09/09/2026 - 06:01

ចិញ្ចឹម​កង្កែប​ទំនិញ​ផ្តល់​ប្រាក់​ចំ​ណូល​គ្រាន់​បើ​ 

ក្រោយ​ពី​រយៈ​ពេល​ធ្វើ​ជា​កម្ម​ករ​នៅ​ប៊ិញយឿង​ បង​ ថា​ច់ វង្សា​ បាន​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ​ ដើម្បី​ស្វែង​រក​ទិស​ដៅ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​។ ផ្តើម​ពី​ទម្រង់​ចិញ្ចឹម​សាក​ល្បង​កង្កែប​ចំ​នួន​ ១.០០០ ក្បាល​ មក​ទល់​ពេល​នេះ​ បង​បាន​ពង្រីក​ឡើង​ដល់​ ២៨ អាង​ គួប​ផ្សំ​ការ​ចិញ្ចឹម​កង្កែប​ទំនិញ​ និង​បង្កាត់​ពូជ​លក់​ឱ្យ​ប្រ​ជា​ជន​ដែល​មាន​តម្រូវ​ការ​ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​រាប់​សិប​លាន​ដុង​។

បង​ ថា​ច់ វង្សា​ នៅ​ក្បែរ​អាង​ចិញ្ចឹម​កង្កែប​ទំនិញ​។

មក​កាន់​ភូមិ​ព្រែក​និស្ស័យ​ ឃុំ​ត្រា​កូង ខេត្ត​វិញ​ឡុង​ សួរ​អំ​ពី​ទម្រង់​ចិញ្ចឹម​កង្កែប​របស់​បង​ ថា​ច់ វង្សា​ កើត​ឆ្នាំ​ ១៩៩៦ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ស្គាល់​។ កាល​ពី​មុន​ បង​ធ្លាប់​ទៅ​ធ្វើ​ជា​កម្ម​ករ​នៅ​ប៊ិញយឿង​។ ក្រោយ​រយៈ​ពេល​ធ្វើ​ការ​ឆ្ងាយ​ស្រុក​កំ​ណើត​ ដោយ​មើល​ឃើញ​ថា​ នៅ​ភូមិ​ភាគ​អាច​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ពី​ការ​ផលិត​កសិ​កម្ម​បាន​ បង​ក៏​បាន​សម្រេច​ចិត្ត​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ​ ដើម្បី​ស្វែង​រក​ទិស​ដៅ​រក​ស៊ី​សម​ស្រប​។ មិន​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ចិញ្ចឹម​កង្កែប​ បង​វង្សា​ បាន​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ រៀន​សូ​ត្រ​បច្ចេក​ទេស​តាម​ប្រ​ភព​ជា​ច្រើន​ និង​បាន​ពូ​ម្នាក់​ជួយ​ណែ​នាំ​បន្ថែម​អំ​ពី​វិធី​ថែ​ទាំ​ ការ​បង្ការ​និង​ព្យា​បាល​ជំងឺ​ ក៏​ដូច​ជា​ការ​បង្កាត់​ពូជ​។ ក្រោយ​រយះ​ពេល​ស្វែង​យល់​ បង​ក៏​ចាប់​ផ្តើម​ចិញ្ចឹម​សាក​ល្បង​ប្រ​មា​ណ​ ១.០០០ ក្បាល​ នៅ​ក្នុង​អាង​។ “ដំ​បូង​ឡើយ​ ខ្ញុំ​គ្រាន់​តែ​ចិញ្ចឹម​សាក​ល្បង​ដើម្បី​ស្វែង​យល់​អំ​ពី​លក្ខ​ណៈរបស់​កង្កែប​ និង​ទី​ផ្សារ​ប្រើ​ប្រាស់​។ ក្រោយ​មួយ​រយៈ​ពេល​ ដោយ​ឃើញ​កង្កែប​ធំ​ធាត់​ល្អ​ ទី​ផ្សា​រលំ​នឹង​គួរ​សម​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ពង្រីក​ទ្រង់​ទ្រាយ​ ទន្ទឹម​នឹង​នោះ​ បង្កាត់​ពូជ​ដើម្បី​ម្ចាស់​ការ​ប្រ​ភព​ពូជ​” ប​ង ថា​ច់ វង្សា​បាន​ចែក​រំលែក​។

