ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/09/2026 - 21:06

ជំរុញការអនុវត្តផ្លាស់ប្ដូរឌីជីថលនិងកសាងទិន្នន័យរួមសម្រាប់តំបន់វាលរាបទន្លេគឺវឡុង 

(អ.ឡ​) - នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ នៅ​ទី​ក្រុង​កឹង​ធើ​ វិទ្យា​ស្ថាន​មេ​គង្គចំ​ណុះ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ អធិប​តី​និង​សហ​ការ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ពិ​គ្រោះ​យោបល់​ស្តី​ពី​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ ឆ្ពោះ​ដល់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​តំ​បន់​មេ​គង្គ និង​ពិភាក្សា​ជា​មួយ​ភា​គី​ពាក់​ព័ន្ធ​អំ​ពី​ការក​សាង​ថ្នាល​ទិន្ន​ន័យ​រួម​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​

អ្នកតំណាងចូលរួមក្នុងកិច្ចប្រជុំ។

ការ​អនុ​វត្ត​ផ្លាស់​ប្ដូរ​ឌីជី​ថល​ បច្ចេក​វិទ្យា​ទំនើប​និង​វិធី​សាស្ត្រ​ចេញ​សេច​ក្តី​សម្រេច​ផ្អែក​លើ​ភស្តុ​ តាង​ដែល​បាន​រំ​ពឹង​ រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​របស់​ស្ថា​ប័ន​ពាក់​ព័ន្ធ​ និង​ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ក្នុង​ការ​ឆ្លើយ​តប​នឹង​ហា​និភ័យ​នៃ​បម្រែបម្រួល​អា​កាស​ធា​តុ​។

ទោះ​ជា​យ៉ាង​ណា​ បច្ចុប្បន្ន​ ការត​ភ្ជាប់​និង​ការ​ចែក​រំលែក​ទិន្ន​ន័យ​រវាង​ស្ថា​ប័ន​ អង្គ​ការ​ និង​ភា​គី​ពាក់​ព័ន្ធ​នា​នា​នៅ​មាន​កម្រិត​។ ទិន្ន​ន័យ​វិទ្យា​សាស្ត្រ​ បរិស្ថាន​ សេដ្ឋ​កិច្ច​-សង្គម​ និង​ការ​ផលិត​បាន​រក្សា​ទុក​នៅ​ក្នុង​ប្រ​ព័ន្ធ​ផ្សេង​ៗគ្នា​ជា​ច្រើន​ មាន​ទម្រង់​និង​ស្តង់​ដារ​មិន​ទាន់​ព្រម​ៗគ្នា​រវាង​ភូមិ​ភាគ​ និង​អង្គ​ភាព​នា​នា​ ព្រម​ទាំង​នៅ​ខ្វះ​យន្ត​ការ​សម្រាប់​ការ​ចែក​រំលែក​និង​ប្រើ​ប្រាស់​ទិន្ន​ន័យ​រួម​គ្នា​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ជា​ច្រើន​បាន​លើក​ឡើង​ ចាំ​បាច់​ត្រូ​វក​សាង​ថ្នាល​ទិន្ន​ន័យ​រួម​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ដោយ​មាន​យន្ត​ការ​សហ​ការ​ព្រម​ៗគ្នា​និង​មាន​ភាព​ជិត​ដិត​រវាង​ក្រ​សួង​ ស្ថា​ប័ន​ ភូមិ​ភាគ​និង​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​ ព្រម​ទាំង​ភ្ជាប់​ជា​មួយ​ការ​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ សំ​ដៅ​ដល់​ការ​រួម​បញ្ចូល​ដោយ​ស្វ័យ​ប្រ​វត្តិ​ និង​ស្វែង​រក​ទិន្ន​ន័យ​តភ្ជាប់​គ្នា​ បំ​ប្លែង​ទិន្ន​ន័យ​ទៅ​ជា​ចំ​ណេះ​ដឹង​សម្រាប់​ប្រើ​ប្រាស់​រួម​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ដល់​ការ​ផ្តល់​យោបល់​លើ​គោ​លន​យោ​បាយ​ ការ​គ្រប់​គ្រង​ធន​ធាន​ក្នុង​តំ​បន់​ និង​ជួយ​ឱ្យ​ភា​គី​ពាក់​ព័ន្ធ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ​ក្នុង​ការវិ​និយោគ​ ផលិត​ ធ្វើ​អា​ជីវ​កម្ម​ និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​និង​ទូ​ទាំង​ទន្លេ​មេ​គង្គ។​

