សង្កាត់ឡុងប៊ិញ បានចាត់តាំងពិធីប្រកាសសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទទួលស្គាល់សង្កាត់ឡុងប៊ិញជាឃុំតំបន់សុវត្ថិភាពក្នុងសម័យតស៊ូប្រឆាំងបារាំង និងប្រឆាំងអាមេរិក។

លោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ប្រគល់សេចក្តីសម្រេចទទួលស្គាល់សង្កាត់ឡុងប៊ិញជាឃុំតំបន់សុវត្ថិភាព។
លោក ហ្វិញផុងត្រាញ អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតអគ្គអធិការកិច្ចរដ្ឋាភិបាល; ឧត្តមសេនីយ៍ត្រី ត្រឹងវិញក្វាង អតីតអនុរដ្ឋមន្ត្រីក្រសួងការងារ - យុទ្ធជនពិការ និងសង្គមកិច្ច; លោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោកស្រី ម៉ាធីទើយ សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោក ស្រី ផាមធីផឿង សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស នាយិការមន្ទីរមហាផ្ទៃទីក្រុងកឹងធើ និងលោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។
ឡុងប៊ិញជាតំបន់ដីមានប្រវេណីបដិវត្តន៍។ ក្នុងសម័យតស៊ូតំបន់នេះធ្លាប់ជាកន្លែងសកម្មភាពរបស់កងកម្លាំងបដិវត្តន៍; គ្រួសារនិងប្រជាជនជាច្រើន បានចូលរួមចិញ្ចឹម លាក់បំពួន ការពារកម្មាភិបាល យុទ្ធជន។ ផ្ទះជាច្រើនគឺជាកន្លែងសកម្មភាពរបស់កម្មាភិបាលបដិវត្តន៍ រួមចំណែកដល់បុព្វហេតុតស៊ូរំដោះប្រជាជាតិ។
សង្កាត់ឡុងប៊ិញបានកកើតឡើងលើមូលដ្ឋានរួមបញ្ចូលគ្នាពីបណ្តាឃុំ សង្កាត់៖ ឡុងប៊ិញ វិញតឿង និងប៊ិញថាញ់។ បន្ទាប់ពីជាងមួយឆ្នាំសកម្មភាព ក្បាលអង្គការចាត់តាំងប្រព័ន្ធនយោបាយបានលំនឹងបន្តិចម្តងៗ សេដ្ឋកិច្ច-សង្គមមានការវិវឌ្ឍន៍ជាវិជ្ជមាន។
ថ្លែងការណ៍នៅក្នុងពិធីនេះ លោក ដុងវ៉ាំងថាញ បានសំណូមពរបក្ខភាគ រដ្ឋអំណាច និងប្រជាជនសង្កាត់ឡុងប៊ិញ គប្បីបម្លែងនូវតម្លៃប្រវេណី ស្មារតីសាមគ្គី និងការឯកភាពក្នុងប្រជាជនទៅជាប្រភពកម្លាំងអភិវឌ្ឍ; ទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុភាព ឧត្តមភាព ជំរុញបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច អភិវឌ្ឍកសិកម្មតាមទិសដៅទំនើប លើកកម្ពស់តម្លៃផលិតផលផ្សារភ្ជាប់នឹងពាណិជ្ជកម្ម សេវាកម្ម និងទាក់ទាញវិនិយោគ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ធ្វើឱ្យសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ប្តូរឌីជីថល លើកកម្ពស់គុណភាពធនធានមនុស្ស និងជីវភាពប្រជាជន ដើម្បីសមិទ្ធផលអភិវឌ្ឍ បានប្រជាជនទទួលផលដោយពិតប្រាកដ។
.png)
ថ្នាក់ដឹកនាំទីក្រុងកឹងធើ បានជូនសញ្ញាលក្ខណ៍បក្សដល់បក្ខជនសង្កាត់ឡុងប៊ិញ។
ទន្ទឹមនឹងនោះ ជាមួយនឹងការអភិរក្ស អប់រំ និងពង្រីកតម្លៃនៃអាស័យដ្ឋាន ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បដិវត្តន៍ ឡុងប៊ិញគប្បីកំណត់ឱ្យបានច្បាស់នូវទីតាំងក្នុងបរិយាកាសអភិវឌ្ឍរួមរបស់ទីក្រុងកឹងធើ ម្ចាស់ការបង្កតុល្យភាពភូមិសាស្រ្ត ធនធាននិងកម្លាំងជំរុញកំណើនថ្មី ដើម្បីកសាងភូមិភាគអភិវឌ្ឍរហ័ស និងចីរភាព ស័ក្តិសមជាមួយនឹងប្រវេណីនៃតំបន់ដីសុវត្ថិភាព។
ក្នុងឱកាសនេះ មានបក្ខជន ៣៤ នាក់ ដែលមានអាយុបក្សចំណាស់បានទទួលសញ្ញាលក្ខណ៍បក្ស៕
ភឿកអាង