ទន្ទឹមនឹងជំរុញការដោះស្រាយបែបបទរដ្ឋបាលនៅលើបរិស្ថានអេឡិចត្រូនិក ឃុំឡុងភូ ទីក្រុងកឹងធើ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងវេទិកាឌីជីថលនានាជាបណ្តើរៗ សំដៅជំនួយប្រជាជន អាជីវកម្មកៀកជិតបែបបទរដ្ឋបាលបានងាយស្រួលជាង។
.jpg)
លោកង្វៀងវ៉ាំងក្វាង នាយករងមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំឡុងភូ អ្នកនាំយកកម្មវិធី AI ជំនួយប្រជាជនស្វែងរកបែបបទរដ្ឋបាល។
នៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំ កម្មវិធី AI បានអនុវត្តដើម្បីជំនួយដល់ការសួរ-ឆ្លើយបែបបទរដ្ឋបាល ជួយប្រជាជនស្វែងរកព័ត៌មានអំពីសមាសភាពសំណុំឯកសារ ដំណើរការនិងពេលវេលាដោះស្រាយបែបបទ។ ក្នុងខែសីហា ឆ្នាំ២០២៦ ឃុំបន្តអនុវត្ត បង្ហាញមុខវេទិកា កម្មវិធីថ្មីមួយចំនួន ដូចជា ជំនួយការ AI ជំនួយដល់ប្រជាជននិងអាជីវកម្ម; ប្រព័ន្ធគ្រប់គ្រងឯកសារ តាមដានភារកិច្ចនិង Zalo Official Account របស់មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋ។ ការនាំយកឧបករណ៍ឌីជីថលចូលបម្រើរដ្ឋបាលរដ្ឋបានកំណត់ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយជាច្រើន រួមចំណែកផ្លាស់ថ្មីវិធីសាស្ត្រធ្វើការ លើកកម្ពស់លទ្ធភាពផ្តល់ព័ត៌មាននិងជំនួយប្រជាជនក្នុងដំណើរការអនុវត្តបែបបទរដ្ឋបាល។ ទន្ទឹមនឹងលទ្ធផលសម្រេចបានដំបូង របាយការណ៍របស់គណៈកម្មាធិការបក្សឃុំឡុងភូក៏បញ្ជាក់ថា ការប្រើប្រាស់ AI និងការផ្លាស់ថ្មីច្នៃប្រតិដ្ឋនៅលើភូមិឋាន គ្រាន់តែឋិតនៅដំណាក់កាលដំបូង មិនទាន់បង្កើតបានទម្រង់ជាច្រើនដែលស៊ីជម្រៅនិងមានលក្ខណៈសាយភាយខ្ពស់។ ដូច្នេះ ក្នុងប៉ុន្មានខែចុងឆ្នាំ ភូមិភាគបន្តវាយតម្លៃប្រសិទ្ធភាពកម្មវិធី AI ដែលបានអនុវត្ត ផ្តល់អាទិភាពដល់វិស័យជាក់ស្តែងដូចជា ស្វែងរកព័ត៌មាន ជំនួយប្រជាជន ដោះស្រាយឯកសារនិងបូកសរុបរបាយការណ៍។

លោកង្វៀងវ៉ាំងក្វាង នាយករងមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំឡុងភូ កំពុងណែនាំប្រជាជនប្រើប្រាស់ AI ស្វែងរកបែបបទរដ្ឋបាល។
ការប្រើប្រាស់ AI ក្នុងការងារចាំបាច់ធានាត្រឹមត្រូវតាមបទបញ្ញត្តិអំពីសុវត្ថិភាពព័ត៌មាន មិនដាក់ឡើងព័ត៌មានសម្ងាត់ ព័ត៌មានរសើបឬទិន្នន័យផ្ទៃក្នុងមិនទាន់បានអនុញ្ញាតឡើងលើវេទិកាដែលមិនធានាសុវត្ថិភាព; កម្មាភិបាលប្រើប្រាស់ត្រូវពិនិត្យនិងទទួលខុសត្រូវចំពោះខ្លឹមសារមុនពេលយកទៅប្រើប្រាស់៕
សុកកា-ត្រឹងរ៉ូន