ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/09/2026 - 17:52

ចេញ​ដំ​ណើរ​រួម​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ ១២៥ ខ្នង​ ជូន​កូន​បង្កើត​របស់​អ្នក​ដែល​បាន​ចូល​រួម​តស៊ូ​ក្នុង​សម័យ​សង្គ្រាម​ រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ធា​តុ​គី​មី​ពុល​ 

(អ.ឡ​) - ថ្ងៃ​ទី​៧ ខែ​កញ្ញា​ គណៈ​ចាត់​តាំង​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ជូន​កូន​បង្កើត​របស់​អ្នក​ដែល​បាន​ចូល​រួម​តស៊ូ​ក្នុង​សម័យ​សង្គ្រាម​ រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ធា​តុ​គី​មី​ពុល​ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ពិ​ធី​ចេញ​ដំ​ណើរ​ដើម្បី​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ ១២៥ ខ្នង​។ ក្នុង​នោះ​ សាង​សង់​ថ្មី​ ៦៥ ខ្នង​និង​ជួស​ជុល​ ៦០ ខ្នង​។

គណៈ​ប្រតិ​ភូ​ចូល​រួម​ពិ​ធី​ចេញ​ដំ​ណើរ​ជួយ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ជូន​កូន​បង្កើត​របស់​អ្នក​ដែល​ចូល​រួម​តស៊ូ​ក្នុង​សម័យ​សង្គ្រាម​ រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ធា​តុ​គី​មី​ពុល​នៅ​ឃុំ​ភឿងប៊ិញ។

លោក​វឿងក្វឹក​ណាម​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; លោក​ស្រី​ ទ្រី​វធី​ង៉ុក​យី​ម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​; លោក​ង្វៀង​មិញ​ធឿង​ អនុ​ប្រ​ធាន​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ បាន​អញ្ជើញ​ចូល​រួម​ពិ​ធី​ចេញ​ដំ​ណើរ​នៅ​ឃុំ​ភឿងប៊ិញ។

ជំ​នួស​មុខ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ លោក​វឿងក្វឹក​ណាម​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ជូន​អំ​ណោយ​ដល់​តំ​ណាង​កង​ពល​តូច​កាំ​ភ្លើង​ធំ​ការ​ពា​រអា​កាស​លេខ​ ២២៦។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​ចេញ​ដំ​ណើរ​ លោក​ឡេញឺឡេ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភឿងប៊ិញ បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ ព្រម​ទាំង​កង​កម្លាំង​នា​នា​ដែល​បាន​ចូល​រួម​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ ដល់​មុខ​សញ្ញា​ជា​កូន​បង្កើត​របស់​អ្នក​ដែល​បាន​ចូល​រួម​តស៊ូ​ក្នុង​សម័យ​សង្គ្រាម​ រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ធា​តុ​គី​មី​ពុល​នៅ​ក្នុង​ភូមិ​ឋាន​ឃុំ​។ ទន្ទឹម​នឹង​នោះ​  បាន​ស្នើ​ឱ្យ​គ្រប់​ស្ថា​ប័ន​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​របស់​ឃុំ​និង​កង​កម្លាំង​ដែល​ចូល​រួម​ជួយ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ ដោយ​កំ​ណត់​ច្បាស់​ថា​ នេះ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​មួយ​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ អនុ​វត្ត​ការ​ងារ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ឱ្យ​ត្រឹម​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​ ព្រម​ទាំង​ធា​នា​សុវត្ថិ​ភាព​ជា​ដាច់​ខាត​។

បន្ទាប់​ពី​ពិ​ធី​ចេញ​ដំ​ណើរ​ កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​កង​ពល​តូច​កាំ​ភ្លើង​ធំ​ការ​ពា​រអា​កាស​លេខ​ ២២៦ និង​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ឃុំ​ភឿងប៊ិញ ចូល​រួម​ជួយ​គ្រួ​សារ​ប្រ​ជា​ជន​សាង​សង់​និង​ជួស​ជុល​ផ្ទះ​បាន​ ៨ ខ្នង​។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​ ព្រម​ទាំង​អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ ថត​រូប​ជា​មួយ​កង​កម្លាំង​ដែល​ចូល​រួម​ជួយ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​នៅ​ឃុំ​ភឿងប៊ិញ។

យោង​តាម​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ទី​ក្រុង​កឹង​ធើ​ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​៩ កង​ប្រ​ជា​ការ​ពារ​ នគរ​បាល​ កង​កម្លាំង​ការ​ពារ​សន្តិ​សុខ​និង​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ ព្រម​ទាំង​សមា​ជិក​អង្គ​ការ​មហា​ជន​នា​នា​ចំ​នួន​ ១.៥០០នាក់​ នឹង​ចូល​រួម​ជួយ​គ្រួ​សារ​ប្រ​ជា​ជន​សាង​សង់​និង​ជួស​ជុល​ផ្ទះ​នៅ​ឃុំ​ សង្កាត់​ចំ​នួន​ ៤៧។ ក្នុង​នោះ​ មាន​កម្មា​ភិបាល​ និង​យុទ្ធ​ជន​ ៣០០នាក់​ មក​ពី​កង​ពល​តូច​កាំ​ភ្លើង​ធំ​ការ​ពា​រអា​កាស​លេខ​ ២២៦ កង​ពល​តូច​ព័ត៌​មាន​លេខ​ ២៩ និង​កង​ពល​ធំ​លេខ​ ៣៣០។ ផ្ទះ​សាង​សង់​ថ្មី​មួយ​ខ្នង​មាន​តម្លៃ​ទឹក​ប្រាក់​ ១០០ លាន​ដុង​ ចំ​ណែក​ជួស​ជុល​ផ្ទះ​មួយ​ខ្នង​មាន​តម្លៃ​ទឹក​ប្រាក់​ ៥០ លាន​ដុង​៕

ផាម​ទ្រុង​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