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្លាស់ប្ដូរឌីជីថល ឆ្ពោះដល់​ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់មេគង្គ។

តំ​ណាង​ក្រ​សួង ស្ថា​ប័ន ភូមិ​ភាគ អា​ជីវ​កម្ម វិទ្យា​ស្ថាន សា​លា​រៀន​និង​អង្គ​ការ​អន្តរ​ជាតិ បាន​ឧទ្ទេស​នាម​និង​ចែក​រំលែក​នូវ​ទម្រង់ ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជា​ច្រើន ដើម្បី​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឌីជី​ថល​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង; ព្រម​ទាំង​ដំ​ណោះ​ស្រាយ​សម្រាប់​តភ្ជាប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ឌីជី​ថល និង​កសាង​ថ្នាល​ទិន្ន​ន័យ​រួម​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​

អ្នកតំណាងទាំងឡាយថតរូបអនុស្សាវរីយ៍នៅក្នុងកិច្ចប្រជុំ។

យោង​តាម​វិទ្យា​ស្ថាន​មេ​គង្គ​ចំ​ណុះ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ដោយ​ការ​ឧបត្ថម្ភ​របស់​ស្ថា​ប័ន​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន (JICA)  វិទ្យា​ស្ថាន​មេ​គង្គកំ​ពុង​អនុ​វត្ត​ការក​សាង​មជ្ឈ​មណ្ឌល ទាញ​យក​ទិន្ន​ន័យ និង​គាំ​ទ្រ​ការ​ផលិត​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ - Knowle​dge Hub ​(គំរូ​ទី​១២)។ Knowl​edge​ Hub ត្រូវ​បាន​អភិវឌ្ឍ​ដូច​ជា​ថ្នាល​ឌីជី​ថល​រួម​បញ្ចូល ដើម្បី​គាំ​ទ្រ​ការ​ងារ​រៀប​ចំ​ផែន​ផ្អែក​លើ​ទិន្ន​ន័យ ពង្រឹង​ការ​ចូល​រួម​របស់​ភា​គី​ពាក់​ព័ន្ធ និង​ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​វិស័យ​នា​នា ដើម្បី​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។

វិទ្យា​ស្ថាន​មេ​គង្គរំ​ពឹង​ថា នា​ពេល​ខាង​មុខ ក្រ​សួង ស្ថា​ប័ន ភូមិ​ភាគ អង្គ​ភាព អា​ជីវ​កម្ម និង​អង្គ​ការ​អន្តរ​ជាតិ នឹង​បង្កើន​ការត​ភ្ជាប់ សហ​ប្រតិ​បត្តិ​ការ​និង​គាំ​ទ្រ ដើម្បី​អភិវឌ្ឍ​ថ្នាល Know​ledge​ Hub ឆ្ពោះ​ដល់​ការត​ភ្ជាប់​ទិន្ន​ន័យ​ក្នុង​តំ​បន់ ជួយ​ឱ្យ​ការ​ចែក​រំលែក​និង​ប្រើ​ប្រាស់​ទិន្ន​ន័យ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំ​បន់ វាល​រាប​ទន្លេ​គឺ​វឡុង៕​

ខាញ់ទ្រុង - ពេជ្រសឿន

ចែករំលែកអត្ថបទ