08/09/2026 - 14:34

បរិយាកាស​ចាប់​ផ្តើម​ឆ្នាំ​សិក្សា​ថ្មី​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ 

សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ទី​ក្រុង​កឹង​ធើ​  មិន​ត្រឹម​តែ​ជា​មូល​ដ្ឋាន​អប់​រំ​មួយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ និង​បណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់​សម្រាប់​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទៀត​ផង​។ ឈាន​ចូល​ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ បរិយាកាស​រៀន​សូ​ត្រ​នៅ​ក្នុង​សា​លា​នាំ​មក​នូវ​លំ​ហូរ​នៃ​បរិយាកាស​ថ្មី​មួយ​ ជា​មួយ​ទិស​ដៅ​រវៀស​រវៃ​ ភាព​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ងារ​អប់​រំ​ និង​ស្មារតី​សង្វាត​រៀន​សូ​ត្រ​របស់​សម​ណ​សិស្ស​គ្រប់​អង្គ​។

ម្ចាស់​ការ​ផ្លាស់​ថ្មី​ រវៀស​រវៃ​ពី​សំ​ណាក់​សា​លា​រៀន​

នៅ​ក្នុង​ផ្ទាំង​គំនូរ​អប់​រំ​ចម្រុះ​ពណ៌​សម្បុរ​របស់​ទី​ក្រុង​កឹង​ធើ​ សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​តែង​រក្សា​បាន​នូវ​តួ​នា​ទី​ ជា​កន្លែង​បួស​រៀន​ និង​ហ្វឹក​ហាត់​របស់​ព្រះ​សង្ឃ​ខ្មែរ​រាប់​រយ​អង្គ​និមន្ត​មក​ពី​ខេត្ត​ក្រុង​នា​នា​ក្នុង​តំ​បន់​។ គោល​បំ​ណង​ធំ​បំ​ផុត​របស់​សា​លា​គឺ​ដើរ​ទន្ទឹម​គ្នា​រវាង​ការ​បំប៉ន​ចំ​ណេះ​ដឹង​វប្ប​ធម៌​ទូ​ទៅ​ និង​អភិ​រក្ស​ ពង្រីក​តម្លៃ​វប្ប​ធម៌​ ភា​សា​ជាតិ​។

ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ សា​លា​បាន​ទទួល​សម​ណ​សិស្ស​ចំ​នួន​ ១៧០ អង្គ​ ចែក​ចេញ​ជា​ ៦ ថ្នាក់​រៀន​ រួម​មាន​ថ្នាក់​ទី​៖ ៦, ៨, ១០, ១១ និង​ ១២។ ក្រោយ​ពី​សំឡេង​ទូង​ស្គរ​ បើក​បវេសនកាល​បន្លឺ​ឡើង​ ក៏​ជា​ពេល​ដែល​ថ្នាក់​រៀន​ចាប់​ផ្តើម​ដំ​ណើរ​ការ​ផង​ដែរ​។ នៅ​ថ្នាក់​រៀន​ដែល​ពោរ​ពេញ​ទៅ​ដោយ​លក្ខ​ណៈវប្ប​ធម៌​ខ្មែរ​ទាំង​នេះ​ សម​ណ​សិស្ស​មិន​ត្រឹម​តែ​ទទួល​បាន​កម្ម​វិធី​អប់​រំ​ទូ​ទៅ​ដូច​សិស្សា​នុសិស្ស​ដទៃ​ទៀត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បា​នប​ណ្តុះ​បណ្តា​លស៊ី​ជម្រៅ​លើ​និរុត្តិ​សាស្រ្ត​ខ្មែរ​ និង​ភា​សា​បា​លី​ផង​ដែរ​។

ការ​គួប​ផ្សំ​រវាង​បង្ហាត់​បង្រៀន​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​ និង​ភា​សា​ជាតិ​ ទាម​ទារ​ឱ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​មួយ​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​។ ចាប់​ពី​ថ្ងៃ​ដំ​បូង​នៃ​ឆ្នាំ​សិក្សា​ថ្មី​ ថ្នាក់​ដឹក​នាំ​សា​លា​បាន​រៀប​ចំ​ផែន​ការ​បង្ហាត់​បង្រៀន​យ៉ាង​រវៀស​រវៃ​ ច្បាម​ភាព​ជាក់​ស្តែង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​លើក​កម្ពស់​កម្រិត​ភា​សា​បា​លី​ ហ្វឹក​ហាត់​និរុត្តិ​សាស្ត្រ​ខ្មែរ​ និង​ធា​នា​គុណ​ភាព​ចំ​ណេះ​ដឹង​ទូ​ទៅ​សម្រាប់​សិក្ខា​កាម​ផង​។ ភាព​ខុស​គ្នា​មួយ​ក្នុង​ចំ​ណោម​ភាព​ខុស​គ្នា​ដ៏​ធំ​បំ​ផុត​របស់​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ បើ​ប្រៀប​ធៀប​នឹង​សា​លា​អនុ​វិទ្យា​ល័យ​ និង​វិទ្យា​ល័យ​ដទៃ​ទៀត​លើ​ភូមិ​ឋាន​ គឺ​ក្រប​ខណ្ឌ​ពេល​វេលា​ឆ្នាំ​សិក្សា​។ ដោយ​សា​រល​ក្ខណៈ​ពិ​សេស​ផ្នែក​សាសនា​ និង​វប្ប​ធម៌​ កាល​វិភាគ​សិក្សា​របស់​សម​ណ​សិស្ស​ត្រូវ​តែ​កែ​សម្រួល​យ៉ាង​ប៉ិន​ប្រ​សប់​ដើម្បី​ឱ្យ​ស្រប​គ្នា​ទៅ​នឹង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ជាតិ​សំ​ខាន់​ៗរបស់​ជន​រួម​ជាតិ​ខ្មែរ​។