ទិដ្ឋភាព​ទាំង​មូល​នៃ​អាង​ចិញ្ចឹម​កង្កែប​ទំនិញ​របស់​បង​ ថា​ច់ វង្សា​។

ផ្តើម​ពី​អាង​ចិញ្ចឹម​សាក​ល្បង​ដំ​បូង​ មក​ទល់​ពេល​នេះ​ បង​ វង្សា​ បាន​អភិវឌ្ឍ​ឡើង​ដល់​ ២៨ អាង​ចិញ្ចឹម​កង្កែប​ អាង​នីមួយៗ​មាន​ផ្ទៃ​ដី​ ៣ x ៥ ម៉ែ​ត្រ​។ តាម​ប្រ​សាសន៍​របស់​បង​ កង្កែប​គឺ​ជា​សត្វ​ចិញ្ចឹម​ដែល​មាន​រយៈ​ពេល​ធំ​ធាត់​ខ្លី​ បើ​ទទួល​បាន​ការ​ថែ​ទាំ​ល្អ​ ធា​នា​ប្រ​ភព​ទឹក​ និង​ចំ​ណី​សម​ស្រប​ នោះ​ក្រោយ​រយៈ​ពេល​ជាង​ ៣ ខែ​ អាច​ប្រ​មូល​ផល​បាន​ហើយ​។ ដើម្បី​ឱ្យ​ហ្វូង​កង្កែប​ធំ​ធាត់​បាន​ល្អ​ បង​ផ្តោត​សំ​ខាន់​លើ​ដំ​ណាក់​កាល​អនា​ម័យ និង​គ្រប់​គ្រង​ប្រ​ភព​ទឹក​ ដោយ​ផ្លាស់​ប្តូរ​ទឹក​ជា​ទៀង​ទាត់​ប្រ​មា​ណ​ ២ លើក​/ថ្ងៃ​។ ចំ​ណី​ត្រូវ​ផ្តល់​ឱ្យ​តាម​ដំ​ណាក់​កាល​នីមួយៗ​ ធា​នា​ត្រូវ​តាម​កម្រិត​ ជៀស​វាង​ការ​សេស​សល់​ដែល​ប៉ះ​ពាល់​ដល់​គុណ​ភាព​ទឹក​។ ពេល​កង្កែប​មាន​ទម្ងន់​សម​ស្រប​ បង​ក៏​លក់​ចេញ​ឱ្យ​ឈ្មួញ​។ តម្លៃ​កង្កែប​ទំនិញ​អា​ស្រ័យ​លើ​ពេល​វេលា​នីមួយៗ​ មាន​ពេល​ខ្លះ​ទាប​ប្រ​មា​ណ​ ២៧.០០០ - ៣២.០០០ ដុង​/គី​ឡូ​ក្រាម​។ បង​ វង្សា​ បាន​ឱ្យ​ដឹង​៖ ដើម្បី​ចិញ្ចឹម​កង្កែប​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ អ្នក​ចិញ្ចឹម​ត្រូវ​តាម​ដាន​ហ្វូង​កង្កែប​ជា​ប្រ​ចាំ​ ពិ​សេស​គឺ​ថ្ងៃ​ដែល​អា​កាស​ធា​តុ​ផ្លាស់​ប្តូរ​ ឬ​បរិស្ថាន​ទឹក​មិន​ស្អាត​។ តាម​រយៈ​ការ​ចិញ្ចឹម​ជាក់​ស្តែង​ បង​ពិ​និត្យ​ឃើញ​ថា​ជំងឺ​ដែល​ជួប​ញឹក​ញាប់​នៅ​លើ​កង្កែប​គឺ​ទល់​ខ្យល់​ និង​ហើម​ពោះ​។ ពេល​ឃើញ​កង្កែប​មាន​អា​ការៈ​មិន​ប្រ​ក្រ​តី​ បង​ម្ចាស់​ការ​ដោះ​ស្រាយ​តាម​ការ​ណែ​នាំ​បច្ចេក​ទេស​ គួប​ផ្សំ​នឹង​ការ​កែ​សម្រួល​ប្រ​ភព​ទឹក​ ចំ​ណី​ និង​ប្រើ​ប្រាស់​ថ្នាំ​សម​ស្រប​ ដើម្បី​បន្ថយ​អត្រា​ខូច​ខាត​។

