08/09/2026 - 21:17

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ជោគ​ជ័យ​ពិ​ធី​ប្រឡង​អនុ​ប្រ​ធាន​ប៉ុស្តិ៍​វិជ្ជា​ជី​វៈ​ពូ​កែ​ 

រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​បិទ​បញ្ចប់​ការ​ប្រឡង​អនុ​ប្រ​ធាន​ប៉ុស្តិ៍​វិជ្ជា​ជី​វៈ​ពូ​កែ​។ ពិ​ធី​ប្រឡង​ប្រ​ព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ ដោយ​មាន​បេក្ខ​ជន​មក​ពី​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ចំ​នួន​៥ ក្នុង​ទី​ក្រុង​ ដោយ​ប្រឡង​លើ​វិញ្ញាសា​ចំ​នួន​៥ រួម​មាន​៖ បទ​បញ្ជា​គ្រប់​គ្រង​កង​ទ័ព​ និង​លំ​ហាត់​កង​ដៃ​ទទេ​; ដោះ​ស្រា​យស​ភាព​ការណ៍​; បាញ់​កាំ​ភ្លើង​; ហែ​លទឹក​ដោយ​សេ​រី​៣នា​ទី​ និង​ចំ​ណេះ​ដឹង​ទ្រឹស្ដី​ទូ​ទៅ​។

លោក​វរៈសេនីយ៍​ឯក​ លឿង​ហ៊ឺវទ្រុង​ បញ្ជា​ការ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ បាន​ប្រ​គល់​លិខិត​សរសើរ​ដល់​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រឡង​។

ខ្លឹម​សារ​ប្រឡង​ផ្តោត​លើ​ចំ​ណេះ​ដឹង​ និង​វិជ្ជា​ជី​វៈ​ការ​ពារ​ព្រំ​ដែន​ ការ​ងារ​គ្រប់​គ្រង​ និង​ការ​ពារ​ព្រំ​ដែន​ ច្រក​ទ្វារ​ព្រំ​ដែន​; ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​បទ​ល្មើស​ និង​ការ​ដោះ​ស្រា​យស​ភាព​ការណ៍​កើត​មាន​ក្នុង​ភូមិ​ឋាន​។ ការ​ប្រឡង​មួយ​ផ្នែក​ៗបាន​ចាត់​តាំង​ឡើង​យ៉ាង​ហ្មត់​ចត់​និង​ជិត​ដិត​នឹង​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​ហ្វឹក​ហ្វឺន​សមត្ថ​ភាព​ វិធី​សាស្ត្រ​បញ្ជា​ការ​ បំ​ណិន​ដោះ​ស្រា​យស​ភាព​ការណ៍​ និង​ឥរិយាបថ​ធ្វើ​ការ​ជូន​អនុ​ប្រ​ធាន​ប៉ុស្តិ៍​វិជ្ជា​ជី​វៈ​។

បញ្ចប់​ការ​ប្រឡង​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ប្រ​គល់​លិខិត​សរសើរ​ដល់​វរ​សេនីយ៍​ត្រី​ ផាង​មិញ​ធឿង​ អនុ​ប្រ​ធាន​ប៉ុស្តិ៍​វិជ្ជា​ជី​វៈ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ ទទួល​បាន​ជ័យ​លា​ភី​លេខ​១ វរ​សេនីយ៍​ត្រី​ ង្វៀង​វ៉ាំង​ទ្រឿង​ អនុ​ប្រ​ធាន​ប៉ុស្តិ៍​វិជ្ជា​ជី​វៈ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ទទួល​បាន​ជ័យ​លា​ភី​លេខ​២ និង​វរ​សេនីយ៍​ត្រី​ ង្វៀង​តៀង​ថា​ញ់ អនុ​ប្រ​ធាន​ប៉ុស្តិ៍​វិជ្ជា​ជី​វៈ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ទទួល​បាន​ជ័យ​លា​ភី​លេខ​៣។

ទិដ្ឋភាព​ទូ​ទៅ​នៃ​ពិ​ធី​បិទ​បញ្ចប់​ការ​ប្រឡង​។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​បិទ​បញ្ចប់​ លោក​វរ​សេនីយ៍​ឯក​ លឿង​ហ៊ឺវទ្រុង​ បញ្ជា​ការ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​បញ្ជាក់​៖ តាម​រយៈ​ការ​ប្រឡង​នេះ​ កម្មា​ភិបាល​ និង​បញ្ជា​ការ​នៃ​អង្គ​ភាព​មូល​ដ្ឋាន​ មាន​ឱ​កាស​ដោះ​ដូរ​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ លើក​កម្ពស់​សមត្ថ​ភាព​ធ្វើ​សេ​នា​ធិ​ការ​ បញ្ជា​ការ​ និង​ចាត់​តាំង​អនុ​វត្ត​ភារ​កិច្ច​។ តាម​រយៈ​នោះ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​វាយ​តម្លៃ​ជាក់​ស្តែង​នូវ​កម្រិត​វិជ្ជា​ជី​វៈ​ និង​សមត្ថ​ភាព​វិជ្ជា​ជី​វៈ​របស់​កង​ជួរ​អនុ​ប្រ​ធាន​ប៉ុស្តិ៍​វិជ្ជា​ជី​វៈ​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​បន្ត​បំប៉ន​ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ ឆ្លើយ​តប​តម្រូវ​ការ​ភារ​កិច្ច​គ្រប់​គ្រង​ និង​ការ​ពារ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី៕

យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