ចែក​រំលែក​អំ​ពី​ការ​ងារ​ចាត់​តាំង​ឆ្នាំ​សិក្សា​ថ្មី​ លោក​គ្រូ​ -  ថា​ច់សុង​ ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ ឱ្យ​ដឹង​៖ “ចំ​ពោះ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វី​ជ្ជា​បា​លី​ណាម​បូ​ មុន​ថ្ងៃ​បើក​បវេសនកាល​ យើង​ខ្ញុំ​បាន​បើក​ឆ្នាំ​សិក្សា​មុន​មួ​យស​ប្តា​ហ៍បើ​ប្រៀប​ធៀប​នឹង​សា​លា​ចំ​ណេះ​ទូ​ទៅ​ដទៃ​ទៀត​។ មូល​ហេ​តុ​គឺ​មក​ពី​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ មាន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាន​ច្រើន​ ដូច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា​ បុណ្យ​អក​អំ​បុក​។ល។” ការ​បើក​បវេសនកាល​មុន​កាល​កំ​ណត់​ជួយ​សា​លា​ម្ចាស់​ការ​លើ​ពេល​វេលា​ ធា​នា​ការ​ផ្ទេរ​ចំ​ណេះ​ដឹង​បាន​ពេញ​លេញ​ដោយ​មិន​ប៉ះ​ពាល់​ដល់​សកម្ម​ភាព​សាសនា​ ជំនឿ​របស់​សម​ណ​សិស្ស​ដែល​កំ​ពុង​សិក្សា​នៅ​នឹង​សា​លា​ឡើយ​។

មិន​ត្រឹម​តែ​រវៀស​រវៃ​លើ​ពេល​វេលា​ប៉ុណ្ណោះ​ទេ​ ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ ក៏​បា​នំ​ណត់​សម្គាល់​ភាព​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​របស់​សា​លា​ក្នុង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ជា​មួយ​ការ​ផ្លាស់​ថ្មី​នៃ​វិស័យ​អប់​រំ​ទូ​ទាំង​ប្រ​ទេស​។ ពិ​សេស​ ទោះ​បី​ជា​សា​លា​ដែល​មា​នល​ក្ខណៈ​ពិ​សេស​ដោយ​ឡែក​ក៏​ដោយ​ ប៉ុន្តែ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ នៅ​តែ​បង្ហាញ​ពី​ភាព​នាំ​មុខ​ក្នុង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​វាយ​តម្លៃ​គុណ​ភាព​រៀន​សូ​ត្រ​ដែរ​។ លោក​គ្រូ​ ថា​ច់សុង​ - ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ ឱ្យ​ដឹង​បន្ថែម​៖ “ឆ្នាំ​នេះ​ យោង​តាម​គោល​ការណ៍​របស់​ក្រ​សួង​អប់​រំ​ និង​បណ្តុះ​បណ្តា​ល គឺ​នឹង​ធ្វើ​ការ​សាក​ល្បង​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ថ្នាក់​ជាតិ​ក្នុង​បន្ទប់​កុំ​ព្យូទ័រ ហើយ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ចុះ​ឈ្មោះ​ជា​មួយ​ទី​ក្រុង​កឹង​ធើ​ ដើម្បី​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​សាក​ល្បង​លើ​កុំ​ព្យូទ័រដល់​សម​ណ​សិស្ស​”។ ប្តេជ្ញា​ចិត្ត​នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំ​ពី​ចក្ខុ​វិស័យ​យុទ្ធ​សាស្ត្រ​របស់​គណៈ​កម្ម​ការ​នា​យក​សា​លា​ក្នុង​ការ​បំប៉ន​ដល់​សម​ណ​សិស្ស​ មិន​ត្រឹម​តែ​ចំ​ណេះ​ដឹង​ក្នុង​សៀវ​ភៅ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជំ​នាញ​ព័ត៌​មាន​វិទ្យា​ សមត្ថ​ភាព​ សម​ស្រប​ទៅ​នឹង​សម័យ​កាល​ឌីជី​ថល​ទៀត​ផង​។