កង្កែប​ពូជ​ដែល​បង​ ថា​ច់ វង្សា​ បង្កាត់​ ត្រៀម​លក់​ជូន​អតិថិ​ជន​ចិញ្ចឹម​កង្កែប​ទំនិញ​។

ទន្ទឹម​នឹង​ការ​ចិញ្ចឹម​កង្កែប​ទំនិញ​ បង​ វង្សា​ នៅ​ទាំង​ស្វ័យ​បង្កាត់​ពូជ​ដើម្បី​លក់​ជូន​គ្រួ​សារ​ដែល​មាន​តម្រូវ​ការ​។ អា​ស្រ័យ​ម្ចាស់​ការ​ប្រ​ភព​ពូជ​ បង​បន្ថយ​បាន​ការ​ចំ​ណាយ​ដើម​ទុន​សម្រាប់​គ្រួ​សារ​ផង​ ទាំង​មាន​បន្ថែម​ប្រ​ភព​ចំ​ណូល​ផង​។ គ្រួ​សារ​ដែល​ទិញ​កង្កែប​ពូជ​ក៏​បាន​បង​ចែក​រំលែក​បទ​ពិសោធន៍​អំ​ពី​របៀប​ធ្វើ​អាង​ ថែ​ទាំ​ ផ្តល់​ចំ​ណី​ និង​តាម​ដាន​ដំ​ណើរ​ការ​ធំ​ធាត់​របស់​កង្កែប​។ បង​បាន​ឱ្យ​ដឹង​៖ រយៈ​ពេល​ដំ​បូង​នៃ​ការ​ស្វ័យ​បង្កាត់​ពូជ​ជួប​ការ​លំ​បាក​មិន​តិច​ឡើយ​ ប៉ុន្តែ​ដោយ​សារ​ព្យា​យាម​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ ទើប​មាន​របៀប​ធ្វើ​សម​ស្រប​ ដូច្នេះ​ការ​បង្កាត់​ពូជ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​។ បច្ចុប្បន្ន​ ក្រៅ​ពី​ការ​ផ្គត់​ផ្គង់​កង្កែប​ទំនិញ​ជូន​ឈ្មួញ​ បង​នៅ​ទាំង​លក់​កូន​ពូជ​ជូន​ប្រ​ជា​ជន​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​ទៀត​ផង​។

ផ្តើម​ពី​ទម្រង់​ចិញ្ចឹម​សាក​ល្បង​ដំ​បូង​ បច្ចុប្បន្ន​ ទម្រង់​ចិញ្ចឹម​កង្កែប​ទំនិញ​គួប​ផ្សំ​នឹង​ការ​បង្កាត់​ពូជ​របស់​បង​ បាន​អភិវឌ្ឍ​យ៉ាង​ស្ថិរ​ភាព​ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​រាប់​សិប​លាន​ដុង​។ មិន​ត្រឹម​តែ​បង្ក​បន្ថែម​ចំ​ណូល​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ទម្រង់​នេះ​នៅ​ទាំង​រួម​ចំ​ណែក​ផ្គត់​ផ្គង់​កូន​ពូជ​ និង​ចែក​រំលែក​បទ​ពិសោធន៍​ជូន​គ្រួ​សា​រទាំង​ឡាយ​ដែល​ចង់​អភិវឌ្ឍ​មុខ​របរ​ចិញ្ចឹម​កង្កែប​នៅ​ភូមិ​ភាគ​។ តាម​រយៈ​នោះ​ បង្ហាញ​ឱ្យ​ឃើញ​៖ ការ​ហាន​ស្វែង​យល់​ រៀន​សូ​ត្រ​ និង​ជ្រើស​រើស​ទម្រង់​សម​ស្រប​នឹង​មា​នល​ក្ខណៈ​ជាក់​ស្តែង​ អាច​ជួយ​ឱ្យ​ប្រ​ជា​ជន​បង្ក​ការ​រក​ស៊ី​នៅ​នឹង​ស្រុក​កំ​ណើត​ កាត់​បន្ថយ​ការ​ចេញ​ទៅ​ធ្វើ​ការ​ស្រុក​ឆ្ងាយ​៕

ទីទុយ​-មេ​ងលី​

ចែករំលែកអត្ថបទ