធអេកូឡូស៊ីសារគមនាគមន៍ពហុវេទិកា ធ្វើសកម្មភាពលើវិស័យវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព កាសែតអេឡិចត្រូនិកនិងវេទិកាឌីជីថលនានា។
លោកយឿងហូវូវ មានគោលបំណងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើនិងក្រុមហ៊ុន Seokyeong ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ ជាពិសេសគឺដោះដូរ សហការផលិតនូវផលិតផលសារគមនាគមន៍ភូមិភាគ; បណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្ស; សហការខាងបច្ចេកទេសនិងបច្ចេកវិទ្យាសារគមនាគមន៍។

លោក Jaegyun Kwag នាយកក្រុមហ៊ុន Seokyeong Broadcasting Co., Ltd. (SCS) ផ្តល់ព័ត៌មានអំពីអាជីវកម្មនិងតម្រូវការសហប្រតិបត្តិការ។
លោក Jaegyun Kwag នាយកក្រុមហ៊ុន Seokyeong Broadcasting Co., Ltd. (SCS) ឱ្យដឹងថា តាមរយៈវីដេអូឧទ្ទេសនាមអំពីពិធីបុណ្យវប្បធម៌ទន្លេកឹងធើ លោកឃើញមានភាពស្រដៀងគ្នាជាច្រើនជាមួយពិធីបុណ្យព្រែកទន្លេដ៏ពិសេស នៅទីក្រុង Jinju ប្រទេសកូរ៉េខាងត្បូង។
តាមលោក Jaegyun Kwag គោលបំណងនៃដំណើរការងារនៅកឹងធើគឺស្វែងយល់ បង្កើនទំនាក់ទំនងក្នុងវិស័យទូរទស្សន៍ សារគមនាគមន៍ វប្បធម៌និងទេសចរណ៍។ ក្រុមហ៊ុន Seokyeong ធ្វើ សកម្មភាពនៅភាគខាងត្បូងនៃប្រទេសកូរ៉េលើវិស័យជាច្រើន ក្នុងនោះមានកាសែតអេឡិចត្រូនិក យូធូបនិងទូរទស្សន៍។

ក្រុមការងារកូរ៉េខាងត្បូងបញ្ចាំងឧទ្ទេសនាមពិធីបុណ្យគោមដែលទីក្រុង Jinju ចាត់តាំង។
លោក Jaegyun Kwag មានបំណងពង្រីកកិច្ចទំនាក់ទំនងជាមួយភូមិភាគនានា ក្នុងនោះមានទីក្រុងកឹងធើ; ទន្ទឹមនឹងនោះ សង្ឃឹមថាទីក្រុង Jinju និងទីក្រុងកឹងធើមានឱកាសបន្ថែមក្នុងការតភ្ជាប់ ចែករំលែកនិងស្វែងរកចំណុចស្រដៀងគ្នា ជាពិសេសរវាងពិធីបុណ្យព្រែកទន្លេនៃភូមិភាគទាំងពីរ។ តាមរយៈនោះ ភាគីទាំងពីរអាចយល់គ្នាកាន់តែច្បាស់និងពង្រីកកិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងវិស័យវប្បធម៌ ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងអំពីទូរទស្សន៍និងសារគមនាគមន៍។

ថ្នាក់ដឹកនាំកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើថតរូបអនុស្សរណីយ៍ជាមួយក្រុមការងារនៅស្ទូឌីយូភាពយន្តរបស់អង្គភាព។
ក្នុងកិច្ចជំនួបធ្វើការ ភាគីទាំងពីរបានដោះដូរយោបល់អំពីសក្ដានុភាព ឱកាសសហប្រតិបត្តិការក្នុងការចាត់តាំងពិធីបុណ្យនិងកិច្ចការសារគមនាគមន៍រវាងស្ថាប័នទូរទស្សន៍នៃភូមិភាគទាំងពីរ។
មុននោះ លោកឡេមិញត្វឹង បាននាំក្រុមការងារទស្សនាទីតាំងចាត់តាំងពិធីបុណ្យវប្បធម៌ព្រែកទន្លេនៅតំបន់ព្រែកខាយលួង និងឧទ្ទិសនាមអំពីលក្ខណៈពិសេសនៃពិធីបុណ្យ។ បន្ទាប់មក ក្រុមការងារបានទស្សនាកំពង់ផែនិញកេវ។

លោកឡេមិញត្វឹង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ នាំក្រុមការងារទស្សនាទីតាំងដែលគ្រោងចាត់តាំងពិធីបុណ្យវប្បធម៌ព្រែកទន្លេនៅតំបន់ព្រែកខាយលួង។

ក្រុមការងារទស្សនាកំពង់ផែនិញកេវ។
ណាមហឿង - សុផន