ស្មារតី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​របស់​សម​ណ​សិស្ស​

សម​ណ​សិស្ស​គ្រប់​អង្គ​យក​ចិត្ត​ទុក​ដាក់​រៀន​សូ​ត្រ​ក្នុង​ថ្នាក់​។

ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ពី​ថ្នាក់​ដឹក​នាំ​សា​លា​ និង​ការ​អស់​ពី​ចិត្ត​បង្ហាត់​បង្រៀន​របស់​លោក​គ្រូ​អ្នក​គ្រូ​ បាន​បំ​ផុស​ស្មារតី​ប្តេជ្ញា​ចិត្ត​របស់​សម​ណ​សិស្ស​គ្រប់​អង្គ​។ ឈាន​ចូល​ក្នុង​ម៉ោង​រៀន​ភា​សា​ខ្មែរ​ ឬ​ម៉ោង​រៀន​វប្ប​ធម៌​ បរិយាកាស​ផ្តោត​អា​រម្មណ៍​ និង​ស្មារតី​ចង់​ចេះ​ចង់​ដឹង​តែង​មាន​វត្ត​មាន​រាល់​ថ្នាក់​រៀន​។ ព្រះ​តេជ​ព្រះ​គុណ​ យ័ញហាវ​ សម​ណ​សិស្ស​មួយ​អង្គ​ទើប​តែ​ចូល​រៀន​ថ្នាក់​ទី​ ៦ ចែក​រំលែក​៖ “ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ដំ​បូង​ដែល​អាត្មា​ភាព​ចូល​រៀន​ថ្នាក់​ទី​ ៦ នៅ​សា​លា​ អាត្មា​ភាព​នឹង​ខិត​ខំ​រៀន​សូ​ត្រ​ដើម្បី​ប្រឡង​ជាប់​គ្រប់​មុខ​វិជ្ជា​ និង​បន្ត​ការ​សិក្សា​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​”។

ក្នុង​ពេល​នោះ​ នៅ​ឯ​បន្ទប់​រៀន​របស់​សម​ណ​សិស្ស​ថ្នាក់​ទី​ ១២ បរិយាកាស​រៀន​សូ​ត្រ​មា​នល​ក្ខណៈ​យ៉ាង​ហ្មត់​ចត់​។ នេះ​គឺ​ជា​ឆ្នាំ​សិក្សា​ដែល​មា​នល​ក្ខណៈ​ជា​របត់​ ដែល​សម្រេច​ជោគ​វាស​នា​អនាគត​របស់​សិក្ខា​កាម​។ “ចំ​ពោះ​អាត្មា​ភាព​ ឆ្នាំ​រៀន​ថ្នាក់​ទី​ ១២ គឺ​ជា​ឆ្នាំ​មាន​សា​រៈសំ​ខាន់​បំ​ផុត​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​បន្ត​ដំ​ណើរ​លើ​ផ្លូវ​សិក្សា​កម្រិត​ខ្ពស់​ជាង​នា​ពេល​អនាគត​” - ព្រះ​តេជ​ព្រះ​គុណ​ យ័ញធី​ សម​ណ​សិស្ស​ថ្នាក់​ទី​ ១២ មាន​ថេរ​ដីកា​ដូច្នេះ​។ ការ​ចែក​រំលែក​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ​ គឺ​ជា​ភស្តុ​តាង​ច្បាស់​លាស់​សម្រាប់​ស្មារតី​ខ្លួន​ពី​ពឹង​ខ្លួន​ និង​សេច​ក្តី​ប្រាថ្នា​ឆ្ពោះ​ទៅ​រក​កម្រិត​សិក្សា​ខ្ពស់​ជាង​របស់​សម​ណ​សិស្ស​គ្រប់​អង្គ​។

ឆ្នាំ​សិក្សា​ថ្មី​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ ប្រ​កប​ដោយ​ភាព​រីក​រាយ​ និង​មាន​ក្តី​សង្ឃឹម​។ ភាព​រវៀស​រវៃ​ ហ្មត់​ចត់​ និង​ចក្ខុ​វិស័យ​ផ្លាស់​ថ្មី​របស់​គណៈ​ចាង​ហ្វាង​ កង​ជួរ​គ្រូ​បង្រៀន​ គួប​ផ្សំ​ជា​មួយ​ប្រ​ពៃ​ណី​សង្វាត​រៀន​សូ​ត្រ​ និង​ស្មារតី​ក្រឹត្យ​វិន័យ​របស់​សម​ណ​សិស្ស​ចំ​នួន​ ១៧០ អង្គ​ សន្យា​ថា​នឹង​នាំ​មក​នូវ​ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ ទទួល​ផ្លែ​ផ្កា​ច្រើន​ជា​មិន​ខាន​៕

ថាញ​ហ៊ុង - លី​សៀ​

ចែករំលែកអត្ថបទ