ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/09/2026 - 21:01

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិរបក្សទីក្រុងកឹងធើ ឯកភាពគោលការណ៍អនុវត្តសំណង់ គម្រោង និងបញ្ហាសំខាន់ៗមួយចំនួន 

នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ដើម្បី​ពិ​និត្យ​ផ្ទៀង​ផ្ទាត់ កំ​ណត់​សម្រេច​នូវ​បញ្ហា​មួយ​ចំ​នួន​ក្នុង​ដែន​សមត្ថ​កិច្ច។

លោក ឌោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ; លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ដឹក​នាំ​កិច្ច​ប្រ​ជុំ។

អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ មាន​តំ​ណាង​គណៈ​កម្ម​ការក​សាង​បក្ស​មជ្ឈិម; អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង និង​ថ្នាក់​ដឹក​នាំ​មន្ទីរ ផ្នែក​មួយ​ចំ​នួន​ដែល​ជាប់​ពាក់​ព័ន្ធ។

ប្រចាំការនៃគណៈកម្មាធិការបក្សក្រុងដឹកនាំកិច្ចប្រជុំ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង បាន​ពិភាក្សា ផ្តល់​យោ​បល់ និង​ឯក​ភាព​លើ​របាយ​ការណ៍​ដែល​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​លើក​ជូន។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ឯក​ភាព៖

បង្កើត​តំ​បន់​បច្ចេក​វិទ្យា​ខ្ពស់​កឹង​ធើ; អនុ​វត្ត​គម្រោង​តំ​បន់​ទី​ក្រុង​ថ្មី ៩២៧C – តំ​បន់​១ នៅ​ឃុំ​ចូវ​ថាញ់ និង​ភូ​ហូវ លើ​ផ្ទៃ​ដី​ប្រើ​ប្រាស់​សរុប​ប្រ​មាណ ២៧៩,​២១ ហិក​តា ចំ​នួន​ទុន​វិនិ​យោគ​សរុប​ប្រ​មាណ ៣.៧៤០ ពាន់​លាន​ដុង;

អនុ​វត្ត​គម្រោង​តំ​បន់​ទី​ក្រុង​ថ្មី ៩២៧C – តំ​បន់​ទី​២ នៅ​ឃុំ​ភូ​ហូវ លើ​ផ្ទៃ​ដី​ប្រើ​ប្រាស់​សរុប​ប្រ​មា​ណ​ ២០៤,៥ ហិក​តា ចំ​នួន​ទុន​វិនិ​យោគ​សរុប​ប្រ​មាណ ២.២៩៦ ពាន់​លាន​ដុង;

អនុ​វត្ត​គម្រោង​តំ​បន់​ទី​ក្រុង​ថ្មី​ ៩២៧C – តំ​បន់​ទី​៣ នៅ​ឃុំ​ភូ​ហូវ លើ​ផ្ទៃ​ដី​ប្រើ​ប្រាស់​សរុប​ប្រ​មា​ណ​ ១៧៣,៤៣ ហិក​តា​ ចំ​នួន​ទុន​វិនិយោគ​សរុប​ប្រ​មាណ ២.១១៧ ពាន់​លាន​ដុង;

វិនិយោគ​គម្រោង​លើក​កម្ពស់ និង​អភិវឌ្ឍ​ន៍ទី​ក្រុង​តំ​បន់​មជ្ឈ​មណ្ឌល​ទី​ក្រុង​កឹង​ធើ;

យល់​ព្រម​កែ​សម្រួល​គោល​ការណ៍​វិនិយោគ​គម្រោង​រោង​ចក្រ​វា​យោ​អគ្គិ​សនី​លេខ​៧ – ដំ​ណាក់​កាល​ទី​២; កែ​សម្រួល​គោល​ការណ៍​វិនិ​យោគ​គម្រោង​ផ្លូវ​ខ្សែ​ក្រ​វាត់​ខាង​លិច​ទី​ក្រុង​កឹង​ធើ (តភ្ជាប់​ផ្លូវ​ជាតិ​លេខ​៩១ និង​ផ្លូវ​ជាតិ​លេខ​៦១C)។

លោកស្រី ម៉ាធីទើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងក្នុងកិច្ចប្រជុំ។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ឯក​ភាព៖

គោល​ការណ៍​បង្កើត​មូល​និធិ​វិនិយោគ​ហា​និភ័យ​ទី​ក្រុង​កឹង​ធើ;

ប្រ​គល់​លម្អិត​ផែន​ការវិ​និយោគ​របស់​រដ្ឋ​រយៈ​ពេល​មធ្យម ដំ​ណាក់​កាល ២០២៦​-២០៣០ ប្រ​ភព​ថវិកា​ភូមិ​ភាគ​ទី​ក្រុង​កឹង​ធើ;

ប្រ​គល់​លម្អិត​ កែ​សម្រួល​បំ​ពេញ​បន្ថែម​លើ​ផែន​ការ​ទុន​វិនិ​យោគ​របស់​រដ្ឋ ឆ្នាំ ២០២៦ ប្រ​ភព​ថវិកា​ភូមិ​ភាគ​ទី​ក្រុង​កឹង​ធើ;

កំ​ណត់​គោល​ការណ៍ លក្ខ​ឋាន កម្រិត​បែង​ចែក​ថវិកា​រដ្ឋ​សម្រាប់​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​អភិ​វឌ្ឍ​វប្ប​ធម៌ ដំ​ណាក់​កាល ២០២៥ - ២០៣៥ ដំ​ណាក់​កាល១៖ ពី​ឆ្នាំ​ ២០២៦ ដល់​ឆ្នាំ ២០៣០ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ;

វិសោធន​កម្ម បំ​ពេញ​បន្ថែម​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៤២/​២០២៥/​NQ-​HĐND ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៥ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ កំ​ណត់​គោល​ការណ៍ វិសាល​ភាព កម្រិត​ឧបត្ថម្ភ និង​ការ​ប្រើ​ប្រាស់​ថវិកា​ឧបត្ថម្ភ​ការ​ពារ​ដី​ធ្វើ​ស្រែ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ;

កំ​ណត់​កម្រិត​ចំ​ណាយ​សរុប​បញ្ជី​ភារ​កិច្ច សកម្ម​ភាព និង​កម្រិត​ខ្ទង់​ចំ​ណាយ​សម្រាប់​ភារ​កិច្ច​នីមួយៗ និង​សកម្ម​ភាព​ចំ​ពោះ​កសាង​ឯក​សារ​បទ​ដ្ឋាន​ច្បាប់​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ;

កំ​ណត់​របប​បំប៉ន​ចំ​ពោះ​អ្នក​បំ​ពេញ​ការ​ងារ​ទទួល​ពល​រដ្ឋ​ ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ ថ្កោល​ទោស​  សំណើ​ និង​ឆ្លុះ​បញ្ចាំង​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​;

របាយ​ការណ៍​ពង្រាង​សេច​ក្តី​សម្រេច​ចិត្ត​អំ​ពី​ការ​ប្រ​គល់​ឱ្យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ឃុំ​សម្រេច​ខ្លឹម​សារ​ចំ​ណាយ​ កម្រិត​ចំ​ណា​យស​កម្ម​ភាព​ចំ​ពោះ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ សង្កាត់​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ថ្នាក់​លើ​ផ្ទាល់​របស់​អង្គ​ការ​មូល​ដ្ឋាន​បក្ស​។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ចង្អុល​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ស្ថា​ប័ន​ មន្ទីរ​ ផ្នែក​ដែល​ជាប់​ពាក់​ព័ន្ធ​ ត្រួត​ពិ​និត្យ​ឱ្យ​បាន​ហ្មត់​ចត់​ ធា​នា​គោល​ការណ៍​ទាំង​នេះ​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ អាច​យក​ទៅ​អនុ​វត្ត​បាន​ និង​មាន​ប្រ​សិទ្ធ​ភាព​…៕

អាញយុង - វិមាន

ចែករំលែកអត្ថបទ